(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ។
ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាកម្ពុជា ៤.០ លើកទី៦ ស្តីពី “ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ” ក្នុងគោលបំណងចែករំលែកទស្សនៈ និងធាតុចូលពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់កម្លាំងពលកម្មកម្ពុជា ដើម្បីបត់បែន និងសម្របខ្លួនទៅនឹងភាពរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងរួមចំណែកជំរុញបរិវត្តកម្មឌីជីថល និងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

វេទិកានេះប្រព្រឹត្តទៅនៅអគារ The Kampus ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល សមាគមពាក់ព័ន្ធ គ្រឹះស្ថានអប់រំ និស្សិត និងសមាជិក សមាជិកា ស.ស.យ.ក.។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត គួច សុមាន បានធ្វើបទបង្ហាញ និងចែករំលែកទស្សនៈ ព្រមទាំងធាតុចូលពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់កម្លាំងពលកម្មកម្ពុជា ក្នុងការបត់បែន និងសម្របខ្លួនទៅនឹងការរីកចម្រើននៃ AI។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយបន្តនូវចំណេះដឹង និងខ្លឹមសារដែលទទួលបានពីវេទិកានេះដល់សាធារណជន និងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកជំរុញបរិវត្តកម្មឌីជីថល និងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

ជាមួយគ្នានេះ អង្គវេទិកាបានលើកឡើងពីសារៈសំខាន់ និងឥទ្ធិពលរបស់បញ្ញាសិប្បនិម្មិត (AI) លើទីផ្សារការងារ ព្រមទាំងតម្រូវការក្នុងការអភិវឌ្ឍមូលធនមនុស្ស និងជំនាញឌីជីថល ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃពិភពការងារ។ ទន្ទឹមនេះវេទិកាបានជំរុញឱ្យយុវជន និងកម្លាំងពលកម្មកម្ពុជា ពង្រឹងចំណេះដឹង ជំនាញឌីជីថល គំនិតច្នៃប្រឌិត និងភាពបត់បែន ដើម្បីអាចសម្របខ្លួន និងរក្សាបាននូវភាពប្រកួតប្រជែងក្នុងទីផ្សារការងារនាពេលអនាគត៕












វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content