ម្ចាស់ SME ចាំបាច់ត្រូវមានរបាយការណ៍ហិរញ្ញវត្ថុដើម្បីអាចឈរជើងបានលើទីផ្សារ

ភ្នំពេញ ៖ ការបើកដំណើរអាជីវកម្មថ្មី ឬសម្រេចចិត្តហក់ចូលក្នុងវិស័យជំនួញ ប្រាកដណាស់គឺត្រូវមានផលិតផល និងផែនការច្បាស់លាស់ដើម្បីប្រកួតប្រជែងចាប់យកចំណែកទីផ្សារ ហើយក្រៅពីមានផលិតផល​ និងផែនការទីផ្សារ អ្វីដែលសំខាន់គឺត្រូវមានផែនការហិរញ្ញវត្ថុច្បាស់លាស់ដើម្បីវាយតម្លៃលទ្ធផល និងការវិវឌ្ឍរបស់អាជីវកម្មរបស់ខ្លួន។

បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SMEs) មួយចំនួនតែងតែជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុ បើទោះបីខ្លួនមានផលិតផល និងផែនការទីផ្សារច្បាស់លាស់ ដូច្នេះការរៀបចំ បែងចែក និងស្វែងយល់ផ្នែកហិរញ្ញវត្ថុជាកត្តាចម្បងក្នុងការវាយតម្លៃលទ្ធផលនិងការវិវឌ្ឍរបស់អាជីវកម្ម ព្រោះហិរញ្ញវត្ថុប្រៀបដូចជាដង្ហើមរស់នៃអាជីវកម្មទូទៅ ទាំងអាជីវកម្មខ្នាតតូច-ធំ។

សហគ្រិនខ្មែរបានលើកឡើងពីរបាយការណ៍ហិរញ្ញវត្ថុជាមូលដ្ឋានចំនួន ៥ ដែលអាជីវកម្មតូចៗ ភាគច្រើនម្ចាស់អាជីវកម្មទទួលបន្ទុកផ្ទាល់លើផ្នែកហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មគួរស្វែងយល់ដូចតទៅ៖

១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (Balance Sheet)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្ហាញស្ថានភាពហិរញ្ញវត្ថុរបស់អាជីវកម្មទៅតាមកាលបរិច្ឆេទជាក់លាក់ណាមួយដោយបញ្ចូលទិន្នន័យនៃទ្រព្យ និងបំណុលរបស់អាជីវកម្ម។ ក្រៅពីនោះ វាក៏បង្ហាញ​ពីតារាងចរន្ដសាច់ប្រាក់ គណនីទទួល និងទូទាត់ប្រាក់ និងស្ថានភាពជាក់ស្ដែងនៃអាជីវកម្ម ដែលជួយឲ្យអ្នកប្រើប្រាស់ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវនិងចំពេលវេលា។ ក្នុងករណី អ្នកស្នើសុំកម្ចី របាយការណ៍នេះក៏អាចជាឯកសារមួយ ជួយឲ្យអ្នកផ្ដល់កម្ចីអាចត្រួតពិនិត្យនិងវិភាគថាអ្នកមានសមត្ថភាពស្នើរបានប៉ុនណាផងដែរ។

២. របាយការណ៍ចំណូល (Income statement)

របាយការណ៍ចំណូល សង្ខេបនូវទិន្នន័យនៃ ប្រាក់ចំណូល ចំណាយ ចំណេញ និងខាតក្នុងរយៈពេលកំណត់ណាមួយ។ វាបង្ហាញពីលទ្ធភាពនៃការលក់ (រកចំណូល) ការគ្រប់គ្រងការចំណាយ និងការបង្កើតប្រាក់ចំណេញ ហើយវាក៏មានការបញ្ចូលនូវការបង់ពន្ធ ការចំណាយលើការផ្សព្វផ្សាយ និងប្រតិបត្តិនានាឲ្យតែចំណាយត្រូវបានកត់ទុកក្នុងនេះទាំងអស់។

៣. របាយការណ៍រំហូរសាច់ប្រាក់ (Cash flow statement)

របាយការណ៍រំហូរសាច់ប្រាក់ ដើរតួនាទីក្នុងការភ្ជាប់របាយការណ៍ចំណូល និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដើម្បីឲ្យដឹងពីរំហូរចេញចូលនៃសាច់ប្រាក់។ វាមានសារៈសំខាន់ដើម្បីឲ្យម្ចាស់អាជីវកម្មអាចប្រើប្រាស់ទិន្នន័យក្នុងរបាយការណ៍ ដើម្បីវិភាគនូវដំណើរការ និងសុខភាពហិរញ្ញវត្ថុអាជីវកម្មក្នុងកំឡុងពេលមួយជាក់លាក់។

៤. របាយការណ៍នៃគណនីទទួលប្រាក់ (Account Receivable statement)

របាយការណ៍នៃគណនីទទួលប្រាក់ ជារបាយការណ៍ផ្ទុកនូវទិន្នន័យ​ ដែលភាគីទី៣បានជំពាក់អ្នក។ ភាគីទី៣ អាចជាក្រុមហ៊ុន ដៃគូអាជីវកម្ម ឬជាអតិថិជន ដែលបានប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នក តែមិនទាន់បានទូទាត់លុយកាក់។ ទិន្នន័យក្នុងរបាយការណ៍នេះ អាចជួយម្ចាស់អាជីវកម្មស្វែងរកវិធីសាស្រ្ដថ្មីៗ ដើម្បីកាត់បន្ថយការកកស្ទះរំហូរសាច់ប្រាក់ ព្រោះបើបរិមាណសាច់ប្រាក់កកស្ទះច្រើនដោយសារគេជំពាក់នោះក៏ប៉ះពាល់ដល់ដំណើរការអាជីវកម្មដែរ។

៥. របាយការណ៍កញ្ចប់ថវិកា និងរបាយការណ៍ជាក់ស្ដែង (Budget and Actual Report)

របាយការណ៍កញ្ចប់ថវិកា ធ្វើឡើងមុនពេលសកម្មភាពអាជីវកម្មចាប់ផ្ដើម។ ការរៀបចំកញ្ចប់ថវិកាទុកមុន នឹងជួយឲ្យអ្នកអាចវិភាគលើរូបភាពមួយចំនួននៃដំណើរការណាមួយ និងត្រៀមខ្លួនប្រឈមនឹងហានិភ័យដែលបម្រុងនឹងកើតឡើងផងដែរ។ ចំណែកឯរបាយការណ៍ជាក់ស្ដែង ធ្វើឡើងក្រោយពេលប្រតិបត្តិការ ឬសកម្មភាពត្រូវបានបញ្ចប់ នោះវាបង្ហាញពីការចំណាយទាំងអស់នៃប្រតិបត្តិការទាំងស្រុង។ បន្ទាប់មក យករបាយការណ៍ទាំងពីរមកផ្ទៀងផ្ទាត់គ្នា នឹងជួយឲ្យអ្នកអាចដឹងថាគម្រោងរបស់អ្នកមានប្រសិទ្ធភាពបែបណា ជាពិសេសបើចំណាយជាក់ស្ដែងលើសពីផែនការ អ្នកអាចស្វែងយល់បន្ថែម និងក៏ជាមេរៀនសម្រាប់ការងារក្រោយៗផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ