នវានុវត្ត៖វិបត្តិថាមពលនិងបញ្ហាបម្រែបម្រួលអាកាសធាតុត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងខ្លាំងនៅក្នុងសកម្មភាពចាំបាច់ទាំងឡាយរបស់ ពិភពលោកនៅពេលបច្ចុប្បន្ននេះ។

យោងតាមការស្រាវជ្រាវរបស់ទីភ្នាក់ងារថាមពលអន្តរជាតិហៅកាត់ថា IEA បានបង្ហាញថាដើម្បីអាចសម្រេចផែនការកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុឲ្យមានប្រសិទ្ធភាពបណ្តាប្រទេសទាំងអស់ត្រូវចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរការប្រើប្រាស់ថាមពលទាំងឡាយមកជាថាមពលកកើតឡើងវិញឲ្យបានច្រើនបំផុតឬប្រមាណជា៧០ភាគរយនៃថាមពលសកលទៅជាថាមពលដែលបានពីសូឡានិងថាមពល ខ្យល់នៅត្រឹមឆ្នាំ២០៥០។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើបដិវត្តថាមពលប្រកបដោយនិរន្តភាពនេះក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់អាមេរិកដែលមានឈ្មោះថា Ubiquitous Energy បានក្លាយខ្លួនទៅជាក្តីសង្ឃឹមថ្មីមួយសម្រាប់ពិភពលោកពីព្រោះថាបច្ចេកវិទ្យាដ៏អស្ចារ្យរបស់ខ្លួនកំពុងអាចធ្វើឲ្យអគារខ្ពស់នានាប្រែខ្លួនក្លាយទៅជាម៉ាស៊ីនភ្លើងផលិតផលថាមពលអគ្គិសនីផងនិងអាចបម្រើប្រយោជន៍ជាធម្មតាទាំងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
Ubi ប្រើប្រាស់សមត្ថភាពពិសេសរបស់ខ្លួនដើម្បីអាចកែច្នៃកញ្ចក់តាមអគារធម្មតាទៅជាកញ្ចក់ដែលអាចទាញយកថាមពលព្រះអាទិត្យបានឬមានន័យថាមានតួនាទីដូចទៅនឹងបន្ទះសូឡាយ៉ាងដូច្នេះដែរ។កញ្ចក់ពិសេសត្រូវបានឌីសាញឡើងដោយមានបញ្ចូលសារធាតុដែលអាចស្រូបទាញយកពន្លឺព្រះអាទិត្យបានយ៉ាងមានប្រសិទ្ធភាពខណៈដែលមុខងាររបស់កញ្ចក់ក៏ដំណើរបានជាធម្មតាដោយអនុញ្ញាតិឲ្យពន្លឺអាចឆ្លងកាត់បានជាធម្មតា។
Ubiquitous Energy ធ្លាប់បានអះអាងថាប្រសិនបើផលិតផលរបស់ខ្លួនអាចចែកចាយទៅកាន់ទីផ្សារយ៉ាងទូលាយនោះប្រាកដណាស់ថាមពលសូឡានឹងអាចក្លាយទៅជាថាមពលគោលនៅទូទាំងពិភពលោកពីព្រោះថាកញ្ចក់ពិសេសនេះនឹងអាចកែប្រែអគារតូចធំនិងខ្ពស់ៗទាំងអស់ទៅជាម៉ាស៊ីនផលិតថាមពលអគ្គិសនីដោយខ្លួនឯងយ៉ាងងាយស្រួល។
គួរឲ្យដឹងដែរថាមកដល់ពេលនេះក្រុមហ៊ុនមានអតិថិជនជាច្រើនមកហើយដែលក្នុងនោះរួមមានទាំងសកលវិទ្យាល័យរដ្ឋ Michigan ផងដែលបានរៀបចំតម្លើងកញ្ចក់ទាំងនេះជាមួយនឹងអគារស្រាវជ្រាវិទ្យាសាស្ត្រមួយរបស់ខ្លួននិងអាចផ្តល់ថាមពលគ្រប់គ្រាន់សម្រាប់ទីធ្លាសាធារណៈរបស់អគារទាំងមូលបាន។ Ubi ក៏បានអះអាងដែរថាមិនត្រឹមតែកញ្ចក់សម្រាប់អគារនោះទេនាពេលខាងមុខក្រុមហ៊ុននឹងបន្តអភិវឌ្ឍបច្ចេកវិទ្យានេះជាមួយនឹងកញ្ចក់ឧបករណ៍អេឡិកត្រូវនិកផ្សេងទៀតដូចជាស្មាតហ្វូនម៉ាស៊ីនអាន e-readers និងឧបករណ៍ផ្សេងទៀតដូចជាកំព្យូទ័រជាដើម៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content