បញ្ហាបម្រែបម្រួលអាកាសធាតុបានចាក់ឬសទៅក្នុងគ្រប់សកម្មភាពទាំងអស់របស់មនុស្សយើងគ្រប់រូបបូករួមទាំងការទទួលទានអាហាររហូតដល់សម្លៀកបំពាក់ និងការធ្វើដំណើរ។ សកម្មភាពទាំងនោះបានបញ្ចេញឧស្ម័នបំពុលទៅកាន់បរិយាកាសក្នុងកម្រិតតិច និងច្រើនអាស្រ័យទៅលើរបៀបនៃការផលិត និងឧស្សាហកម្មណាដែលពាក់ព័ន្ធ។

អាស្រ័យដូច្នេះហើយ ក្រុមហ៊ុនអាកាសចរមួយរបស់ជប៉ុនដែលមានឈ្មោះថា Japan Airlines បានសម្រេចដាក់ឲ្យដំណើរការសេវាកម្មដ៏ថ្មីស្រឡាងមួយដោយសង្ឃឹមថានឹងអាចជួយកាត់បន្ថយបញ្ហានៃការប្រើប្រាស់សំភារៈខ្ជះខ្ជាយដែលអាចនាំទៅដល់ការប៉ះពាល់ដល់បរិស្ថាន នោះគឺជាសេវាកម្មជួលខោអាវគ្រប់ប្រភេទដោយមិនចាំបាច់ខ្វាយខ្វល់ពីការរៀបចំវាតាមខ្លួនអំឡុងពេលធ្វើដំណើរទៅដល់ទីកន្លែងផ្សេងនោះទេ។
សេវាកម្មដែលមានឈ្មោះថា Any Wear, Anywhere នឹងអាចជួយឲ្យភ្ញៀវទេសចរដែលធ្វើដំណើរតាមជើងហោះហើររបស់ខ្លួនទាំងអស់ក្លាយខ្លួនទៅជាអ្នកធ្វើដំណើរបែបសម័យថ្មីគឺជាការធ្វើដំណើរដែលប្រកបដោយនិរន្តភាព Sustainbale travel ចំពោះបរិស្ថាន។

សេវាកម្មងាយស្រួលប្រើប្រាស់តាមរយៈកម្មវិធីទូរស័ព្ទដែលអនុញ្ញាតឲ្យភ្ញៀវក្នុងការកក់ទុកជាមុននូវសម្លៀកបំពាក់ប្រភេទណាក៏បាននៅពេលចាកចេញពីទីតាំងដើម សម្លៀកបំពាក់ទាំងនោះនឹងត្រូវគេដឹកជញ្ជូន និងរៀបចំនៅបន្ទប់សណ្ឋាគារ ឬកន្លែងស្នាក់នៅរបស់គេនៅទីតាំងដែលត្រូវធ្វើដំណើរទៅដល់។

តាមរយៈសេវាកម្មមួយនេះ មិនត្រឹមតែចំណេញពេលវេលានោះទេ ភ្ញៀវទាំងអស់ក៏មិនចាំបាច់ធ្វើដំណើរជាមួយនឹងសម្លៀកបំពាក់ដែលមានទម្ងន់ធ្ងន់ និងពិបាកយកតាមនោះទៀតទេ។ លើសពីនេះ ពួកគេអាចជួលបានក្នុងរយៈពេលយូរ និងតម្លៃធូរថ្លៃត្រឹមតែចន្លោះពី ២៦អឺរ៉ូក្នុងមួយកញ្ចប់។ កាន់តែអស្ចារ្យ អ្វីដែល Japan Airlines ចង់បានបំផុតនោះគឺថាខោអាវដែលជាធម្មតាធ្វើដំណើរជាមួយភ្ញៀវក្នុងមួយឈុតអាចកាត់បន្ថយការបំពុលចូលបរិយាកាសដល់ទៅ ០,៧៥គីឡូក្រាម។

គួរឲ្យដឹងដែរថា ក្រៅតែពីបច្ចេកវិទ្យាហោះហើរដោយថាមពលកកើតឡើងវិញទៅដល់បច្ចេកវិទ្យាកាត់បន្ថយការបំពុលអាកាសផងនោះ ការធ្វើដំណើរប្រកបដោយនិរន្តភាព ឬ Sustainbale travel គឺជាភាពចាំបាច់បំផុតសម្រាប់មនុស្សគ្រប់គ្នាក្នុងការចូលរួមចំណែកជួយធ្វើឲ្យប្រសើរឡើងនៃបញ្ហាបម្រែបម្រួលអាកាសធាតុ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content