អារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍កន្លងទៅបានធ្វើការប្រកាសបង្ហាញជាផ្លូវការនូវទំហំប្រាក់ចំណេញដែលបានមកពីការផ្គត់ផ្គង់ប្រេងឆៅក្នុងទំហំដ៏ច្រើនមិនធ្លាប់មានគិតត្រឹមត្រីមាសទី២កន្លងទៅនេះ។ តួលេខបានបង្ហាញថា ទំហំអតិរេកដ៏កម្រ និងមិនធ្លាប់មានពីមុនមកដែលប្រទេសអារ៉ាប់នេះទទួលបានមានទៅដល់២០ពាន់លានដុល្លារ ដោយសារតែកំណើនកើនឡើងខ្លាំងនៃប្រាក់ចំណេញសុទ្ធដែលទទួលបានពីការនាំចេញប្រេងឆៅកាលពីឆ្នាំកន្លងទៅដល់ក្នុងអត្រាដល់ទៅ៩០ភាគរយ។

កាលពីពេលកន្លងមកនេះ បើទោះបីជាមានឈ្មោះជាអ្នកនាំប្រេងឆៅធំជាងគេបំផុតរបស់ពិភពលោកក្តី ប៉ុន្តែអារ៉ាប៊ីសាអូឌីតមិនដែលទទួលបានប្រាក់ចំណេញដ៏ច្រើនលើសលប់បែបនេះនោះទេគិតចាប់តាំងតែពីឆ្នាំ២០១៤នៅពេលដែលតម្លៃប្រេងបានធ្លាក់ចុះជាបន្តបន្ទាប់។ ដោយឡែករហូតមកដល់ត្រីមាសទី២ ឆ្នាំ២០២០នេះ អារ៉ាប៊ីសាអូឌីត អាចរកប្រាក់ចំណេញខ្លាំងជាងអ្វីដែលប្រទេសបានចំណាយទៅលើសង្វាក់ផលិតកម្មបូមប្រេង ឬប្រមាណជា៧៨ពាន់លានរីយ៉ាល់ ឬត្រូវជា ២០,៨ពាន់លានដុល្លារ។

អត្រាអតិរេកដ៏ខ្ពស់នេះបានមកពីចំណូលនាំប្រេងចេញរបស់ប្រទេសដែលមានរហូតទៅដល់២៥០ពាន់លានរីយ៉ាល់ដែលធៀបទៅនឹងចំណូលធ្វើបានកាលពីឆ្នាំ២០២១មានត្រឹមតែ១៣២ពាន់លានរីយ៉ាល់ប៉ុណ្ណោះ ឬស្ថិតនៅក្នុងអត្រាកំណើន៨៩ភាគរយ។
ជាមួយគ្នានេះ គេក៏មើលឃើញដែរថា អារ៉ាប៊ីសាអូឌីតបានទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ជាពិសេសចាប់តាំងតែពីពេលដែលបានប្រកាសបើកទ្វារសេដ្ឋកិច្ចប្រទេសឡើងវិញ ក៏ដូចជានៅក្រោយពេលដែលជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីបានចាប់ផ្តើមកើតឡើង។ កន្លងមកព្រះរាជាណាចក្រអារ៉ាប់មួយនេះបានដាក់ផែនការក្នុងការធ្វើយ៉ាងណាលក់ប្រេងឆៅរបស់ខ្លួនឲ្យបានដល់៨០ដុល្លារក្នុងមួយបារ៉ែលប៉ុន្តែជាក់ស្តែងតម្លៃប្រេងក្នុងទីផ្សារបានកើនឡើងទៅដល់ជាង១០០ដុល្លារក្នុងមួយបារ៉ែល ដែលការកើនឡើងនូវតម្លៃនេះបានបង្កើនប្រាក់ចំណេញយ៉ាងច្រើនសម្រាប់ប្រទេសអារ៉ាប់ ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content