ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា ក្រសួងបរិស្ថានបានដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតកម្ពុជា ដើម្បីទប់ស្កាត់ការបំពុលខ្យល់ដែលនាំឱ្យប៉ះពាល់អវិជ្ជមានចំពោះសុខភាពសាធារណៈ បរិស្ថាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីផែនការខ្យល់ស្អាតកម្ពុជានាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដោយបញ្ជាក់ថា ក្រសួងបរិស្ថាន បានផ្តួចផ្តើមរៀបចំផែនការខ្យល់ស្អាតកម្ពុជា ដោយមានកិច្ចសហការផ្តល់បច្ចេកទេស និងហរិញ្ញវត្ថុពីកម្មវិធីភាពជាដៃគូស្តីពីខ្យល់ស្អាតអាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធីបរិស្ថានសហប្រជាជាតិ និងវិទ្យាស្ថានបរិស្ថានស្តុកខូម នៃប្រទេសស៊ុយអ៊ែត សំដៅកំណត់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលខ្យល់។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ៖
“ការរៀបចំផែនការខ្យល់ស្អាតកម្ពុជា គឺក្នុងគោលបំណងបង្កើតការវិភាគរួមនៃសារធាតុបំពុលបរិយាកាស ឧស្ម័នផ្ទះកញ្ចក់ និងសារធាតុបំពុលបរិយាកាស រយៈពេលខ្លី ដើម្បីកំណត់ពីវិស័យនានាដែលជាប្រភពសំខាន់នៃការបំពុលខ្យល់នាពេលបច្ចុប្បន្ន និងពេលអនាគត”
ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងទៀតថា ក្រសួងក៏កំណត់វិធានការកាត់បន្ថយការសាយភាយការបំពុលខ្យល់នៅក្នុងផែនការ និងយុទ្ធសាស្ត្រ ដែលមានស្រាប់ ស្របគ្នានឹងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក៏ដូចជាកំណត់អាទិភាពដល់សកម្មភាព និងត្រួសត្រាយផ្លូវសម្រាប់ការគ្រប់គ្រងគុណភាពខ្យល់និងជំរុញការអនុវត្តន៍ដែលបានគ្រោងទុកសម្រាប់ផែនការមានស្រាប់ និងសកម្មភាពថ្មីៗដែលកំពុងបង្កើតឡើងនៅក្នុងវិស័យផ្សេងៗ។
យោងតាមទិន្នន័យតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថាន បានបង្ហាញថា នៅរាជធានីភ្នំពេញជារៀងរាល់ឆ្នាំកំហាប់ PM2.5 ជាមធ្យមមានកើនឡើងពី១៣.៥៩មីក្រូក្រាម ក្នុងមួយម៉ែត្រគូប(១៣.៥៩μg/m³) ក្នុងឆ្នាំ២០១៧ និង១៩.២៦ μg/m³ ក្នុងឆ្នាំ២០១៨ ហើយវាបានកើនឡើងដល់២១.១២ μg/m³ ក្នុងឆ្នាំ២០១៩ ។
បើទោះបីជាកំហាប់ភាគល្អិតនិចលស្ថិត ក្រោមបន្ទាត់ស្តង់ដារជាតិ (២៥ μg/m³) ក៏ដោយ ប៉ុន្តែនិន្នាការនៃការកើនឡើងកំហាប់សារធាតុបំពុលខ្យល់ពីមួយឆ្នាំ ទៅមួយឆ្នាំក្នុងបរិយាកាស គឺមានកម្រិតគួរឱ្យកត់សម្គាល់ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់វិធានការកាត់បន្ថយ។
មានជំងឺមួយចំនួនដែលបណ្តាលមកពីការប៉ះពាល់ជាមួយភាគល្អិតនិចល ដែលមានសមាសធាតុ ជាល្បាយនៃភាគល្អិតសរីរាង្គ និងអសរីរាង្គ អណ្តែតក្នុងខ្យល់មានដូចជា៖ ស៊ុលហ្វាត នីត្រាត អាម៉ូញាក់ កាបូនខ្មៅ ជាដើម ដោយភាគល្អិតដែលមានអង្កត់ផ្ចិត២,៥មីក្រូម៉ែត្រ(២,៥μm) ឬតូចជាងនេះមានគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព ដោយសារវាអាចជ្រៀតចូល និងស្ថិតនៅជ្រៅក្នុងសួត។ ភាគល្អិតនិចល ក្នុងរយៈពេលវែង អាចបង្កជាមានជំងឺមួយចំនួនដូចជាប៉ះពាល់ដល់ទារក (កើតមុនកំណត់ ទំងន់មិនគ្រប់) ជំងឺផ្លូវដង្ហើមចំពោះកុមារ ក្រិនសរសៃឈាម ការវិវឌ្ឍន៍ប្រព័ន្ធប្រសាទ និងសមត្ថភាពខួរក្បាល។ ដូច្នេះការអនុវត្តវិធានកាត់បន្ថយ ការបំពុលបរិយាកាស ដោយសារាចរលេខ០១ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈបានរួមចំណែកកាត់បន្ថយការបញ្ចេញឧស័្មនបំពុលខ្យល់បានច្រើន ជាពិសេស PM2.5 PM10 និង CO ត្រូវបានកាត់បន្ថយបានពាក់កណ្តាលនៅត្រឹមឆ្នាំ២០៣០ បើប្រៀបធៀបទៅនឹងសេណារីយ៉ូមូលដ្ឋាន។
ចំពោះការអនុវត្តន៍ វិធានការទាំងអស់រួមបញ្ចូលគ្នា ការបញ្ចេញឧស្ម័នបំពុលខ្យល់ត្រូវបានកាត់បន្ថយយ៉ាងច្រើនក្នុងរយៈពេល៩ឆ្នាំខាងមុខ បើប្រៀបធៀបទៅនឹងសេណារីយ៉ូមូលដ្ឋាន ការកាត់បន្ថយការបញ្ចេញឧស្ម័ននៅឆ្នាំ២០៣០ គឺ PM2.5 ស្មើនឹងចំនួន៥៩,៨ពាន់តោនត្រូវជា ៦០,៧១% PM10 មានចំនួន៧៣ពាន់តោន ត្រូវជា ៥៥,១% កាបូនខ្មៅមានចំនួន៩,៣ពាន់តោន ត្រូវជា ៦៣.៦៩% SO2 មានចំនួន៣៦,៥ ពាន់តោន ត្រូវជា៥២.១៤% NO2 មានចំនួន១៥៨ ពាន់តោន ត្រូវជា៤៨.០២% និង CO2 មានចំនួន៧.៤៦១,៧ ពាន់តោន ត្រូវជា១៨.៥៨៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

អាម៉េរិកស្នើប្រគល់ទ្រព្យបង្កកទាំងអស់ឱ្យរុស្ស៊ីវិញ ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការដោះបម្រាមបង្កកលើទ្រព្យសម្បត្តិរុស្ស៊ីតម្លៃរាប់ពាន់លានអឺរ៉ូ ដែលកំពុងរក្សាទុកក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន

លោក Trump ទំនងពិចារណាបណ្ដេញរដ្ឋមន្ត្រីសង្គ្រាម ដើម្បីគេចពីការទទួលខុសត្រូវលើសង្គ្រាមអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ទំនងជាកំពុងពិចារណាលើលទ្ធភាពបណ្តេញរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ ដើម្បីជួយដកខ្លួនចេញពីការទទួលខុសត្រូវចំពោះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content