រាជរដ្ឋាភិបាល​អាណត្តិថ្មី បាន​ដាក់​ចេញវិធានការជា​បន្តបន្ទាប់​ ​ដើម្បីជំរុញ​ការស្ដារ​វិស័យ​សំណង់ ​និងអចលនទ្រព្យ​

ភ្នំពេញ ៖ វិស័យ​សំណង់ ​និងអចលនទ្រព្យ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​យកចិត្តទុកដាក់​​ ដោយបាន​ដាក់​ចេ​ញ​​​​នូវវិធានការ​ជា​បន្តបន្ទាប់ ដើម្បីស្ដារ​ និងជំរុញ​វិស័យ​នេះ​ឱ្យមាន​សកម្មភាព និងកំណើនឡើង​វិញ ពោល​គឺ​​តាំងពី​រាជរដ្ឋាភិបាល​អាណត្តិ​ចាស់​មកម្ល៉េះ ជាពិសេសរាជរដ្ឋាភិបាលអាណត្តិថ្មីអាណត្តិទី៧នៃរដ្ឋសភា ជាមួយនឹងការកំណត់នូវវិធនាការអាទិភាពមួយចំនួន ។​

បើតាមសេចក្ដី​ប្រកាសព័ត៌មាន​របស់ក្រសួ​ងរៀបចំដែ​ន​ដី នគរូប​នីយកម្ម និងសំណង់ ដែលបានផ្សព្វផ្សាយក្រោយកិច្ចប្រជុំ​រវាង​ក្រសួ​ងរៀបចំដែនដី​​ និង​វិស័យឯកជន​​បាន​បង្ហា​ញ​ថា​ ចាប់តាំងពីការ​កកើត​នូវ​រាជរដ្ឋាភិបាលអាណត្តិទី​៧ កម្ពុជា​បានដាក់ចេញនូ​វវិធានការមួយចំនួន​​រួចហើយនៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែក​ឯកជន​លើកទី​១៩ ។

ក្នុង​វេទិកា​រាជរដ្ឋាភិបាល​ជាមួយ​ផ្នែកឯកជន​​លើកទី១៩ ដើម្បីបង្កើន​ការ​ជួយដល់វិស័យសំណង់ និង​អ​ច​ល​ន​ទ្រព្យ​ សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានដាក់ចេញ​នូវវិធានការ​ថ្មីបន្ថែមលើវិធនាការដែលមានស្រាប់​ រួមមាន ​៖

-​ បញ្ចូល​សេវាសាធារណៈ​ទៅក្នុង​ប្រព័ន្ធចុះ​បញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ ក្រោយ​ការ​ប្រ​កា​ស​​​ដំណាក់​កាល​ទី​៣ ដូចជា សេវា​ផ្ដល់​ការពិនិត្យ​ព័ត៌មាន​សុរិយោដី​តាម​ប្រ​ព័ន្ធ​​អេឡិច​ត្រូនិក​របស់​ក្រសួង​រៀប​ចំដែនដី នគរូប​នីយកម្ម​ និងសំណង់ ។

-​ លើកលែង​ពន្ធ​ប្រថាប់ត្រា​បន្ថែមទៀត​លើការផ្ទេរ​កម្មសិទ្ធិ​ ឬសិទ្ធិ​កាន់​កាប់​លំនៅឋានគ្រប់​ប្រភេទ​ដែល​មាន​លក្ខណៈជា​បុរីក្រោមតម្លៃ៧ម៉ឺនដុល្លារ ហើយចំពោះលំនៅដ្ឋានដែល​មានតម្លៃលើស​​ ៧​ម៉ឺន​ដុល្លារ​អាមេរិក​ គឺ​អនុញ្ញាត​ឱ្យ​​ដកទំហំទឹកប្រាក់​៧​ម៉ឺន​ដុល្លារ​អាមេរិកចេញពីមូលដ្ឋាន​គិត​ពន្ធ​ប្រថាប់​សម្រាប់ការទិញ​លំនៅឋាន​ក្នុងគម្រោង​អភិវឌ្ឍន៍​លំនៅឋានជា​បុរី ដែល​មានអាជ្ញាបណ្ណ អាជីវកម្ម​អចលនវត្ថុ​ និ​ង​បានចុះបញ្ជីត្រឹមត្រូវ​រហូតដល់​ដំណាច់​ឆ្នាំ២០២៤ ។

-​ ការផ្ដល់​សិទ្ធិដល់​ជនបរទេស​ទិញ​លំនៅឋាន  ៖ ជនបរទេស​អាចទិញ​ និងកាន់​កាប់​អចលនទ្រព្យ​ដោ​យ​មានសិទ្ធិ​ស្ទើរ​តែដូច​គ្នា​នឹង​សិទ្ធិ​របស់​កម្មសិទ្ធិករ​ដែរ តាមរយៈយន្ត​ការ​ចំនួន៣​បន្ថែមទៀត រួមមាន​យន្ត​ការ​តាម​រយៈតំណាង​ជាជន​ជាតិខ្មែរ ,យន្ត​ការ​តាមរយៈក្រុមហ៊ុន​បរធន​បាល និង​យន្ត​ការ​វិនិយោគ​តំបន់​ទេស​ច​រ​ណ៍ពិសិដ្ឋ ។

ដោយឡែក ​វិធានការមួយទៀត​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​ក្នុង​វេទិការាជរដ្ឋាភិបាល​ និង​ផ្នែក​ឯក​ជន​លើក​ទី​១៩ ពាក់ព័ន្ធ​នឹងការ​បន្ធូរបន្ថយ​បន្ទុ​ក​អនុលោមភាព​ដែលអាច​ជំរុញ​ការ​ស្ដារ​វិស័យ​សំណង់ និងអចលនទ្រព្យ ក្នុងនោះ​អនុញ្ញាតឱ្យ​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ បន្ត​អនុវត្ត​អនុបាត​ទ្រ​នាប់ដើមទុន​ខន​ស៊ើ​វេសិន​​ត្រឹមកម្រិត​១,២៥​ភាគរយ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០២៤ ​​ និងអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ ​និង​ហិរ​ញ្ញវត្ថុ​ បន្ត​អនុ​វត្ត​អត្រា​ប្រាក់​បម្រុង​កាតព្វ​កិច្ច​ជា​រូបិយប័ណ្ណ​កម្រិត​៧ភាគរយ រហូតដល់​ថ្ងៃទី​៣១​ ខែធ្នូ​ ឆ្នាំ ២០២៤​ និងលើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ធនាគារ​ និងហិរញ្ញវត្ថុ​ រៀបចំឥណទាន​ឡើងវិញ​ចំពោះ​វិស័យ​អច​ល​ន​ទ្រព្យ​ជូនអតិថិជនដែលជួបការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​បណ្ដោះ​អាសន្ន​ដោយត្រូវអនុវត្ត​ម៉ឺងម៉ាត់តាមបទ​ប្បញ្ញត្តិ​របស់ធនាគារ​ជាតិនៃ​កម្ពុជា ៕ ​​​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

Leave a Reply

Your email address will not be published.Required fields are marked *