Slime Robot ឬមនុស្សយន្តរូបរាងជាកាវស្អិតស្រដៀងទៅនឹងរឿងហូលីវូដដ៏ល្បី Venom បានកំពុងទាក់ទាញចំណាប់អារម្មណ៍មនុស្សរាប់លាននាក់មកហើយគិតចាប់តាំងតែពីពេលដែលវីដេអូផ្លូវការត្រូវបានបង្ហាញជាសាធារណៈនៅលើគណនេយ្យ Twitter របស់ Newscience។

Slime Robot មានទំហំប្រហែលជា១០មីលីម៉ែត្រប៉ុណ្ណោះ ហើយអាចធ្វើដំណើរបានស្ទើរគ្រប់ទីកន្លែងគ្រប់លក្ខខណ្ឌ ឬទោះបីជាក្នុងចន្លោះតូចចង្អៀតត្រឹមតែ១,៥មីលីម៉ែត្រក្តី។
អ្នកវិទ្យាសាស្ត្របានប្រើប្រាស់ទ្រឹស្តីមេដែកមកប្រើប្រាស់ដើម្បីអាចធ្វើការបញ្ជាកាវស្អិត Slime Robot នេះបានពីខាងក្រៅនៅពេលដែលវាត្រូវបានគេដាក់បញ្ចូលទៅក្នុងខ្លួនមនុស្សដើម្បីធ្វើការសាកល្បង ព្រោះថារ៉ូបូតប្រភេទនេះក្រៅតែពីមានសមត្ថភាពអាចចាប់យកវត្ថុរឹងមានទំហំធំ និងតូចជាងខ្លួនរបស់វានោះ វាថែមទាំងអាចដឹកជញ្ជូនវត្ថុគ្រោះថ្នាក់ទាំងនោះចេញពីក្រៅរាង្គកាយរបស់មនុស្សបានថែមទៀតផង។

ជាបច្ចេកវិទ្យាដែលត្រូវបានរកឃើញ និងអភិវឌ្ឍដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យចិន ក្នុងទីក្រុងហុងកុង Chinese University of Hong Kong ហើយវាគឺជាបច្ចេកវិទ្យាដ៏សំខាន់មួយទៀតដែលនឹងអាចជួយដល់វិស័យវេជ្ជសាស្ត្រឲ្យកាន់តែទទួលបានប្រសិទ្ធភាព ទាំងក្នុងកិច្ចការងារវះកាត់ និងកិច្ចការងារដឹកជញ្ជូនថ្នាំទៅដល់ទីតាំងមួយចំនួននៃសារពាង្គកាយរបស់មនុស្សទៀតផង។
គួរឲ្យដឹងដែរថា កន្លងមកបច្ចេកវិទ្យាប្រើប្រាស់រ៉ូបូតខ្នាតតូចតាមរយៈមេដែកនេះធ្លាប់មានជាច្រើនរួចមកហើយ ប៉ុន្តែបច្ចេកវិទ្យាទាំងនោះមិនមានភាពរឹងម៉ាំក្នុងការទាក់ និងចាប់យកវត្ថុរឹងជាងខ្លួនបានឡើយ និងអាចបម្រើបានតែមុខងារមួយចំនួនប៉ុណ្ណោះមិនដូចទៅនឹង Slime Robot នេះឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អបអរសាទរសង្រ្កាន្តអម្រឹត ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content