បាងកក ៖ ពីមួយថ្ងៃទៅមួយថ្ងៃកំណើននៃចំនួនប្រជាជននៅលើពិភពលោកមានការកើនឡើងឥតឈប់ឈរដែលនាំឲ្យអត្រានៃការផ្គត់ផ្គង់ ការចំណាយលើការចាយវាយ រួមជាមួយនឹងសកម្មភាពផ្សេងៗកាន់តែមានភាពប្រឈម។

ការប្រកួតប្រជែងទីផ្សារជាសកលដែលធ្វើឡើងដោយមនុស្សមានដំណើរការកាន់តែតានតឹង និងមុតស្រួច ប៉ុន្តែក្នុងពេលជាមួយគ្នានេះ កាកសំណល់អាហាររបស់ពិភពលោកក៏កំពុងមានកម្រិតកាន់តែអាក្រក់ឡើងដែលវាបានបង្កជាការគំរាមកំហែងយ៉ាងខ្លាំងចំពោះប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាប្រព័ន្ធចំណីអាហាររបស់ពិភពលោក។

ដោយមើលឃើញនូវបញ្ហា និងផលប៉ះពាល់ដែលកំពុងកើតឡើងនៅពេលបច្ចុប្បន្ននេះ អាជីវកម្មកើតថ្មីមួយដែលមានឈ្មោះថា Flylab បានបង្កើតជាគំនិតច្នៃប្រឌិតអស្ចារ្យម្យ៉ាងដោយសង្ឃឹមថាអាចប្រើប្រាស់សត្វរុយដែលជាសត្វចង្រៃនោះទៅជាសត្វដ៏មានប្រយោជន៍សម្រាប់កែប្រែប្រព័ន្ធចំណីអាហារពិភពលោកនាពេលអនាគត។

មហិច្ឆិតាដ៏ធំនេះបានកកើតឡើងកាលពីឆ្នាំ២០២១កន្លងទៅថ្មីៗនេះប៉ុណ្ណោះនៅក្នុងទីក្រុងឈៀងម៉ៃប្រទេសថៃក្រោមការវិនិយោគ ពីសំណាក់អ្នកវិនិយោគធំៗដែលក្នុងនោះមានរួមទាំងក្រុមហ៊ុនជប៉ុន Mitsui Sumitomo Insurance Venture Capital ផងដែរ។ ជាបច្ចេកវិទ្យាដ៏គួរឲ្យស្ញប់ស្ញែងដែលប្រើប្រាស់ធនធានសំខាន់គឺជាសត្វរុយព្រមទាំងធនធានផ្សេងទៀតដែលមានចំនួនតិចតួចប្រើប្រាស់ទីតាំងរោងចក្រដែលមានទំហំដីតូច ជាពិសេសផ្តល់ផលប៉ះពាល់តិចតួចបំផុតចំពោះបរិស្ថាន។
Flylab ប្រើប្រាស់បច្ចេកវិទ្យាច្នៃសត្វរុយទៅជាប្រភពជី និងជាប្រភពអាហារដ៏មានប្រយោជន៍សម្រាប់ប្រើប្រាស់ទៅលើគ្រប់ប្រភេទផលិតផលកសិកម្មទាំងការដាំដុះ និងចំណីសត្វចិញ្ចឹមជាច្រើន ដូចជា ត្រីសត្វមាន់ ទា និងជ្រូកជាដើម។ Flylab ចិញ្ចឹមសត្វរុយតាមរយៈការផ្តល់ចំណីអាហារដែលជាកាកសំណល់ទៅតាមប្រភេទ ហើយរង់ចាំការប្រមូលផលជាលាមករបស់សត្វរុយទៅតាមប្រភេទដើម្បីយកទៅប្រើប្រាស់តាមប្រភេទផលិផលកសិកម្មដែលត្រូវការជីប្រើប្រាស់។
បច្ចុប្បន្ន Flylab កំពុងបន្តធ្វើការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនបន្ថែមទៀតតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗចុងក្រោយ ដូចជា IOT, Vertical Farming និង Robotic ផងធ្វើយ៉ាងណាដើម្បីអាចផលិតឲ្យបាននូវចំណីអាហារដែលសំបូរដោយប្រូតេអ៊ីន និងមាននិរន្តភាពបំផុតចំពោះពិភពលោក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content