ចិន ហាមឃាត់ផលិតផល​របស់​ក្រុមហ៊ុនបន្ទះ​ឈីប​ដ៏ធំមួយរបស់​អាមេរិក

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ចិនបានហាមឃាត់ផលិតផល​ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុនបន្ទះ​ឈីប​ដ៏ធំមួយរបស់​អាមេរិក Micron Technology ដើម្បីការពារសន្តិសុខ​ជាតិរបស់ខ្លួនពីហានិភ័យ។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ និយ័តករសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរបស់ចិនបានប្រកាសថា ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយរបស់អាមេរិក Micron Technology អាចបង្កហានិភ័យដល់សុវត្ថិភាពបណ្តាញយ៉ាងធ្ងន់ធ្ងរ។ នេះមានន័យថាផលិតផលមួយចំនួនរបស់ក្រុមហ៊ុននឹងត្រូវបានហាមឃាត់ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសចិន ហើយវាគឺជាការផ្លាស់ប្តូរដ៏សំខាន់លើកដំបូងរបស់ចិនប្រឆាំងនឹងក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក ខណៈ​ដែលភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនកំពុងកើនឡើង។ សេចក្តីប្រកាសនេះ គឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយបំផុតនៃជម្លោះរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញបញ្ហាបច្ចេកវិទ្យាសម្រាប់សេដ្ឋកិច្ចជុំវិញពិភពលោក។ ជម្លោះបច្ចេកវិទ្យាដ៏ស្មុគស្មាញមួយនេះក៏ត្រូវបានគេមើលឃើញថា ទីក្រុងវ៉ាស៊ីនតោនបានដាក់វិធានការជាបន្តបន្ទាប់ប្រឆាំងនឹងឧស្សាហកម្មផលិតបន្ទះឈីបរបស់ទីក្រុងប៉េកាំង និងបណ្តាក់ទុនរាប់ពាន់លានដុល្លារដើម្បីជំរុញវិស័យ semiconductor របស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋបាលគ្រប់គ្រងប្រព័ន្ធអ៊ីនធើណិតរបស់ចិន (CAC) បាននិយាយថា ការពិនិត្យឡើងវិញបានរកឃើញថាផលិតផលរបស់ Micron មានហានិភ័យដល់សុវត្ថិភាពបណ្តាញធ្ងន់ធ្ងរ ​និងហានិភ័យសន្តិសុខដល់ខ្សែសង្វាក់ផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗរបស់ចិន ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ប្រទេស។ ទោះជាយ៉ាងណាក្តី CAC មិនបានផ្តល់ព័ត៌មានលម្អិតអំពីហានិភ័យដែលបានរកឃើញនៅក្នុងផលិតផល Micron ដែលពួកគេបានរកឃើញនោះទេ។

ស្របពេលនេះដែរ អ្នកនាំពាក្យរបស់ Micron បាននិយាយថា ក្រុមហ៊ុនបានទទួលសេចក្តីជូនដំណឹងរបស់ CAC បន្ទាប់ពីការត្រួតពិនិត្យលើផលិតផល Micron ដែលបានលក់នៅក្នុងប្រទេសចិន។ Micron កំពុងវាយតម្លៃការសន្និដ្ឋាន និងទន្ទឹងរង់ចាំចូលរួមក្នុងការពិភាក្សាជាមួយរដ្ឋាភិបាលចិន។ ជាការឆ្លើយតប រដ្ឋាភិបាលអាមេរិកក៏បាននិយាយផងដែរថា ខ្លួននឹងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីដោះស្រាយនូវបញ្ហាដែលពួកគេហៅថា “ការបង្ខូចទ្រង់ទ្រាយនៃទីផ្សារបន្ទះឈីប ដែលបណ្តាលមកពីសកម្មភាពរបស់ចិន”។ លើសពីនេះ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​និយាយ​ថា ពួកគេ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​រឹតបន្តឹង​ដែល​គ្មានការពិតជាមូលដ្ឋានច្បាសលាស់។ យ៉ាងណាមិញ តម្លៃភាគហ៊ុនរបស់ Micron បានធ្លាក់ចុះ ៥,៣ ភាគរយនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

អ្នកវិភាគនៅធនាគារវិនិយោគ Jefferies បាននិយាយថា ផលប៉ះពាល់ពីការហាមឃាត់លើផលិតផល Micron នឹងមានកម្រិត ដោយសារតែវាមិនពឹងផ្អែកលើរដ្ឋាភិបាលចិន ឬទូរគមនាគមន៍ចិនទាំងស្រុងនោះទេ។ ទោះជាយ៉ាងណាក្តី អតិថិជនរបស់ Micron នៅចិន ភាគច្រើនផ្តោតលើស្មាតហ្វូន និងកុំព្យូទ័រផ្ទាល់ខ្លួន​ ប៉ុន្តែហានិភ័យនោះគឺអតិថិជន Micron នៅចិនអាចនឹងឈប់ប្រើប្រាស់ផលិតផលរបស់ខ្លួន ហើយបង្វែរទៅរកគូប្រជែងរបស់ Micron គឺ Samsung និង SK Hynix ដែលក្រុមហ៊ុនទាំងពីរមានមូលដ្ឋាននៅកូរ៉េខាងត្បូង។ ទន្ទឹម​នឹង​នេះដែរ ​អាមេរិក​បាន​ជំរុញ​កូរ៉េ​ខាង​ត្បូង​កុំ​ឲ្យ​បំពេញ​ការ​ខ្វះខាត​ណាមួយ​របស់​ចិន​។

ការប្រកាសរបស់ CAC បានកើតឡើងមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំមេដឹកនាំ G7 នៅជប៉ុនបានចេញសេចក្តីថ្លែងការណ៍រួមមួយដែលបានរិះគន់ពីការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចរបស់ចិន។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា បណ្តាប្រទេស G7 កំពុងសម្លឹងរកមើលដំណោះស្រាយដើម្បីកាត់បន្ថយហានិភ័យ និង តាមដានមើលទំនាក់ទំនងរបស់អាមេរិកជាមួយនឹងចិនបន្ថែមទៀត។ ស្របពេលនោះដែរ នាយកប្រតិបត្តិក្រុមហ៊ុន Micron លោក Sanjay Mehrotra ក៏បានចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងហ៊ីរ៉ូស៊ីម៉ានោះដែរ ក្នុងនាមជាផ្នែកមួយនៃក្រុមអ្នកដឹកនាំអាជីវកម្ម។ កាលពីសប្តាហ៍មុនកន្លងទៅនេះ ក្រុមហ៊ុន Micron បានបញ្ជេញថា ខ្លួននឹងវិនិយោគប្រហែល ៥០០ ពាន់លានយ៉េន (៣,៦ ពាន់លានដុល្លារ) ដើម្បីអភិវឌ្ឍបច្ចេកវិទ្យានៅក្នុងប្រទេសជប៉ុន។
គួរឲ្យបញ្ជាក់ផងដែរថា ចិនគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Micron និង បានរួមចំណែកប្រហែល ១០ ភាគរយនៃការលក់ពេញមួយឆ្នាំនៅក្នុងប្រទេស។ កាលពីឆ្នាំ ២០២២ កន្លងទៅនេះ Micron ទទួលបានប្រាក់ចំណូលសរុបចំនួន ៣០,៧ ពាន់លានដុល្លារ ដែលក្នុងនោះមានចំណែកពីចិនដីគោក ៣,៣ ពាន់លានដុល្លារ ហើយក៏មានរោងចក្រផលិតនៅចិនផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច