ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសាទរទិវា ASEM បានថ្លែងសារគន្លឹះសំខាន់ៗចំនួន៨ ដែលមានខ្លឹមសារ និងអត្ថន័យជ្រាលជ្រៅ ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវពហុភាគីនិយមឆ្ពោះទៅរកអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប កាន់តែរឹងមាំ ប្រកបដោយចីរភាព បរិយាប័ន្ននិងថាមវន្ត។

សារគន្លឹះដែលត្រូវបានថ្លែងនៅក្នុងឱកាសអបអរសាទរទិវា ASEM មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
១- ស្របពេលដែលឆ្នាំនេះគឺជាខួបលើកទី២៦ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមថ្លែង សារជូនពរដ៏កក់ក្តៅបំផុតជូនដល់ដៃគូ ASEM និងប្រជាជននៃទ្វីបទាំងពីរទាំងអស់របស់យើង សូមជួបតែសុភមង្គល វិបុលសុខ សុខភាពល្អ ព្រមទាំងការស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយចីរភាព។ វាបានក្លាយជាការអនុវត្តរបស់យើងដែលកំណត់យកខែមីនា ដើម្បីប្រារព្ធទិវា ASEM ចាប់តាំងពីពេលបង្កើតវាឡើង ក្នុងឆ្នាំ២០១៦ នៅប្រទេសម៉ុងហ្គោលី រួចមក។
២- យើងអាចមានមោទនភាពចំពោះកំណត់ត្រារយៈពេល ២៦ឆ្នាំកន្លងមកនេះ នៃភាពជាដៃគូដ៏រឹងមាំរវាងអាស៊ី និងអឺរ៉ុប របស់ ASEM។ បច្ចុប្បន្ននេះ ASEM គឺជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការធំបំផុត នៅក្រៅអង្គការសហប្រជាជាតិ ដែលតំណាងឱ្យ ៦០% នៃចំនួនប្រជាជនពិភពលោក ៥៥% នៃពាណិជ្ជកម្មពិភពលោក ៦៥% នៃសេដ្ឋកិច្ចពិភពលោក និង ៧៥% នៃទេសចរណ៍ពិភពលោក។ ជាមួយនឹងការរួមចំណែកដ៏សំខាន់នេះ ASEM ពិតជាវេទិកាប្រកបដោយអត្ថន័យមួយនៅក្នុងកិច្ចការសកល ដែលមានពហុភាគីនិយមជាស្នូល។
៣- កាលពីឆ្នាំមុន យើងមានឱកាសជាប្រវត្តិសាស្ត្រ និងកិត្តិយសដ៏អស្ចារ្យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ (ASEM 13) ក្រោមប្រធានបទ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា” ហើយខ្ញុំពិតជាមានសេចក្តីសោមន្សរីករាយដែលបានឃើញ មេដឹកនាំ ASEM ផ្តល់ សារសំខាន់បំផុតទៅលើគុណតម្លៃស្នូលរបស់ ASEM ក៏ដូចជាទៅលើការប្តេជ្ញា របស់ខ្លួនធ្វើឱ្យប្រសើរឡើងវិញនូវពហុភាគីនិយមឆ្ពោះទៅរកអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប កាន់តែរឹងមាំ ប្រកបដោយចីរភាព បរិយាប័ន្ន និងថាមវន្ត។ ជាថ្មីម្តងទៀត ស្មារតីនៃភាពមិនផ្លូវការ ភាពបត់បែន ភាពជាដៃគូស្មើភាព កុងស៊ុងស៊ីស និងផលប្រយោជន៍ទៅវិញទៅមក បានលេចធ្លោយ៉ាងខ្លាំងនៅក្នុងដំណើរការនៃកិច្ចប្រជុំកំពូលទាំងមូលតែម្តង។
៤- ថ្នាក់ដឹកនាំ ASEM បានបង្ហាញពីការចូលរួមយ៉ាងម៉ឺងម៉ាត់របស់ខ្លួននៅក្នុងការដោះស្រាយបញ្ហាប្រឈមសកល និងតំបន់ ដូចបានឆ្លុះបញ្ចាំងជាមួយ នឹងសកម្មភាពជាសកលរបស់មេដឹកនាំ ASEM ប្រឆាំងនឹងជំងឺកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ ការប្តេជ្ញាចិត្តលើកកម្ពស់សុខភាព និងសុវត្ថិភាពសាធារណៈ ការយកចិត្តទុកដាក់លើការមានការងាររបស់យុវជន និងការ លើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រី ព្រមទាំងការតាំងចិត្តដោះស្រាយកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ សំខាន់ជាងនេះទៅទៀត ថ្នាក់ដឹកនាំ ASEM ជាចុងក្រោយបានអនុម័តលើ ឯកសារលទ្ធផលសំខាន់ៗចំនួនបីគឺ៖ (១) សេចក្តីថ្លែងការណ៍របស់ប្រធាន អង្គប្រជុំ ASEM13 (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺកូវីដ-១៩ និង (៣) ឯកសារផែនការអនាគតស្តីពីការតភ្ជាប់របស់ ASEM ។
៥- ឯកសារលទ្ធផលទាំងនេះបានក្លាយជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការ ASEM ព្រមទាំងបានពង្រឹងសាមគ្គីភាព និងការប្តេជ្ញាចិត្តរួមគ្នារបស់យើង ដើម្បីបន្តរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅអាស៊ី និងអឺរ៉ុប ក៏ដូចជាកសាងអនាគតមួយ ប្រកបដោយបរិយាប័ន្ន ចីរភាព និងមានភាពធន់សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអ្នក ជំនាន់ក្រោយទៀតរបស់យើង។
៦- ASEM ត្រូវតែតស៊ូបន្តទៀតសម្រាប់ទសវត្សរ៍បន្ទាប់ៗទៀតនាពេលខាងមុខនេះ និងទៅថ្ងៃអនាគត ដើម្បីធានាថា វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបានធានាសម្រាប់ដៃគូ ASEM ទាំងអស់ និងប្រហែលជាអាចសម្រាប់បណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ផងដែរ។ ការប្តេជ្ញាចិត្តរបស់ ASEM ឆ្ពោះទៅកសាងសហគមន៍មួយប្រកបដោយភាពសុខដុមរមនា មានលក្ខណៈប្រកួតប្រជែង មានភាពធន់ និងចីរភាព សម្រាប់ប្រជាជននៅអាស៊ី និងអឺរ៉ុប នៅតែបន្តជាអាទិភាពកំពូលមួយរបស់ខ្លួន។
៧- ដើម្បីសម្រេចបានគោលដៅខាងលើនេះ ដៃគូ ASEM ទាំងអស់ត្រូវតែសហការគ្នាឱ្យបានស្អិតរមួតនៅក្នុងគោលដៅរួមនេះ ដើម្បីធានាថា ពហុភាគីនិយមនឹងនាំមកនូវស្ថិរភាព និងវិបុលភាពដើម្បីកំណើនរួមគ្នា ព្រមទាំងធានាឱ្យបានថា ពហុភាគីនិយម នឹងដោះស្រាយបញ្ហាតំបន់ និងសកល ដែលមានស្រាប់ និងកំពុងកើតមានឡើង ក្នុងគោលបំណងឈានទៅសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ។
៨- ក្នុងន័យនេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច និងទន្ទឹងរង់ចាំបន្តអនុវត្តការងារយ៉ាងជិតស្និទ្ធជាមួយដៃគូ ASEM ទាំងអស់ ក៏ដូចជាភាគីពាក់ព័ន្ធនានា ក្នុងការអនុវត្តវិធានការផ្សេងៗ ដូចមានចែងនៅក្នុងឯកសារលទ្ធផល ASEM13 នាពេលថ្មីៗនេះ ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ ASEM បន្ថែមទៀត ដោះស្រាយបញ្ហាដែលជាកង្វល់រួម ព្រមទាំងលើកស្ទួយទំនាក់ទំនងជាមិត្តភាពក្នុងចំណោមដៃគូទាំងអស់ឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត៕



ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទំនិញថៃ មកកម្ពុជា បន្ដធ្លាក់ចុះខ្លាំង បង្ហាញពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ
បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 20/10/2026
ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម ក៏ដូចជាការនាំចូលទំនិញពីប្រទេសថៃមកកាន់ទឹកដីកម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ កន្លងទៅនេះ បានធ្លាក់ចុះជិត ៣៣.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ពោលបើគិតជាទឹកប្រាក់ គឺធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មកនៅត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការនាំចេញទំនិញរបស់កម្ពុជារយៈពេល ៩ខែដូចគ្នា ទៅប្រទេសថៃវិញ ក៏បានធ្លាក់ចុះ

មេដឹកនាំកំពូលឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាឆ្នាំក្រោយតបតាមការអញ្ជើញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/10/2026
បរទេស ៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាឆ្នាំក្រោយនេះក្នុងឱកាសកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីបានរៀបចំផែនការទស្សនកិច្ចសម្រាប់ឆ្នាំនេះរួចរាល់ ។ តាមរយៈការចេញផ្សាយដោយកាសែត RT បានសរសេរថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ពីផែនការនៃកិច្ចប្រជុំពិភាក្សាមួយរវាងប្រមុខថ្នាក់ដឹកនាំកំពូលទាំង២នេះទៅកាន់ក្រុមអ្នកកាសែតថា លោក

អាម៉េរិក ហាមមិនឱ្យប្រើប្រាស់ AI របស់ចិន ក្នុងប្រព័ន្ធស្ថាប័នរដ្ឋាភិបាលសំខាន់មួយចំនួន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/10/2026
កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រសួងសន្តិសុខមាតុភូមិអាម៉េរិក (DHS) ចេញបញ្ជាហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ទាំងអស់របស់ក្រុមហ៊ុនចិន DeepSeek នៅក្នុងភ្នាក់ងាររដ្ឋប្បវេណីរបស់រដ្ឋាភិបាល

រដ្ឋមន្ត្រីដែនដី ៖ ដីធ្លីជាពាងទឹកសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់សម្រាប់ធានាដំណើរការរបស់សង្គមជាតិ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 20/10/2026
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ដីធ្លី បានក្លាយទៅជាឧបករណ៍សម្រាប់ធ្វើពាណិជ្ជកម្ម (Commodity) ប្រកបដោយសុវត្ថិភាព ដែលជាពាងទឹកមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់ សម្រាប់ធានាដំណើរការរបស់សង្គមជាតិ។ ការលើកឡើងបែបនេះនៅក្នុងកិច្ចជំនួបសម្ដែងការគួរសមជាមួយក្រុមការងារ International Land Coalition Asia (ILC Asia)





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content