ផែនការកាត់បន្ថយការបំពុលអាកាសដោយកាបូនឲ្យបាន១០០ភាគរយគឺជាគោលដៅរួមមួយរបស់ពិភពលោកដើម្បីធ្វើការជាមួយគ្នានៅក្នុងពេលបច្ចុប្បន្ននេះធ្វើយ៉ាងណាសម្រេចឲ្យបានតាមជំហ៊ានដែលចង់បានសម្រាប់ឆ្នាំ២០៣០ និងឆ្នាំ២០៥០ខាងមុខ។
វិធីសាស្ត្រជាច្រើនកំពុងត្រូវបានអនុវត្តនៅតាមបណ្តាប្រទេសទាំងឡាយលើសកលោក ហើយក្នុងនោះវិធីសាស្ត្រជាមូលដ្ឋានចំនួន៥ដែលចាំបាច់ត្រូវតែអនុវត្តនៅក្នុងវិស័យដឹកជញ្ជូនដើម្បីឲ្យកិច្ចការងារនេះទទួលបានជោគជ័យតាមការចង់បាន។

អ្នកជំនាញបានធ្វើការបកស្រាយរៀងគ្នាចំពោះសកម្មភាពជាមូលដ្ឋានទាំង៥នោះដែលវាមានភាពចាំបាច់បំផុតធ្វើនៅក្នុងវិស័យដឹកជញ្ជូនជាពិសេសរថយន្តអគ្គិសនី នឹងក្លាយទៅជាឧបករណ៍ធ្វើដំណើរថ្មីមួយគត់ដែលនឹងចូលខ្លួនមកជំនួសតំណែងរថយន្តប្រើប្រាស់ថាមពលហ្វូស៊ីលឥន្ធនៈនៅពេលបច្ចុប្បន្ន។

១.ផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ៖
លោកស្រី Anabel Diaz Calderon ប្រធានគ្រប់គ្រងតំបន់របស់ Uber ប្រចាំប្រទេសហូឡង់បានបញ្ជាក់ថា កិច្ចការងារបង្កើនចំនួនរថយន្តដែលមានតម្លៃសមរម្យត្រូវតែធ្វើឲ្យបានលឿនបំផុត ហើយក៏ចាំបាច់ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរដោយរថយន្តអគ្គិសនីផងដែរ។ វាទាមទារឲ្យមានការបន្តការងារអភិវឌ្ឍបន្ថែមទៀតដើម្បីប្រកួតប្រជែងទៅនឹងតម្លៃទីផ្សារ ហើយកាត់បន្ថយនូវគោលនយោបាយដែលគ្មានប្រយោជន៍នៅតាមក្រោយ។
២.ជំរុញសេវាកម្មដឹកជញ្ជូនទំនិញដោយការប្រើប្រាស់ថាមពលអគ្គិសនី៖
មកដល់ពេលនេះ សេវាដឹកជញ្ជូន១០០ភាគរយនៅក្នុងទីក្រុងសៀងហៃ និងទីក្រុងអាំស្តឺដាម ព្រមទាំងទីក្រុងវីយែនផងដែរ កំពុងប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធសាធក្នុងការដឹកជញ្ជូនទំនិញ ខណៈដែលប្រទេសចំនួន២២ផ្សេងទៀតបានបង្ហាញផែនការច្បាស់លាស់ក្នុងការពន្លឿនកិច្ចការងារដូចគ្នានេះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើយោងតាមការបញ្ជាក់ដោយលោក Juvencio Maeztu ប្រធានប្រតិបត្តិនៃក្រុមហ៊ុន IKEA របស់ហូឡង់។ លោកអះអាងថា សារៈសំខាន់នៃការដឹកជញ្ជូនទំនិញដោយប្រើប្រាស់ថាមពលអគ្គិសនីគឺជាអត្ថប្រយោជន៍ដ៏មានតម្លៃបំផុតនៅក្នុងកិច្ចការងារ Net-Zero ។
៣.បង្កើនតម្លៃទៅលើការប្រើបាស់ថាមពលដែលបញ្ចេញសារធាតុកាបូន៖
លោក Benoit Charette មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារបម្រែបម្រួលអាកាសធាតុបានលើកឡើងថា រដ្ឋាភិបាលទាំងឡាយគួរតែយល់ជារួមពីភាពចាំបាច់ត្រូវតែចាប់ផ្តើមបង្កើនតម្លៃទៅលើថាមពលដែលបញ្ចេញសារធាតុកាបូនខ្ពស់ ហើយប្រសិនបើមិនមានសកម្មភាពបែបនេះទេភពផែនដីនឹងមិនអាចទទួលបានជោគជ័យតាមផែនការលុបបំបាត់ការបំពុលបរិយាកាសនាពេលអនាគតនោះទេ។
៤.ការកែច្នៃ និងប្រើប្រាស់ឡើងវិញនៃថ្មសម្រាប់រថយន្តអគ្គិសនី៖
លោកស្រី Cynthia Williams ប្រធានផ្នែកនិរន្តភាពរបស់ក្រុមហ៊ុន Ford Motor Company ធ្លាប់បានថ្លែងថា បច្ចុប្បន្នអ្នកជំនាញកំពុងស្វែងរកវិធីសាស្ត្រក្នុងការអនុវត្តឲ្យបានវដ្តនៃប្រព័ន្ធអេកូឡូស៊ីទៅលើការប្រើប្រាស់ថាមពលអគ្គិសនីជាមួយនឹងរថយន្ត។ ក្រុមហ៊ុនបានបន្តចាប់ដៃគូជាមួយនឹងក្រុមហ៊ុនអ្នកជំនាញអ្នកវិទ្យាសាស្ត្រជាច្រើនដើម្បីធានាឲ្យបានថាអាចធ្វើការកែច្នៃធនធានទាំងឡាយដែលមាននៅលើរថយន្តអគ្គិសនី ខណៈដែលក្នុងថេរៈវេលាប្រមាណ ១៥-២០ឆ្នាំខាងមុខ ថ្មរថយន្តអគ្គិសនីដែលឈានទៅដល់អាយុកាលត្រូវបានគេបោះបង់ចោលមានទំហំរហូតទៅដល់២៥ម៉ឺនតោនដែលវានឹងក្លាយទៅជាបញ្ហាថ្មីសម្រាប់ពិភពលោកដោះស្រាយ។

៥.កែលំអប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍៖
លោកស្រី Liane Randolph ប្រធានគណកម្មការធនធានខ្យល់របស់រដ្ឋកាលីហ្វ័រញ៉ាបានបញ្ជាក់ថា ការកាត់បន្ថយជាតិពុលឲ្យបានអប្បបរិមានមិនត្រឹមតែធ្វើឡើងចំពោះថាមពលប៉ុណ្ណោះទេ ប៉ុន្តែគួរតែត្រូវធ្វើឡើងចំពោះយានជំនិះផងដែរ ដូច្នេះមនុស្សគួរតែចាប់ផ្តើមសម្របខ្លួននិងត្រៀមខ្លួនចំពោះការធ្វើដំណើរក្នុងបរិបថថ្មីដូចជាប្ដូរពីការប្រើប្រាស់រថយន្តផ្ទាល់ខ្លួនមកជាការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈការប្តូរពីការធ្វើដំណើរចំងាយជិតដោយរថយន្តមកជាការប្រើប្រាស់កង់ ឬដោយថ្មើរជើងជាដើម៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content