AI អាចរកចំណូលរាប់ពាន់លានដុល្លារដល់សេដ្ឋកិច្ចអូស្ត្រាលី តាមរយៈការបង្កើនផលិតភាពរបស់មនុស្ស

បរទេស ៖ យោងទៅតាមប្រភពពី SBS News បានលើកឡើងថា បច្ចេកវិទ្យា AI ដូចជា ChatGPT អាចរកចំណូលបន្ថែមរាប់ពាន់លានដុល្លារដល់សេដ្ឋកិច្ចអូស្ត្រាលីតាមរយៈការបង្កើនផលិតភាពរបស់មនុស្ស។

បន្ទាប់ពីកំណើនផលិតភាពយឺតបានគំរាមកំហែងដល់សេដ្ឋកិច្ច ការស្រាវជ្រាវផ្នែកឧស្សាហកម្មបច្ចេកវិទ្យាបានសិក្សាបន្ថែមពីការបង្កើនប្រសិទ្ធភាពនៃបញ្ញាសិប្បនិម្មិត AI។ ការស្រាវជ្រាវពីក្រុមប្រឹក្សាបច្ចេកវិទ្យានៃប្រទេសអូស្ត្រាលី និងក្រុមហ៊ុន Microsoft អះអាងថា បច្ចេកវិទ្យានេះអាចរកចំណូលបន្ថែមចំនួន ១១៥ ពាន់លានដុល្លារដល់សេដ្ឋកិច្ចអូស្ត្រាលីក្នុងមួយឆ្នាំៗក្នុងរយៈពេលប្រាំពីរឆ្នាំ ជាមួយនឹងការកើនឡើងតាមរយៈផលិតភាពខ្ពស់។ លើសពីនេះ កំណើន​សេដ្ឋកិច្ចអាច​កើនឡើង​ពី ២ ទៅ ៥ ភាគរយ​ អាស្រ័យ​លើ​របៀប​ដែល​អូស្ត្រាលី​ទទួល​យក​វា​​លឿនប៉ុណ្ណា។ ទន្ទឹមនឹងនេះ ការស្រាវជ្រាវពី Accenture បានរកឃើញថា តម្លៃសេដ្ឋកិច្ចដូចជា សេវាកម្ម និងផលិតផលនឹងកើនឡើង ៧០ ភាគរយដោយសារកំណើនផលិតភាព។

ប្រធានផ្នែកបច្ចេកវិទ្យារបស់ Microsoft ANZ លោក Lee Hickin បាននិយាយថា ប្រទេសអូស្ត្រាលីកំពុងសម្លឹងឃើញឱកាសសេដ្ឋកិច្ចដ៏ធំ ហើយកំពុងតាមដានក្នុងទិសដៅត្រឹមត្រូវដើម្បីចាប់យកអត្ថប្រយោជន៍របស់វា។ បណ្តាក្រុមហ៊ុនអាជីកម្មអូស្ត្រាលីកំពុងប្រញាប់ប្រញាល់បញ្ចូលបច្ចេកវិទ្យាទៅក្នុងប្រតិបត្តិការរបស់ពួកគេ ហើយរដ្ឋាភិបាលអូស្ត្រាលីកំពុងចាប់ផ្តើមការងារលើការគ្រប់គ្រងវិស័យនេះ។ ស្របពេលដែលបច្ចេកវិទ្យាបានធ្វើឱ្យមនុស្សមានសង្ឃឹមច្រើន ប៉ុន្តែវាក៏បានធ្វើឱ្យមនុស្សមានការភ័យខ្លាចក្នុងការបាត់បង់ការងារដែលនឹងអាចកែប្រែទៅស្វ័យប្រវត្តិកម្មផងដែរ។ ទោះជាយ៉ាងណាក្តី AI អាចនឹងក្លាយជាបច្ចេកវិទ្យាបន្ថែមពីលើការងារក្នុងការជួយសម្រួលពលរដ្ឋអូស្រ្តាលីជាជាងការជំនួសពួកគេ។ ​ដើម្បី​បង្កើត​ឱ្យ​មាន​កំណើន​ផលិតភាព​ដែល​ប្រទេស​ត្រូវ​ឈាន​ទៅ​ដល់​នោះ អូស្ត្រាលី​ត្រូវ​ការ​មនុស្សបន្ថែម​ដើម្បី​ចែកចាយចំណេះដឹងបច្ចេកវិទ្យាបន្ថែម​ទៀត​ ហើយមធ្យោបាយតែមួយគត់នោះគឺ ការផ្តល់ឱ្យពួកគេនូវឧបករណ៍ និងបច្ចេកវិទ្យា AI សម្រាប់ប្រតិបត្តិការកម្រិតខ្ពស់។

មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែសមត្ថភាពរបស់វាក្នុងការធ្វើឱ្យប្រតិបត្តិការធម្មតាទៅជាស្វ័យប្រវត្តិកម្ម និងជាជំនួយសម្រាប់ការងារស្មុគស្មាញ បច្ចេកវិទ្យាអាចជួយឱ្យមនុស្សខិតខំប្រឹងប្រែងតិចប៉ុណ្ណោះ ប៉ុន្តែពួកគេអាចបង្កើនផលិតភាពបានដោយធ្វើការបានច្រើនជាងមុន។ នៅក្នុងការអភិវឌ្ឍន៍ផ្នែក software ឧបករណ៍ដែលដំណើរការដោយ AI កម្រិតខ្ពស់អាចណែនាំវិធីថ្មីទាំងស្រុងដើម្បីដោះស្រាយបញ្ហា និងបង្កើនល្បឿនដំណើរការ។ នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាមានសក្តានុពលក្នុងការធ្វើស្វ័យប្រវត្តិកម្ម និងបង្កើនម៉ោងការងារដល់ពលរដ្ឋអូស្ត្រាលីចំនួន ៤៤ ភាគរយ ដោយពួកគេមានពេលសម្រាប់ការងារដែលមានតម្លៃខ្ពស់ និងបង្កើនគុណភាពការងាររបស់ពួកគេផងដែរ។ យោងតាមប្រភពដដែល បានលើកឡើងថា អូស្ត្រាលីមានទីតាំងល្អក្នុងការក្លាយជាអ្នកទទួលយកបច្ចេកវិទ្យាដំបូងដោយផ្អែកលើល្បឿនដែលវាចាប់យកឱកាសសម្រាប់ cloud computing និងបច្ចេកវិទ្យាផ្សេងទៀត ខណៈដែលប្រទេសនេះមានកម្លាំងពលកម្មផ្នែកបច្ចេកវិទ្យាខ្លាំង និងរីកចម្រើនផងដែរ។ ដូច្នោះហើយ អូស្ត្រាលីចាំបាច់ត្រូវធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីចាប់យកឱកាសដ៏ធំមួយនេះ ដែលមិនត្រឹមតែធ្វើឲ្យអូស្ត្រាលីមានការជឿនលឿនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឲ្យប្រទេសនេះក្លាយជាអ្នកដឹកនាំខ្លាំងមួយនៅលើឆាកអន្តរជាតិផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)