គិតត្រឹម​ខែមិថុនា ឆ្នាំ២០២៥ មូលនិធិ​អភិវឌ្ឍជំនាញ​បានចំណាយថវិកា​ជាង​៣០​លានដុល្លារ​លើ​ការ​បណ្ដុះ​បណ្ដាល​ជំនាញដល់ធនធាន​មនុស្ស​កម្ពុជា

ភ្នំពេញ ៖ គិតត្រឹមខែ​មិថុនា ឆ្នាំ២០២៥​កន្លងទៅនេះ មូលនិធិអភិវឌ្ឍ​ន៍ជំនាញ (SDF) បាន​ផ្ដល់​ថវិកា​បដិភាគ​ដល់​រោងចក្រ សហគ្រាស​ គ្រឹះស្ថាន​បណ្ដុះបណ្ដាល សមាគម​ធុរកិច្ច និងស្ថាប័ន​នានា សម្រាប់អនុវត្ត​គម្រោ​ង​​​បណ្ដុះបណ្ដាល​ជំនាញ​សរុប​ចំនួន​ ១៩៣ ដែលមានថ្លៃបណ្ដុះបណ្ដាល​ប្រមាណ ៣១,០៥​លាន​ដុ​ល្លា​រ​អា​មេ​រិ​ក ក្នុងនោះថវិកា​បដិភាគ​របស់​មូលនិធិអភិវឌ្ឍជំនាញ​ ខ្លួន​ឯង​មានប្រមាណ​១៦,៤៨លានដុល្លារ​អាមេរិក ឬស្មើនឹង​ ៥៣ភាគរយ នៃថ្លែ​បណ្ដុះបណ្ដាលសរុប ។ នេះបើតាម​ការ​បញ្ជាក់ពីឯកឧត្តមបណ្ឌិត ​​ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​និង​ហិ​រ​ញ្ញ​វត្ថុ​​ ថ្លែ​ង​​ក្នុង​សិក្ខាសាល​ស្ដីពីភាពជាដៃគូរវាង​រដ្ឋ-ឯកជន និងពលរដ្ឋ​ ដើម្បី​កម្ពុជា​ប្រកបដោយ​ជំនាញកាល​ពី​ព្រឹក​ថ្ងៃ​ទី០៤ ខែកក្កដា ឆ្នាំ២០២៥ ។​

ឯកឧត្តម​បណ្ឌិត ​​ផាន់ ផល្លា ​បានថ្លែងថា វិស័យ​សំខាន់ៗដែល​មូលនិធិអភិវឌ្ឍ​ជំនាញ​បាន​បណ្ដុះបណ្ដាល​រួមមានវិស័យ​ទេសចរ​ណ៍ ដែលបានចំណាយថវិកា​ប្រមាណ ៤,០៥​លានដុល្លារ​អាមេរិក វិស័យសំណង់​ បានចំណាយថវិកា​ប្រមាណ​ ២,៨៤លានដុល្លារអាមេរិក​ វិស័យ​កម្មន្តសាល​​ចំណាយថវិកា ​២,៧៤លានដុល្លារ​ វិស័យឌីជីថល​ ចំណា​យ​ប្រមាណ ​៣,៨៦​ វិស័យយានយន្ត​ប្រមាណ ០,៦៣លានដុល្លារ វិស័យអេឡិចត្រូនិក​ប្រមាណ ​០,​៣២​លានដុល្លារ និ​ងវិស័យផ្សេងទៀត​បានចំណាយថវិកា​ប្រមាណ ២,០២​លានដុល្លារអាមេរិក​ ។ វិស័យ​ទាំងអស់​មានសិក្ខាកាម​ចូលរួម​ចំនួន​ ៣៧ ៤៣១នាក់ ក្នុងនោះ​ក៏មានស្ត្រីប្រមាណ​ ៣៥ភាគរយ​ផងដែរ ។​

ឯកឧត្តម​បណ្ឌិត​បានបន្តថា មូលនិធិ​អភិវឌ្ឍ​ន៍ជំនាញ​ក៏បាន​កសាង​ទំនាក់ទំនង​ល្អជាមួយដៃគូពាក់ព័ន្ធ​ក្នុង​ប្រ​ព័ន្ធ​អេកូឡូស៊ីអភិវឌ្ឍន៍​ជំនាញ ដោយបានបង្កើន​ដៃគូសហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន​ចំនួន​៤៥​០​ គ្រឹះ​ស្ថាន​បណ្ដុះបណ្ដាលចំនួន​៦២ ទាំង​រដ្ឋ ឯកជន និងអង្គការ ។​ ក្រៅពីនេះ​ក៏មានសមាគម​ធុរកិច្ច​ចំនួន​២២​ផង​ដែរ ។​ ជាលទ្ធផល​ មូលនិធិអភិវឌ្ឍន៍ជំនាញ​បានសម្រេ​ចនូវ​សមិទ្ធផល​ក្នុងកម្រិត​ល្អប្រសើរ​ តាម​គោ​ល​ដៅ​ដែល​បានដាក់ចេញ ដោយក្នុងនោះរួមមាន អត្រាបោះបង់​ការ​សិក្សា​ជាមធ្យមមានកម្រិត​ទាប​ត្រឹម​តែ​៤​ភាគ​រយ អត្រាមានការ​ងារ​ធ្វើ​ខ្ពស់​រហូតដល់ ៨៨ភាគរយ ប្រាក់បៀវត្ស​រ៍មូលដ្ឋាន​កើនឡើង​ជាមធ្យម​២០ភាគរយ និង​អត្រាពេញចិត្តពីនិយោជក​​លើគុណភាពអភិវឌ្ឍន៍ជំនាញ​ខ្ពស់ ពោលគឺរហូតដល់​​៨៥ភាគរយ ។

បើតាម​ឯកឧត្តម​បណ្ឌិត ​ផាន់ ផល្លា បញ្ជាក់ថា​ ការ​អភិវឌ្ឍ​ជំនាញ​ធនធាន​មនុស្ស​ ប្រកបដោយ​ជំនាញ វិជ្ជា​ជីវៈ និងសមត្ថភាព​ គឺជា​កត្តា​ស្នូល​ ក្នុងការ​រួម​ចមណែកដល់ភាពឆ្លើយប​នៃជំនាញទៅនឹង​តម្រូវការ​ឧស្សា​ហ​កម្ម​​នៅក្នុងទីផ្សារ​ការងារ ដែល​ដើរតួនាទី​យ៉ាង​សំខាន់​ ក្នុងកា​ររួម​ចំណែកដល់ការអនុវត្ត​នូវ​គោល​នយោ​បាយ​​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ២០១៥-២០២៥ ព្រមទាំង​គោល​នយោបាយ និង​យុទ្ធ​សា​ស្ត្រ​​តាមវិស័យផ្សេងទៀត​របស់រាជរដ្ឋាភិបាល​​សំដៅលើកកម្ពស់​ និងជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​ និងបរិយាបន្ន ។​

លោក​ MATTHIEU LEFEBVRE​ តំណាងមកពីធនាគារ​ពិភពលោក​ បានមានប្រសាសន៍ថា ​​ធនាការ​ពិភព​លោ​ក​ជាដៃគូដ៏យូរអង្វែង​មួយជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយធនាគារ​ពិភពលោកក៏សូម​គាំទ្រ​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញដល់ធនធានមនុស្ស​របស់​ខ្លួន ។

លោក​បន្តថា តាមរយៈការដាក់ចេញនូវ​កម្មវិធីបណ្ដុះ​បណ្ដាលជំនាញ​ដល់​ធនធានមនុស្ស​កម្ពុជាលើវិស័យ​អា​ទិ​ភាព​នេះ នឹង​ធ្វើឱ្យកម្ពុជា​សម្រេច​បាននូវ​ចក្ខុវិស័យរបស់ខ្លួន ក្លាយជាប្រទេ​សដែល​មាន​ប្រាក់​ចំណូ​ល​ខ្ពស់​​នៅ​ក្នុងឆ្នាំ២០៥០ ដោយសារតែ​កម្ពុជា​មានធនធានមនុស្ស​ដែល​មានជំនាញ​និង​ទទួលបានប្រាក់​បៀវត្ស​ខ្ពស់​ផងដែរ ។

បើតាម​សិក្ខាកាម​ជាច្រើន​ដែល​បានទទួល​ការ​បណ្ដុះបណ្ដាល​ជំនាញ​តាមរយៈកម្មវិធី​របស់​មូលនិធិ​អ​ភិវ​ឌ្ឍ​ជំនាញ​ បាន​បង្ហាញឱ្យដឹងថា ក្រោយពេល​ពួកគេ​ទទួលបានការ​បណ្ដុះ​បណ្ដាលជំនាញ​ពួកគេ​មួយចំនួន​បាន​ឡើងតួនាទី ទទួលបានប្រាក់ខែខ្ពស់ជាង​មុន និង​ធ្វើឱ្យ​និយោជក​ពេញ​ចិត្ត​ពួកគេ​ជាង​មុន ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *