ហ្សាកាតា ៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី ធ្លាប់បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះមុខលើបញ្ហាកាកសំណល់ ខណៈដែលជាប្រចាំឆ្នាំទំហំនៃកាកសំណល់ត្រឹមតែជាប្លាស្ទិកប៉ុណ្ណោះមានរហូតទៅដល់ ៦,៨តោន។

ស្ថិតនៅក្នុងផែនការសកម្មរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលបានដាក់ចេញ ក្នុងនោះក៏មានដូចជាការធានាឲ្យបាននូវការកាត់បន្ថយចំនួនកាកសំណល់នៅតាមទន្លេ និងសមុទ្រឲ្យបាន៧០ភាគរយនៅត្រឹមឆ្នាំ២០២៥ និងកាត់បន្ថយឲ្យបានទាំងស្រុងនៅត្រឹមឆ្នាំ២០៤០។
ឆ្លើយតបទៅនឹងបញ្ហានេះពលរដ្ឋមួយក្រុមដែលរស់នៅលើកោះជ្វាបានបង្កើតជាគំនិតមួយក្នុងការកែច្នៃយកកាកសំណល់រាប់ពាន់បំណែកទៅជាទីតាំងគួរឲ្យទាក់ទាញមួយសម្រាប់ពលរដ្ឋក្នុងតំបន់ ជាពិសេសក្នុងគោលបំណងធ្វើការដាស់តឿនស្មារតីទៅដល់ពលរដ្ឋឲ្យចង់ចូលរួមកិច្ចការងារថែរក្សាបរិស្ថានជាមួយនឹងគ្នា។

សារមន្ទីរមួយកន្លែងនេះប្រើពេលត្រឹមតែ៣ខែប៉ុណ្ណោះបានកើតចេញជារូបរាងឡើងតាមរយៈការប្រមូលយកកាកសំណល់ដល់ទៅជាង១០ ០០០ បំណែកមកកែច្នៃដែលក្នុងនោះរួមមានតាំងសំណល់កាបូបធ្វើពីប្លាស្ទិក ដបប្លាស្ទិក និងកាកសំណល់ជាច្រើនរយប្រភេទផ្សេងទៀត។ គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីខែកញ្ញាមក សារមន្ទីរមួយនេះបានទទួលស្វាគមន៍ភ្ញៀវក្នុងតំបន់ជាច្រើនរយនាក់មកហើយ ប៉ុន្តែជាលទ្ធផលគួរឲ្យកត់សម្គាល់មានមនុស្សជាច្រើនបានបញ្ជាក់ថា នៅក្រោយពេលមកទស្សនានៅទីនេះវាបានធ្វើឲ្យអារម្មណ៍ពួកគេគិតយល់ថាពួកគេគួរតែព្យាយាមប្រើប្រាស់វត្ថុដែលចាំបាច់រៀងរាល់ថ្ងៃឲ្យបានជាច្រើនដងមុនការសម្រេចចិត្តបោះបង់វាបោះចោលទៅក្នុងបរិស្ថាន និងមជ្ឈដ្ឋានដែលពួកគេកំពុងរស់នៅ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content