ការឡើងកំដៅទឺកសមុទ្រអាចបង្កជាហានិភ័យដល់ភពផែនដី

បរទេស ៖ យោងតាមប្រភពពី Weforum បានលើកឡើងថា​ ទឺកសមុទ្រមិនត្រឹមតែស្រូបយកឧស្ម័នផ្ទះកញ្ចក់ដែលបង្កគ្រោះថ្នាក់ដូចជាកាបូនឌីអុកស៊ីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតអុកស៊ីសែនប្រហែលពាក់កណ្តាលនៃភពផែនដីទៀតផង។

ប្រសិនបើគ្មានមហាសមុទ្រទេ ភពផែនដីនឹងឡើងកំដៅកាន់តែលឿន ដោយសារតែសមត្ថភាពកំដៅខ្ពស់របស់ទឹកមហាសមុទ្រស្រូបយក ៩០ ភាគរយនៃកំដៅលើសដែលបណ្តាលមកពីការឡើងកំដៅផែនដី។ លើសពីនេះ មហាសមុទ្រគ្របដណ្ដប់នៅលើផ្ទៃផែនដីជាង ៧០ ភាគរយ ដែលធ្វើឲ្យវាស្រូបយកកាំរស្មីព្រះអាទិត្យបានច្រើនជាងកំដៅដែលនៅក្នុងបរិយាកាសទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ មហាសមុទ្រគឺជាប្រភពថាមពលកកើតឡើងវិញ ដោយខ្យល់នៅឆ្នេរសមុទ្រ និងថាមពលមហាសមុទ្រដែលទទួលបានពីប្រភពធម្មជាតិមិនបញ្ចេញកាបូនឌីអុកស៊ីត ឬឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀតទៅបរិយាកាសនោះទេ។

ទោះជាយ៉ាងណាក្តី ការកើនឡើងសីតុណ្ហភាពនៅក្នុងមហាសមុទ្រក៏អាចបង្កជាហានិភ័យផងដែរ ដោយសារសមុទ្រមានកំដៅក្តៅអាចបំផ្លាញប្រព័ន្ធអេកូឡូស៊ីសមុទ្រសំខាន់ៗ ដូចជា ថ្មប៉ប្រះទឹក, ផ្កាថ្ម ​, ផ្ទាំង​ទឹកកក ​អាចរលាយ​លឿន​ជាង​មុន និង​ជំរុញ​ឱ្យ​មាន​ខ្យល់ព្យុះ​ខ្លាំង​ជាង​មុនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កំដៅក្តៅធ្វើឲ្យទឹករីកមាឌ ឬ ស្មើនឹង ៥០ ភាគរយនៃកម្ពស់ទឹកសមុទ្រ។

​នៅ​ដើម​ឆ្នាំ​នេះ សីតុណ្ហភាព​មហាសមុទ្រ​ពិភពលោក​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ដែលអាចគំរាមកំហែងដល់ភពផែនដី។ វិបត្តិបម្រែបម្រួលអាកាសធាតុបានបណ្តាលឲ្យមហាសមុទ្រពិភពលោកឡើងកំដៅខ្លាំងបំផុតមិនធ្លាប់មាន ដោយសីតុណ្ហភាពទឹកជាមធ្យមបានឡើងដល់ ២០,៩៦ អង្សារសេកាលពីខែសីហាកន្លងទៅនេះ ខ្ពស់ជាងកម្រិតមធ្យមសម្រាប់ឆ្នាំនេះ។ កាឡើងកំដៅនៃមហាសមុទ្រមានផលប៉ះពាល់រយៈពេលវែងសម្រាប់ភពផែនដី ពីព្រោះវាស្រូបយកឧស្ម័នផ្ទះកញ្ចក់ដូចជាកាបូនឌីអុកស៊ីត និងផលិតអុកស៊ីសែនប្រហែលពាក់កណ្តាលនៃភពផែនដី។ ប្រសិនបើបើសីតុណ្ហភាពទឹកសមុទ្រកើនឡើង នោះសមត្ថភាពរបស់មហាសមុទ្រក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុមានការថយចុះ។ វាមានន័យថាកាបូនឌីអុកស៊ីតត្រូវបានស្រូបយកតិច ខណៈដែលការឡើងកំដៅ ពន្លឿនដល់ការរលាយទឹកកកកាន់តែធ្ងន់ធ្ងរ ដែលនាំឱ្យកម្រិតទឹកសមុទ្រកើនឡើង។

យោងតាមប្រភពពីអង្គការសហប្រជាជាតិ UN បានចាត់ទុកមហាមុទ្រជាសួតនៃភពផែនដី និងជាធុងកាបូនដ៏ធំបំផុតដែលប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ មហាសមុទ្រ​ជា​ចំណុច​កណ្តាល​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជា​សាកល និងធ្វើ​ឱ្យ​អាកាស​ធាតុ​របស់​ផែនដី​មាន​លំនឹង។ ដើម្បីដោះស្រាយបញ្ហានេះ ពីភពលោកត្រូវកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ពង្រីកបច្ចេកវិទ្យារថាមពលខ្យល់ដើម្បីបង្កើនការផលិតថាមពលអគ្គិសនី ការដាំដើមកោងកាងឡើងវិញដើម្បីបង្កើនសមត្ថភាពនៃកាបូនធម្មជាតិផ្សេងទៀត និង បង្កើតតំបន់ការពារសមុទ្រដើម្បីជួយអភិរក្ស និងស្តារប្រព័ន្ធអេកូឡូស៊ីសមុទ្រដែលរងការគំរាមកំហែង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)