កោះបាលី នៃប្រទេសឥណ្ឌូណេស៊ី ប្រឈមមុខនឹងវិបត្តិកាកសំណល់ធ្ងន់ធ្ងរ

ហ្សាកាតា ៖ កោះបាលី របស់ប្រទេសឥណ្ឌូណេស៊ី ដែលត្រូវបានគេចាត់ទុកថា ជាកោះមួយមានភាពទាក់ទាញបំផុតក្នុងពិភពលោក និងជាគោលដៅទេសចរណ៍ក្រេបទឹកឃ្មុំនៅអាស៊ីនោះ បច្ចុប្បន្នកំពុងរងការគំរាមកំហែងពីវិបត្តិកាកសំណល់ នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ។

បើតាមសារព័ត៌មាន CNA ចេញផ្សាយថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានរិះគន់មិនសំចៃមាត់លើរដ្ឋបាលខេត្តបាលី ដែលបណ្តែតបណ្តោយឱ្យបញ្ហាកាកសំណល់កាន់តែអាក្រក់ទៅៗ និងបានព្រមានថា វាអាចនឹងធ្វើឲ្យអន្តរាយដល់វិស័យទេសចរណ៍ប្រទេសមួយនេះ ពិសេសប៉ះពាល់កេរ្តិ៍ឈ្មោះទូទាំងសកលលោក ។

ជាការឆ្លើយតប អភិបាលកោះបាលី លោក Koster បានប្រាប់មូលហេតុថា កត្តាតាមរដូវកាល ដូចជាចរន្តទឹកសមុទ្រក្នុងរដូវវស្សា គឺជាមូលហេតុចម្បងនៃការប្រមូលផ្តុំកាកសំណល់អណ្តែតមកលើឆ្នេររបស់កោះ ។ យ៉ាងណាមិញ លោកប្រធានាធិបតី Prabowo អះអាងថា បើសិនអាជ្ញាធរពាក់ព័ន្ធមិនអាចដោះស្រាយបញ្ហានេះបាន លោកនឹងបញ្ជាឱ្យមេបញ្ជាការយោធាស្រុក និងមេបញ្ជាការយោធាតំបន់ ចល័តកងទ័ពរបស់ពួកគេរៀងរាល់ថ្ងៃ ឬច្រើនខែ ដើម្បីធ្វើរឿងនេះជំនួស ។

អនុវត្តតាមការណែនាំរបស់លោកប្រធានាធិបតី លោកអភិបាលកោះបាលី Koster បាននិយាយថា លោកនឹងបង្កើតក្រុមការងារពិសេសមួយ ដើម្បីត្រួតពិនិត្យតំបន់ឆ្នេរ និងតំបន់ទេសចរណ៍ផ្សេងទៀតនៅលើកោះបាលី ។

យោងតាមរបាយការណ៍របស់លោក Koster, កោះបាលី មានកាកសំណល់ដល់ទៅ ៣ ៥០០តោនក្នុងមួយថ្ងៃ ក្នុងនោះប្រហែល ១៧ភាគរយជាប្លាស្ទិក ខណៈដែលទីតាំងចាក់សំរាមនៅតំបន់មួយចំនួនបានឈានជិតដល់កម្រិតអតិបរមាហើយ ។

គួរបញ្ជាក់ថា កោះបាលី បានស្រូបទាញភ្ញៀវទេសចរបរទេសមកលេងកម្សាន្តប្រហែល ៦,៩៥លាននាក់ កើនឡើងជិត ១០ភាគរយ ក្នុងឆ្នាំ២០២៥ ធ្វើឱ្យកោះរបស់ឥណ្ឌូណេស៊ីមួយនេះ នៅតែជាទិសដៅទេសចរណ៍កំពូលមួយរបស់អាស៊ីអាគ្នេយ៍ ៕ ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *