ភ្នំពេញ ៖ ផ្អែកតាមលទ្ធផលជំរឿននៅឆ្នាំ២០២១នេះបានបង្ហាញថា ប្រទេសកម្ពុជាមានវត្តមានសត្វត្រយងចង្កំកសច្រើនជាងគេនៅទូទាំងពិភពលោក ខណៈដែលសត្វត្រយងចង្កំកសដែលរស់នៅក្នុងប្រទេសកម្ពុជា មាននៅដែនជម្រកសត្វព្រៃសៀមប៉ាង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃលំផាត់ តំបន់ទេសភាពវាលទំនាបខាងកើត និងតាមបណ្តោយដងទន្លេមេគង្គនៃដែនជម្រកសត្វព្រៃសំបូរ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ឲ្យដឹងថា លទ្ធផលជំរឿនដំបូងមានសត្វត្រយងចង្កំកសចំនួនត្រឹមតែ ៣១០ក្បាលប៉ុណ្ណោះ ហើយ៤ឆ្នាំបន្ទាប់ទៀត ចំនួនសត្វប្រភេទនេះបានកើនឡើងដល់ ៩៧៣ក្បាល ក្នុងឆ្នាំ២០១៣។ ប៉ុន្តែ ចំនួននេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ មកតិចជាង៥០០ក្បាល ក្នុងកំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ ប្រទេសកម្ពុជាបានក្លាយជាទីកន្លែងផ្តល់ទីជម្រកដ៏រឹងមាំសម្រាប់សត្វត្រយងចង្កំកស ដោយសារក្រសួងបរិស្ថាន បាន និងកំពុងសហការជាមួយអង្គការដៃគូក្នុងការអភិរក្សសត្វត្រយងកម្ពុជា ដោយបានចាប់ផ្តើមធ្វើជំរឿនសត្វត្រយងចង្កំកសជារៀងរាល់ឆ្នាំនៅទីតាំងសំខាន់ៗចំនួនបួនចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។
ត្រយងចង្កំកស គឺជាអំប្បូរសត្វស្លាបត្រយងមួយដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហម IUCN។ សត្វប្រភេទនេះមានដើមកំណើតនៅតំបន់មួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍។ ចំនួនប្រជាសាស្រ្តប្រភេទសត្វនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅចុងសតវត្សទី២០។ សព្វថ្ងៃនេះ ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសទូទាំងពិភពលោកត្រូវបានប៉ាន់ស្មានថាមានប្រមាណជាង ១ ០០០ ក្បាប៉ុណ្ណោះ ដែលក្នុងនោះមានប្រមាណជាង៦៧០ក្បាលជាសត្វពេញវ័យ។

នៅឆ្នាំ២០២១ ក្រសួងបរិស្ថាននិងអង្គការដៃគូរួមមាន៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife / BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB) និង ក្រុមហ៊ុន Rising Phoenix បានសហការគ្នាក្នុងការធ្វើជំរឿងសត្វត្រយងចង្កំកសនៅតំបន់សំខាន់ៗទូទាំងប្រទេសកម្ពុជាដោយបានធ្វើជំរឿន ចំនួនបួនខែ ចាប់ពីខែកក្កដា ដល់ខែតុលា ក្នុងរដូវវស្សាដែលទទួលបានលទ្ធផលចំនួនដល់ទៅ ៧៥៤ក្បាល នៅខែសីហា។ នេះគឺជាសញ្ញាវិជ្ជមាន និងបង្ហាញពីការកើនឡើងបន្តិចម្តងៗនៃចំនួនប្រភេទសត្វដែលជិតផុតពូជមួយនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន អង្គការដៃគូ និងអ្នកពាក់ព័ន្ធដែលសហការនិងចូលរួម ការងារអភិរក្សសត្វស្លាបប្រភេទនេះ។
ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា ៖
“ក្រោយកម្ពុជាមានសុខសន្តិភាពពេញលេញ យើងមានឱកាសនិងលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។ ក្នុងនាមក្រសួងបរិស្ថាន សូមថ្លែងអំណរគុណចំពោះដៃគូទាំងអស់ ក្នុងកិច្ចការពារត្រយងចង្កំកស និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារ និងអភិរក្សសត្វកម្រទាំងនោះ ព្រោះវាមានតម្លៃមហាសាលសម្រាប់ជីវៈចម្រុះ និងការអភិរក្សជាសកល និងមានតម្លៃសម្រាប់ទេសចរណ៍ធម្មជាតិ ទាក់ទាញភ្ញៀវទេសចរ និងចំណូលជូនសហគមន៍ និងសេដ្ឋកិច្ចជាតិ“
លោក ប៊ូ វរសក្ស នាយកប្រតិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife/BirdLife in Cambodia)បានមានប្រសាសន៍ថា៖
“ប្រទេសកម្ពុជាគឺជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ការអភិរក្សសត្វត្រយងចង្កំកសកុំឱ្យផុតពូជពីសកលលោក។ ជំរឿនឆ្នាំ២០២១ បង្ហាញពីសេចក្តីសង្ឃឹមនៃការអភិរក្សទៅថ្ងៃអនាគត ប៉ុន្តែសត្វស្លាបនេះទាមទារការយកចិត្តទុកដាក់បន្ថែម ពីគ្រប់ភាគីពាក់ព័ន្ធ។ ហេតុនេះ យើងស្នើបង្កើតក្រុមការងារអភិរក្ស ដើម្បីកៀរគរប្រភពធនធានហិរញ្ញវត្ថុ បច្ចេកទេស បទពិសោធន៍ និងចំណេះដឹងបន្ថែមទៀតក្នុងការដោះស្រាយរួមគ្នា លើបញ្ហាគំរាមកំហែង ដែលកំពុងកើតមានលើសត្វត្រយងចង្កំកសនេះ”
គួរបញ្ជាក់ផងដែរថា តាមរយៈលទ្ធផលជំរឿនខាងលើ ដែនជម្រកសត្វព្រៃសៀមប៉ាងជាទីជម្រកដ៏សំខាន់សម្រាប់សត្វត្រយងចង្កំកស ដោយកត់ត្រាបានចំនួនសរុប ៣៧៣ក្បាល។ ដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ ជាទីតាំងសំខាន់បន្ទាប់ដោយកត់ត្រាបានចំនួន២៥២ក្បាល។ ដោយឡែកនៅដែនជម្រកសត្វព្រៃផ្សេងទៀតបានបង្ហាញពីលទ្ធផលកើនឡើងផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content