ស្ថាបនា ម៉ូបាល​ ជំនាន់ថ្មីត្រូវបានដាក់ឱ្យ​​ដំណើរការជាផ្លូវការ ​ដើម្បី​បំពេញកំណើន​តម្រូវការ​ប្រជាជន​កម្ពុជា​ សម្រាប់សេវា​ធនាគារ ​ឌីជីថល​ដ៏​ងាយស្រួល

ភ្នំពេញ ៖  ក្នុងជំហានដ៏រឹងមាំឆ្ពោះទៅរកការវិវត្តសេវាធនាគារឌីជីថលនៅកម្ពុជា ធនាគារ ស្ថាបនា បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី ស្ថាបនា​ ម៉ូបាល ជំនាន់​ថ្មី ជាមួយនឹងរូបរាងថ្មី​ ដែលនាំយកសេវាធនាគារប្រកបដោយភាពច្នៃប្រឌិតបម្រើជូនប្រជាជនកម្ពុជា​ ក្រោមគោលគំនិត “សេវាធនាគារគ្រប់ទីកន្លែង គ្រប់ពេលវេលា សម្រាប់គ្រប់គ្នា”។ ស្ថាបនា ម៉ូបាល ជំនាន់ថ្មីនេះ បានបង្កើតឡើងដោយផ្តោតទៅលើចំនុចសំខាន់បីធំៗ​ គឺផ្តល់ភាពងាយស្រួល សុវត្ថិភាព និងតាមតម្រូវការអ្នកប្រើប្រាស់។ ការធ្វើបច្ចុប្បន្នកម្មទៅលើ ស្ថាបនា ម៉ូបាល ជំនាន់ថ្មីនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ស្ថាបនា ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលផ្តោតលើតម្រូវការអតិថិជនជាចម្បង ធនាគារបែបឌីជីថលទាន់សម័យ និងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុទូទាំងប្រទេសកម្ពុជា។

ស្ថាបនា ម៉ូបាល ជំនាន់ថ្មីនេះ បានធ្វើបច្ចុប្បន្នកម្មទៅលើរូបរាង និងមុខងារថ្មីដោយផ្តោតទៅលើភាពច្នៃប្រឌិត និងភាពរស់រវើក ដែលស្របទៅតាមបរិបទនៃការរស់នៅរបស់ប្រជាជនកម្ពុជា។ ហើយឥលូវនេះអតិថិជនអាចចូលប្រើប្រាស់សេវាធនាគារយ៉ាងសម្បូរបែបនៅលើកម្មវិធីធនាគារចល័តនេះតែមួយបានយ៉ាងងាយស្រួល និងរហ័សដូចជា៖ ប្រាក់បញ្ញើសន្សំ ប្រាក់កម្ចី ប័ណ្ណឥណទាន និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។​ បន្ថែមពីលើនេះ ស្ថាបនា ម៉ូបាល ជំនាន់ថ្មីនេះ ក៏ផ្តល់ជូនកម្ចីងាយស្រួលដោយអាចធ្វើការស្នើសុំបានភ្លាមៗពីប្រាក់បញ្ញើមានកាលកំណត់        chatbot​ ឆ្លាតវៃដែលដំណើរការដោយ AI ជាជំនួយការវាយតម្លៃប្រាក់កម្ចីបានយ៉ាងរហ័ស​ និងអាចធ្វើការស្វែងរកការផ្តល់ជូនពិសេសពីដៃគូអាជីវកម្ម ជាពិសេសអាចធ្វើការកំណត់ផ្ទាំងវិចិត្រ និងផ្ទៃខាងក្រោយបានតាមតម្រូវការ ដែលមុខងារទាំងអស់នេះនឹងផ្តល់នូវបទពិសោធធនាគារកាន់តែប្រសើរថែមមួយកម្រិតទៀត។ ក្នុងនោះផងដែរ ផ្ទាំងទំព័រដើមបានរចនាឡើងនូវរូបរាងថ្មីស្រឡាង ដោយអនុញ្ញាតឱ្យចូលទៅប្រើប្រាស់កាន់តែរហ័ស ដែលធ្វើឱ្យការប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល។  

ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនគួរកត់សំគាល់ផ្នែកឌីជីថលនាពេលថ្មីៗនេះ ដែលជំរុញពីកំណើននៃការប្រើប្រាស់ទូរស័ព្ទដៃ និងភាពច្នៃប្រឌិតលើផ្នែកហិរញ្ញវត្ថុ។ យោងតាមនិយតករទូរគមនាគមន៍កម្ពុជា (TRC) គិតត្រឹមដើមឆ្នាំ 2025 បានបង្ហាញថាក្នុងប្រទេសកម្ពុជាមានការតភ្ជាប់នៃការប្រើប្រាស់ទូរស័ព្ទដៃចំនួន 25.3 លាន ដែលឆ្លុះបញ្ចាំងពីការនិយមចូលចិត្តប្រើប្រាស់ទូរស័ព្ទ ក្នុងប្រទេសកម្ពុជាដែលប្រជាជនប្រហែល  17 លាននាក់ ។ ក្នុងឆ្នាំ 2023 ធនាគារជាតិនៃកម្ពុជា (NBC) បានរាយការណ៍ថាទំហំប្រតិបត្តិការឌីជីថលសរុបបានកើនឡើងដល់ជាង 492 ពាន់លានដុល្លារអាមេរិកដែលបង្ហាញពីដំណើរដ៏លឿនរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកទំនោរបែបឌីជីថលជំនួសការប្រើប្រាស់សាច់ប្រាក់។​

សុវត្ថិភាពនៅតែជាកត្តាសំខាន់បំផុត ដូច្នេះហើយស្ថាបនា ម៉ូបាល ជំនាន់ថ្មី បានដាក់បញ្ចូលនូវប្រព័ន្ធសុវត្ថិភាព ជាមួយនឹងបច្ចេកវិទ្យាដ៏រឹងមាំ​ ដើម្បីធានាក្នុងការផ្តល់នូវទំនុកចិត្តខ្ពស់ជូនអ្នកប្រើប្រាស់។ ធនាគារ ស្ថាបនា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តអភិវឌ្ឍ និងកែលម្អកម្មវិធីធនាគារចល័តរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ​ ងាយស្រួលប្រើប្រាស់ និងរហ័សសម្រាប់អ្នកប្រើប្រាស់ទាំងអស់។

លោក ហែន ហ្គី. ម៉ូលដឺ ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖

“យើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការដាក់ឱ្យប្រើប្រាស់នូវ ស្ថាបនា ម៉ូបាល​ ជំនាន់ថ្មី។ ការធ្វើបច្ចុប្បន្នកម្មនេះ  គឺជាជំហានយុទ្ធសាស្រ្តរបស់យើងឆ្ពោះទៅរកធនាគារដែលផ្សារ ភ្ជាប់ទំនាក់ទំនង និងយកអតិថិជនជាអាទិភាព ដោយយកចិត្តទុកដាក់ក្នុងការនាំមកនូវសេវាធនាគារឌីជីថលសម្រាប់ជីវិតប្រចាំថ្ងៃរបស់អតិថិជន និងបំពេញតម្រូវការហិរញ្ញវត្ថុគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ខ្ញុំសូមអរគុណដល់ក្រុមការងារ ដៃគូសហការ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការនាំមកនូវសមិទ្ធផលដ៏ត្រចះត្រចង់នេះជូនធនាគារ”។

សូមជម្រាបផងដែរថា កម្មវិធីសម្ពោធ ស្ថាបនា ម៉ូបាល ជំនាន់ថ្មី នឹង​ត្រូវបានធ្វើឡើងនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី ដែលមានការអញ្ជើញចូលរួមពីសំណាក់អតិថិជន សាធារណជន និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។ អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ថ្មី តាមរយៈការប្រើប្រាស់ផ្ទាល់លើអេក្រង់ដាក់បង្ហាញ ស្ថាបនា ម៉ូបាល ជំនាន់ថ្មី​ ។ លើសពីនេះទៅទៀត ក៏មានការអញ្ជើញចូលរួមពីតារាចំរៀងល្បីៗនៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់នូវភាពសប្បាយរីករាយ ការផ្ដល់រង្វាន់ និងកម្មវិធីសប្បាយៗជាច្រើនទៀត។ កម្មវិធី​នេះ​បាន​បង្ហាញយ៉ាងច្បាស់​ពី​អនាគត​ឌីជីថល​ដ៏រឹងមាំ​របស់​ធនាគារ ​ស្ថាបនា។

ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា និងយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុជាតិ ធនាគារ ស្ថាបនា កំពុងចូលរួមចំណែកយ៉ាងសកម្មចំពោះការផ្លាស់ប្តូរទៅតាមបែបឌីជីថលរយៈពេលវែងនៃប្រទេសកម្ពុជា។ មិនថាអ្នកជាសិស្ស អ្នកលក់នៅផ្សារ ឬម្ចាស់អាជីវកម្មទេ ស្ថាបនា ម៉ូបាល​ ជំនាន់ថ្មី គឺនៅទីនេះដើម្បីជួយសម្រួលសេវាធនាគារប្រចាំថ្ងៃប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងគ្រប់ទីកន្លែង។ ទាញយកកម្មវិធី ស្ថាបនា ម៉ូបាល​ ជំនាន់ថ្មី ឥលូវនេះនៅលើ App Store  Google Play ឬ AppGallery ដើម្បីទទួលយកបទពិសោធន៍ធនាគារជំនាន់ថ្មីជាមួយ Sathapana Mobile។

អំពី ធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង 4,200 នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន175 ស្ថាបនាព្រីមារណ៍ ចំនួន4  និងម៉ាស៊ីនអេធីអឹមជាង 300កន្លែង។ យើងផ្តល់ជូននូវ សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគាចល័ត សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀរវត្សន៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT វីសា B2B Connect, VISA Direct, បាគង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។   

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃវិស័យសហគ្រាស ធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយក្នុងការទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway, S2Biz, Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។ 

ថ្មីៗនេះ ធនាគារ ស្ថាបនា បានទទួលវិញ្ញាបនបត្រកម្រិតមាសក្នុងការអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ៕

បន្ថែមពីលើនេះ ធនាគារ ក៏ត្រូវបានជ្រើសរើស និងទទួលពានរង្វាន់ឆ្នើម 2នោះគឺ “Most Innovative Mobile Banking App – Cambodia 2024” ពីស្ថាប័ន International Finance និង “Best Retail Banking –  Cambodia 2024” ពី Global Retail Banking Rankings ។ ពានរង្វាន់នេះសបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់ ធនាគារ ស្ថាបនា ក្នុងការផ្តល់ជូនអតិថិជន និងប្រជាជនកម្ពុជានូវបទពិសោធន៍ធនាគារចល័តប្រកបដោយភាពច្នៃប្រឌិត និងល្អបំផុត។ 

ក្នុងឆ្នាំ 2024 ធនាគារ ស្ថាបនា ក៏ទទួលបាននូវពានរង្វាន់ឆ្នើមចំនួន 3 សម្រាប់ឆ្នាំ2024 ពីក្រុមហ៊ុន VISA រួមមាន ពានរង្វាន់ “Leadership in Consumer Debit Payment Volume”, “Leadership in Total Merchant Sales Volume Growth” និងពានរង្វាន់ “Leadership in Active Net New Acceptance Location”។ ទន្ទឹមនឹងនេះផងដែរ ធនាគារ​​ក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន 3 ពីក្រុមហ៊ុនម៉ាស្ទ័រកាតរួមមាន ពានរង្វាន់ “Leadership in Credit Growth 2024”, “Leadership in Debit Growth 2024” និងពានរង្វាន់ “Leadership in Credit Volume 2024”។ ការទទួលបានពានរង្វាន់នេះ បានបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ធនាគារក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតជូនអតិថិជននៅកម្ពុជា។

លើសពីនេះទៅទៀត នៅក្នុងឆ្នាំ 2022 ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់កិត្យានុភាពចំនួន 2 រួមមាន “Best Mobile Banking App ឆ្នាំ2022” និង “Mobile Banking & Payment Initiative of the Year” ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *