កម្មសិទ្ធិបញ្ញា និងយុវជន ៖ «ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ» រំលេចឡើងក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២២

ភ្នំពេញ ៖ «កម្មសិទ្ធិបញ្ញា និងយុវជន»​ ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ គឺជាមូលបទនៃទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២២ ដែលត្រូវបានក្រសួងពាណិជ្ជកម្ម រៀបចំឡើងដើម្បីជួយជំរុញឱ្យវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាកាន់តែមានភាពរីកចម្រើន។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោក មិនត្រឹមតែជាការរំលឹកខួបនៃការចូលជាធរមាននៃអនុសញ្ញាស្តីពីការបង្កើតអង្គការកម្មសិទ្ធិបញ្ញាពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយបង្កើតឱកាសឱ្យស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមគ្នាចូលរួមលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការរស់នៅរបស់យើង ជាពិសេសការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងបច្ចេកវិទ្យាជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកស្តីពីការអនុវត្តផែនការរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសដែលជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានជំនួយបច្ចេកទេសពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោកក្នុងការកសាងច្បាប់ ធ្វើទំនើបកម្មស្ថាប័នកម្មសិទ្ធិបញ្ញា កសាងកេរ្តិ៍ឈ្មោះម៉ាកផលិតផលសក្តានុពលកម្ពុជា និងលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញាដល់សាធារណជន និងគ្រឹះស្ថានសិក្សា។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ដើម្បីលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញាក្រសួងពាណិជ្ជកម្មបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យមឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញាក្នុងគោលបំណងអភិវឌ្ឍសហគ្រាសទាំងនោះ តាមរយៈគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក ព្រមទាំងបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញសក្តានុពលជាច្រើន ដូចជា “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត ដូចជា “អំបិល និងផ្កាអំបិលកំពត កែប” “បង្កងតាកែវ” និង “ទឹកត្រីកំពត”។

ក្រៅពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសមូហភាព “គុយទាវភ្នំពេញ” “អំបុកកំពង់ធំ” “អង្ករព្រះវិហារ” និងគ្រោងចុះបញ្ជីបន្ថែមទៀតនូវម៉ាកសមូហភាពដូចជា ៖ “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” “ក្រូចពោធិ៍សាត់” “នំបញ្ចុកសៀមរាប” និង “ដូងខ្ទិះបាត់ដំបង” ដែលសមិទ្ធផលទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាកំណើនសេដ្ឋកិច្ច ពង្រឹងអភិបាលកិច្ចល្អ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ។

តាមរយៈទិវាកម្មសិទ្ធិបញ្ញានេះ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងយុវជន៖ ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ” នឹងចូលរួមដាស់ស្មារតីរបស់យុវជន ឱ្យរួមគ្នាបង្កើតបច្ចេកវិទ្យាថ្មី ផលិតផលថ្មី ស្នាដៃថ្មី សម្រាប់ប្រទសកម្ពុជា ប្រជាជនកម្ពុជា និងប្រជាជនក្នុងពិភពលោក។

ក្នុងឱកាសផងដែរ ឯកឧត្តមបានសម្ដែងនូវការអបអរសាទរចំពោះសមិទ្ធផលដែលគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាសម្រេចបាន និងបានលើកឡើងពីសារប្រយោជន៍នានារបស់វិស័យកម្មសិទ្ធិបញ្ញា ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទាក់ទាញការវិនិយោគ និងបង្កើនការបង្កើតស្នាដៃថ្មីៗជាដើម។

សូមជម្រាបជូនថា ដើម្បីចូលរួមអបសាទរទិវាកម្មសិទ្ធិបញ្ញពិភពលោកឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា បានផ្ញើសារលិខិតអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកជូនដល់បងប្អូនជនរួមជាតិ ជាពិសេសដល់យុវជន ដើម្បីជំរុញ បំផុសគំនិត និងលើកទឹកចិត្តឱ្យស្វែងយល់បន្ថែមទៀតអំពីកម្មសិទ្ធិបញ្ញា ក៏ដូចជាការស្រាវជ្រាវ និងអភិវឌ្ឍន៍បង្កើតផលិតផលថ្មី ព្រមទាំងលើកកម្ពស់ចំណេះដឹងវិស័យកម្មសិទ្ធិបញ្ញា សំដៅរួមចំណែកក្នុងការកសាងអនាគតដ៏ប្រសើរសម្រាប់យុវជន ជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមប្រកបដោយនិរន្តរភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

នៅឆ្នាំ២០២៤ កម្ពុជានាំចេញកសិផលសរុបចំនួន ១១លានតោនទៅកាន់ទីផ្សារ ៩៤ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/01/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកទីផ្សារជូនកសិករ ដោយក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ១១លានតោន

កម្មវិធីទូទាត់បាគងទេសចរ សហការជាមួយក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិវីសា Visa

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/01/2025

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists App with VISA) ជាមួយក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិវីសា Visa ជាផ្លូវការ

អ្នកជំនាញ ៖ កសិករអាចពិចារណាលើការដាំដំណាំកាកាវ ដែលអាចលក់ចេញក្នុងតម្លៃ ៣០០ដុល្លារក្នុង ១តោន

ជំនួញ, ព្រឹត្តិការណ៍

• 22/01/2025

ដោយសារតែវាមានអត្ថប្រយោជន៍ច្រើន និងមានតម្លៃថ្លៃគួរសម ក្រុមហ៊ុនក្នុងស្រុកមួយបានសហការដាំដុះដំណាំកាកាវជាមួយប្រជាកសិករតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា

រដ្ឋាភិបាល​កំពុង​រៀបចំអភិវឌ្ឍន៍​ឆ្នេរ​ខ្សាច់​កម្សាន្ត​ចំនួន​២​នៅ​ខេត្តកែប និង​ខេត្តព្រះសីហនុ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/01/2025

ឆ្នេរ​មួយនៅខេត្តកែប និងឆ្នេរ​មួយ​ទៀតនៅខេត្តព្រះ​សីហនុ នឹងត្រូវអភិវឌ្ឍន៍​​ទៅជាឆ្នេរ​កម្សាន្ត​សាធារណៈកម្រិតខ្ពស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ​ជាតិ​ និងអន្តរជាតិ​បន្ថែម​

ឥណ្ឌូណេស៊ី ហាមឃាត់ Apple មិនឱ្យលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ដោយសារហេតុផលតែមួយប៉ុណ្ណោះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/01/2025

ឥឡូវនេះ ស្ថានភាពឥណ្ឌូណេស៊ី និង Apple កំពុងស្ថិតក្នុងភាពច្របូកច្របល់ពាក់ព័ន្ធនឹងការចូលទីផ្សារ និងការវិនិយោគ។ អាជ្ញាធរឥណ្ឌូនេស៊ីមិនអនុញ្ញាតឱ្យ Apple លក់ផលិតផលចុងក្រោយរបស់ខ្លួនគឺ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួនឡើយ

ពិធីសែនដកជើងធូប ដែលជាពិធីអរគុណ និងជូនដំណើរកុងម៉ា នឹងត្រូវរៀបចំនៅថ្ងៃព្រហស្បតិ៍ទី២៣  ខែមករា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/01/2025

ពិធីសែនដកជើងធូបចូលឆ្នាំចិន ជាពិធីអរគុណ ជូនដំណើរកុងម៉ា និងទេវតាឆ្នាំចាស់ដែលបានថែរក្សាការពារពេញមួយឆ្នាំ នឹងត្រូវរៀបចំនៅថ្ងៃព្រហស្បតិ៍ទី ២៣  ខែមករា ឆ្នាំ២០២៥

ក្រុមហ៊ុនចិនបណ្តាក់ទុន៩០លានដុល្លារបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Adidas នាំចេញទៅអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/01/2025

ក្រុមហ៊ុនមកពីប្រទេសចិន បណ្តាក់ទុនចំនួន៩០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Adidas សម្រាប់នាំចេញទៅអាស៊ាន អាមេរិក អឺរ៉ុប

Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជា “ឈូងសមុទ្រអាម៉េរិក”

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/01/2025

កាលពីថ្ងៃចន្ទ Donald Trump បានស្បថចូលកាន់តំណែងជាប្រធានាធិបតី និងលើកឡើងពីផែនការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជាឈូងសមុទ្រអាមេរិក។ Trump ​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរឈ្មោះ​​នេះ​តាំងពី​ដើម​ខែ​មករា ដោយអះអាង​ថា ​ឈ្មោះ​ថ្មី​នឹងមានភាពស្អាតសមរម្យ ដោយសារ​សហរដ្ឋអាម៉េរិក​ធ្វើ​ការ​ច្រើន​ជាង​គេ​នៅ​ទី​នោះ ហើយ​វាជាទឹកដី​របស់អាម៉េរិក​។

មជ្ឈមណ្ឌលកីឡា ២៧១ របស់ ជីប ម៉ុង នឹងក្លាយជាកន្លែងលេងកីឡាធំជាងគេនៅកម្ពុជារួមចំណែកជួយដល់សុខភាពប្រជាជន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/01/2025

វត្តមាននៃមជ្ឈមណ្ឌលកីឡា ២៧១ នឹងជួយលើកស្ទួយដល់វិស័យសុខភាពប្រជាជនក្នុងតំបន់នេះឱ្យ កាន់ល្អប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលមួយម្រិតទៀតទៅដល់អ្នករស់នៅក្នុងគម្រោងជីប ម៉ុង លែន

ក្រសួងរៀបចំដែនដី ប្តេជ្ញាបញ្ចប់ការងារចុះបញ្ជីដីធ្លី និងដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់នៅក្នុងខេត្តព្រះសីហនុ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/01/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា ក្រសួងនឹងបញ្ចប់ការងារចុះបញ្ជីដីធ្លី និងដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់នៅក្នុងខេត្តព្រះសីហនុ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ និងលុបបំបាត់ភាពជ្រុលនិយមនៅក្នុងសង្គមជាតិ