អាជីវកម្មម្រេចជ្រក់សម្ងួត មានទីផ្សារខ្ពស់ និងជួយដល់ជីវភាពសហគមន៍  

ដោយមើលឃើញកសិផលក្នុងស្រុកភាគច្រើនធ្វើការនាំចេញក្នុងទម្រង់ស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសនោះ សាស្រ្តាចារ្យមួយរូបដែលមានជំនាញ និងបទពិសោធន៍ខាងកែច្នៃចំណីអាហារ និងផ្លែឈើ នៃសកលវិទ្យាល័យបាត់ដំបង បានរកវិធីសាស្ត្រកែច្នៃម្រេចខ្មែរធម្មជាតិសំឡូតមកធ្វើជាជ្រក់ម្រេចសម្ងួត ដែលជាគ្រឿងផ្សំរសជាតិជំនាន់ថ្មី មានប្រជាប្រិយភាព និងជាផ្នែកមួយជួយដល់ជីវភាពបងប្អូនក្នុងសហគមន៍។

លោក លីម សីហា អ្នកគ្រប់គ្រងទូទៅសិប្បកម្ម ធូបបូអាគ្រីហ្វូដ បានមានប្រសាសន៍ថា ៖

«សិប្បកម្មយើងកំពុងផលិតម្រេចជ្រក់សម្ងួតដែលមានគុណភាព រសជាតិឆ្ងាញ់ ហើយមានបេសកកម្មសំខាន់ៗក្នុងការកែច្នៃកសិផលក្នុងស្រុក កាត់បន្ថយការនាំចេញកសិផលស្រស់ទៅប្រទេសជិតខាង និងបង្កើនការងារជូនប្រជាសហគមន៍ក្រៅពីការដាំដុះផងដែរ»។

លោកបន្ថែមថា ៖

«ចំពោះគុណភាពម្រេចដែលយើងយកមកជ្រក់គឺមិនខ្ចី មិនចាស់ ពោលគឺយើងពនិត្យ និងជ្រើសយកគុណភាពច្បាស់លាស់មួយដើម្បីផលិតម្រេចជ្រក់ដែលមិនផុយពេក និងមិនរឹងពេក ហើយតាមរយៈអាជីវកម្មមួយនេះផងដែរ ក៏បានផ្ដល់នូវការងារបន្ថែមដល់កសិករតាមរយៈដោះដូរកម្លាំងពលកម្មជាមួយប្រាក់កម្រៃក្នុងការបេះផ្លែម្រេចប្រមាណ ៥០០-៦០០រៀលក្នុងមួយគីឡូក្រាម ហើយមួយថ្ងៃគេអាចបេះបានប្រមាណ ៧០-១០០គីឡូក្រាមផងដែរ»។

 សម្រាប់ម្រេចជ្រក់សម្ងួត មានតម្លៃ ៤ដុល្លារក្នុងមួយកំប៉ុង ដែលអាចរក្សារទុកបានរយៈពេល ៦ខែ ហើយអាចផលិតបាន ១៥០០ – ១៧០០កំប៉ុងក្នុងមួយខែ។ ដោយឡែកផលិតផលកែច្នៃនេះ អាចទទួលទានបានមិនថាជាមួយបាយឆា គុយទាវ សាច់អាំង ឬសាឡាដជាដើម ព្រោះវាមានរសជាតិហឺរឆ្ងាញ់ និងងាយស្រួលដាក់តាមខ្លួន ជាពិសេសនៅពេលជួបជុំគ្រួសារជាដើម។  

ចំពោះដំណើរការក្នុងការផលិតម្រេចជ្រក់នេះផងដែរត្រូវបានអ្នកជំនាញចែកចេញជា២ធំៗ គឺ ទី១ នៅកសិដ្ឋានដែលកសិករត្រូវប្រមូលផលម្រេច បេះយកតែគ្រាប់ វេចខ្ចប់ និងដឹកជញ្ជូនទៅកាន់កន្លែងផលិត។ ទី ២ គឺ នៅកន្លែងផលិតដែលគេត្រូវត្រួតពិនិត្យគុណភាពសមស្របសម្រាប់ការផលិតហើយឬនៅ ទើបធ្វើការលាងសម្អាត និងដាក់ជ្រក់រយៈពេល២សប្ដាហ៍ ហើយដាក់សម្ងួត រួចវេចខ្ចប់ជាការស្រេច។

គួរបញ្ជាក់ដែរថា ការចាប់ផ្ដើមអាជីវកម្មម្រេចជ្រក់ លោក សីហា និងក្រុមការងារបានចំណាយដើមទុនប្រមាណ ២ពាន់ដុល្លារដោយសារខ្សែសង្វាក់ផលិតកម្មម្រេចជ្រក់សម្ងួតនេះមិនត្រូវការសម្ភារផលិតសាំញ៉ាំច្រើននោះទេ ប៉ុន្តែការធ្វើអាជីវកម្មអ្វីមួយចាំបាច់ត្រូវតែមានការរៀបចំខ្លួនឱ្យបានល្អរួចរាល់ ហើយបើមានដៃគូ ត្រូវរកដៃគូណាដែលមានជំនាញផ្សេងៗគ្នា ដើម្បីឱ្យមានគំនិត និងការរៀបចំអាជីវកម្មមានលក្ខណៈពេញលេញ​។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការត្រៀមដើមទុនបម្រុងទុកក្នុងអាជីវកម្ម។

ជាចុងក្រោយ លោក សីហា ក៏បានបង្ហើបពីគម្រោងចង់ពង្រីកអាជីវកម្មមួយនេះឱ្យកាន់តែធំទូលាយនៅលើទីផ្សារក្នុងស្រុក និងអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងផ្គត់ផ្គង់ផលិតផលម្រេចជ្រក់ឱ្យកាន់តែច្រើន ហើយអាចធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕  


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី