ប្រទេសអ៊ីរ៉ង់គ្មានជម្រើសអ្វីក្រៅពីរើរដ្ឋធានីរបស់ខ្លួនចេញពីទីក្រុងតេហេរ៉ង់ ផ្លាស់ទៅកាន់ភាគខាងត្បូងប្រទេសនោះឡើយ ។ នេះជាការលើកឡើងរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ។
ថ្លែងក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្ត Hormozgan ភាគខាងត្បូងប្រទេសកាលពីថ្ងៃសប្ដាហ៍កន្លងទៅ លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយថា មូលហេតុដែលលោកស្នើឲ្យរើរដ្ឋធានីអ៊ីរ៉ង់ចេញពីទីក្រុងតេហេរ៉ង់ គឺដោយសារតែវិបត្តិខ្វះទឹកប្រើប្រាស់ ខណៈចំនួនប្រជាជនច្រើន និងការកើនឡើងហានិភ័យនៃការបាក់ស្រុតដីជាដើម ។

លោកថា ៖
«អ៊ីរ៉ង់ត្រូវតែផ្លាស់ប្តូររដ្ឋធានីឆ្ពោះទៅកាន់ឈូងសមុទ្រពែក្ស បើមិនដូច្នេះទេ ស្ថានភាពប្រទេសជាតិនឹងកាន់តែអាក្រក់ទៅៗ»។
បើតាមលោក Pezeshkian តំបន់ឆ្នេរភាគខាងត្បូងឈូងសមុទ្រពែក្ស គឺជាទីតាំងយុទ្ធសាស្ត្រ ដោយសារតែវាស្ថិតនៅលើផ្លូវពាណិជ្ជកម្មអន្តរជាតិ ។ ទីតាំងនេះនឹងបើកផ្លូវឲ្យអ៊ីរ៉ង់អភិវឌ្ឍខ្លាំងជាងមុន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម ។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian បានឲ្យដឹងថា សំណើផ្លាស់ប្តូររដ្ឋធានីអ៊ីរ៉ង់ ត្រូវបានបញ្ជូនទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ali Khamenei តាំងតែពីឆ្នាំ ២០២៤ មកម្ល៉េះ ប៉ុន្តែផែនការនេះត្រូវបានទុកចោល ដោយសារតែការចំណាយខ្ពស់ និងមានការប្រឆាំងពីបក្សប្រឆាំង ។
តេហេរ៉ង់ គឺជារដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់តាំងតែពីឆ្នាំ ១៧៨៦ មកម្ល៉េះ ។ ទីក្រុងមួយនេះមានប្រជាជនរស់នៅជិត ១០ លាននាក់ និងមានទីតាំងនៅភាគខាងជើងប្រទេស ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីសមុទ្រ Caspian ដែលនៅឆ្ងាយពីតំបន់អភិវឌ្ឍលើវិស័យឈានមុខជាច្រើន ៕
ប្រភព ៖ The Guardian – ប្រែសម្រួល ៖ សុខ ជីវ័ន្ត




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content