ចិននៅតែនាំមុខ​គេក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា​ ខណៈវិនិយោគិន​ចិនថ្មីៗបន្ត​ចូលមក​ស្វែងយល់ពីសក្ដានុពល​

ភ្នំពេញ ៖ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ វិនិយោគិនចិន​បានចូលរួម​ចំណែក​ក្នុងការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជាយ៉ាងច្រើន ដែល​ធ្វើឱ្យ​សន្ទុះ​នៃការ​វិនិយោគ​ក្នុង​ប្រទេ​សនៅតែមាន​កំណើន​ខ្ពស់​។ ជាក់ស្ដែ​ង ក្នុង​រយៈ​​ពេ​ល​ ១២​ខែ​ក្រោយ​រដ្ឋាភិបាល​ថ្មី​បានកកើតឡើង​ វិនិយោគិនចិន​បានបណ្ដាក់ទុនវិនិយោគ​​នៅ​កម្ពុជា គិតជា​ទឹកប្រាក់​មានជាង ​៣​,៥ពាន់លានដុល្លារ​អាមេរិក ។ ដោយឡែក ​នាពេល​​បច្ចុប្បន្ន​ វិនិយោគិន​ចិនជា​បន្ត​ប​ន្ទា​ប់​បាន​ចូលមក​ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា​បន្ថែមទៀតរហូតធ្វើឱ្យ​ចិនបន្ត​ដឹកមុខ​ជា​វិនិយោគិន​​ដែល​បានដា​ក់​ទុ​នច្រើនជាង​គេនៅកម្ពុជា​ ។

នៅក្នុងជំនួប​ជាមួយ​ឯកឧត្តម ​ស៊ុន ចាន់ថុល ​​ឧបនាយករដ្ឋមន្រ្តី​ និងជាអនុប្រធានទី​១​ក្រុមប្រឹក្សាអភិវឌ្ឍន៍ លោក​ Zhou Minhao អគ្គ​នាយក​​នៃ​ក្រុមប្រឹក្សា​សម្រាប់ការ​ជំរុញ​ពាណិជ្ជ​កម្ម​អន្តរជាតិ​ទីក្រុង​សៀងហៃ ​បាន​មាន​ប្រសាសន៍ថា​ ដំណើរ​ទស្សនកិច្ចរបស់​ប្រតិភូវិនិយោគិនមកពី​ទីក្រុង​សៀង​ហៃនាពេលនេះ ​ត្រូ​វ​បាន​​រៀប​ចំ​ឡើ​ង​ក្នុងគោលបំ​ណង​ដើម្បីពិ​និត្យល​ទ្ធភាព​ក្នុងការចូលរួមផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ព្រមទាំងកិច្ច​ការ​ពា​ណិជ្ជកម្ម និងការវិនិយោគឯកជន រវាងក្រុងសៀងហៃ និងប្រទេសកម្ពុជា។ ក្នុងនោះដែរ គណៈប្រតិភូ CPIT Shanghai ក៏បានលើកឡើង​អំ​ពី​គោល​បំ​ណង​ក្នុ​ង​កា​រ​ជួ​យ​ផ្ស​ព្វ​ផ្សាយ​នូ​វ​ប្រព័​ន្ធ​ប​​ច្ចេក​វិ​​ទ្យា​ឌី​ជី​ថលថ្មីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការគ្រប់គ្រងគម្រោងវិនិយោគ ​ជាមួយនឹងការ​​បង្ហា​ញពី​ឆន្ទៈ​​ក្នុ​ង​កិច្ច​ស​ហការរៀបចំសិក្ខាសាលា វេទិកាធុរកិច្ច ឬការផ្គូរផ្គងវិស័យឯកជន កម្ពុជា-សៀងហៃ នៅ​ក្នុ​ង​ទី​ក្រុ​ង​សៀ​ង​ហៃ​ ដើ​​ម្បីជា​ការគាំទ្រដល់កាងារវិនិយោគរវាងគ្នាផងដែរ ។

នៅក្នុងឱកាស​នោះដែរ ឯកឧត្តម ស៊ុន ចាន់​ថុល ឧបនាយករដ្ឋមន្ត្រី បានបង្ហា​ញកា​រ​ស្វា​គម​ន៍ចំ​ពោះ​​គណៈ​ប្រ​តិ​ភូ​ទាំ​ង​អ​ស់ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានគូ​ស​រំ​លេ​​ចអំ​ពី​វិ​ស័​យ​ជាអា​ទិ​ភាព​រ​បស់​រា​ជ​រដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ដូចជា ការវិនិយោគលើគ្រឿងបង្គុំអេឡិចត្រូនិក វិស័យយា​ន​យ​ន្ត វិស័យកសិកម្ម និងក​សិ-​ឧ​ស្សា​ហ​កម្ម​ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រុម​ប្រឹ​ក្សា​អ​​ភិវ​ឌ្ឍ​ន៍​កម្ពុ​ជា​ក្នុង​នា​ម​ជាសេ​នា​ធិ​កា​រ​រ​ប​ស់​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ ​នឹ​ងរីករាយរង់​ចាំ​ផ្ត​ល់​កិច្ច​ស​ម្រប​ស​ម្រួ​ល​ជូ​ន​ដ​ល់​វិ​និ​យោ​គិន​​ដែ​ល​​មាន​បំ​ណងស្វែ​ង​យ​ល់​អំពី​ស​ក្ដា​នុ​ព​ល​ក​ម្ពុជាមុ​ននឹងឈានដល់ការសម្រេចចិត្តដាក់ទុនវិនិយោគ ។

ក្រៅពីក្រុមហ៊ុននេះ មាន​វិនិយោគិន​ចិនជាច្រើនក្រុមទៀត បានមក​សិក្សា​ស្វែង​យល់ពីសក្ដានុពល​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ហើយក៏បាន​សង្កេត​ថាមានវិនិយោគិន​ចិនជាច្រើន​បាន​ស​ម្រេច​​បណ្ដាក់ទុនវិនិយោគ និង​ពង្រីក​ផលិត​កម្មវិនិយោគ​នៅក្នុងប្រទេស​កម្ពុជា។ ជាក់ស្ដែង​ក្នុង​រយៈ​ពេល​៨ខែ​កន្លងមកនេះ មានគម្រោង​វិនិយោគ​របស់​វិនិយោគិន​ចិនធំៗ​ចំនួន​៣ មានទឹក​ប្រាក់​​ប្រមាណជិត​១ពាន់លានដុល្លារ​អាមេរិក​ទៅ​ហើយ ក្នុងនោះមានគម្រោង​សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម​នោក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ គម្រោងពង្រីក​ផលិតផល​សំបក​កង់​​រថយន្ត​នៅស្វាយរៀង​ចំនួន​ពីរ​ទីតាំង​មានទឹកប្រាក់សរុប​ចំនួនជាង​៣០០​លានដុល្លារអាមេរិក​ ​។ និងមានគម្រោង​វិនិយោគ​របស់​វិនិយោគិន​ចិនជាច្រើនគម្រោង​ទៀត ដែល​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​ក្នុង​រយៈ​ពេល​៨ខែកន្លងមកនេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​