អាមេរិកនៅតែបន្តចាត់វិធានការរឹតបន្តឹងវិស័យឈីប ដើម្បីទប់ស្កាត់អំណាចយោធាចិន

បរទេស៖ យោងទៅតាមប្រភពពី Aljazeera បានរាយការណ៍ថា ជម្លោះទីផ្សារលើវិស័យឈីបរវាងចិន-អាមេរិករឹតតែតានតឹង ខណៈដែលរដ្ឋាភិបាល​ហូឡង់​កំពុង​អនុវត្ត​ការ​រឹត​បន្តឹង​ថ្មី​លើ​ការ​នាំ​ចេញ​គ្រឿង​អេឡិចត្រូនិក​ទៅ​កាន់​ចិននាពេលថ្មីៗនេះ។


បន្ទះឈីប semiconductors គឺជាធាតុផ្សំដ៏សំខាន់ក្នុងការផលិតស្ទើរគ្រប់វិស័យចាប់ពីស្មាតហ្វូនរហូតដល់រថយន្ត និងវិស័យយោធា។ ចិន កំពុងសម្លឹងរកមើលការធានា, ការផ្គត់ផ្គង់របស់ខ្លួន ប៉ុន្តែឥឡូវនេះហូឡង់កំពុងទប់ស្កាត់ការនាំចេញនូវបច្ចេកវិទ្យាសំខាន់ៗកម្រិតខ្ពស់ដែលប្រើម្រាប់ផលិតបន្ទះឈីប ខណៈដែលប្រទេសចិននិយាយថា វាជាផ្នែកនៃយុទ្ធនាការរបស់សហរដ្ឋអាមេរិក ដើម្បីបំផ្លាញសេដ្ឋកិច្ចរបស់ខ្លួន ហើយសហរដ្ឋអាមេរិកនៅពីក្រោយការរឹតបន្តឹងថ្មីមួយនេះ។ ដូច្នេះ តើវានឹងជះឥទ្ធិពលដល់មហិច្ឆតាចិនចំពោះបច្ចេកវិទ្យាកម្រិតខ្ពស់យ៉ាងដូចម្តេច និង អាចជាឧបសគ្គសម្រាប់ចិន​ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មនេះផ្ទាល់ខ្លួនបានទេ?


កាលពីឆ្នាំមុនកន្លងទៅនេះ អាមេរិកបានរឹតបន្តឹងលើការនាំចេញឈីបទៅកាន់ចិន ហើយប្រធានាធិបតី Joe Biden និយាយថា វិធានការនេះមិនមែនសំដៅលើសេដ្ឋកិច្ចរបស់ចិននោះទេ ប៉ុន្តែគឺសំដៅទៅលើបច្ចេកវិទ្យាយោធាទំនើបដែលគំរាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនកំពុងវិនិយោគរាប់ពាន់លានដុល្លារក្នុងការសាងសង់រោងចក្រផលិតបន្ទះឈីបក្នុងស្រុករបស់ខ្លួន។

ការប្រកួតប្រជែងគ្នាផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់រវាងមហាអំណាចទាំងពីរកំពុងរង្គោះរង្គើដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល។ មកទល់ពេលនេះ អាមេរិកនៅតែបន្តចាត់វិធានការរឹតបន្តឹងដើម្បីកាត់បន្ថយសមត្ថភាពរបស់ចិនក្នុងការបង្កហានិភ័យ និងការពារសមត្ថភាពរបស់ខ្លួននៅលើឆាកអន្តរជាតិងក្នុងនាមជាមហាអំណាចកំពូលរបស់ពិភពលោក។​ ដូចនេះហើយវា​ជា​រឿង​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​សម្ព័ន្ធមិត្ត​អឺរ៉ុប​កំពុងត្រូវបានអូស​ទាញ​​ជា​បណ្ដើរៗ ពីព្រោះអឺរ៉ុបមើលឃើញថា ការគំរាមកំហែងលើបច្ចេកវិទ្យារបស់ចិន និងការផលិតអាចនឹងបង្កគ្រោះថ្នាក់ដល់ពួកគេ ទោះបីជាការផ្តោតលើផលប្រយោជន៍របស់អឺរ៉ុបមិនដូចអាមេរិកក៏ដោយ។

លោក Steven Erlenger ប្រធានព័ត៌មានការទូតប្រចាំអឺរ៉ុបនៅ New York Times បានលើកឡើងថា ចិននឹងជៀសផុតពីការហាមឃាត់នេះ ប៉ុន្តែប្រសិនបើខ្លួនមិនអាចផលិតបច្ចេកវិទ្យាដោយខ្លួនឯងបាន ឬ វាមិនអាចទិញបច្ចេកវិទ្យានៅកន្លែងផ្សេងបានទេ នោះទីបំផុតចិននឹងរៀនផលិតបច្ចេកវិទ្យាដោយខ្លួនឯង។ ទោះជាយ៉ាងណាក្តី​ វាគឺជារឿងពិបាកណាស់ និង ប្រើរយៈពេលយូរ។ ប្រសិនបើយើងក្រឡេកមើលការផលិតបន្ទះឈីបនៅតៃវ៉ាន់  និង ហូឡង់នេះ វាគឺជារឿងមិនងាយស្រួលចម្លងទេ ទោះបីជាចិនអាចនឹងជោគជ័យនៅពេលណាមួយក៏ដោយ។ ចិនជាមនុស្សឆ្លាត នោះពួកគេនឹងទៅដល់គោលដៅ ប៉ុន្តែសហរដ្ឋ​អាមេរិក​នឹងបង្កជាការលំបាក់ ឬ ឧបសគ្គក្នុងដំណើរការរបស់ចិន​​ក្នុង​ការ​ទៅ​ដល់គោលដៅ។

លើសពីនេះ ចំណុចដែលសំខាន់មួយទៀតនោះគឺ ម៉ាស៊ីន ឬ បច្ចេកវិទ្យាដែលផលិតឈីប ពីព្រោះវាពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌនៃកម្មវិធីយោធា ដែលធ្វើឲ្យបន្ទះឈីបអាចរកបាន ឬ ផលិតយ៉ាងងាយស្រួល។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកកំពុងរៀបចំវិធីសាស្រ្តគោលនយោបាយសាធារណៈទាំងមូល តំរង់ទិសឡើងវិញជុំវិញបច្ចេកវិទ្យា និងគោលនយោបាយពាណិជ្ជកម្មត្រូវបានជំរុញដោយមហិច្ឆតាទូលំទូលាយដើម្បីធានាថាប្រទេសចិនមិនក្លាយជាប្រទេសនាំមុខគេនៅក្នុងពិភពលោក។ លោក Warwick Powell សាស្រ្តាចារ្យមកពីមហាវិទ្យាល័យ Queensland បានលើកឡើងថា ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ចិន​​នឹង​ទទួល​បាន​ផ្លែផ្កា ប៉ុន្តែវាអាស្រ័យលើរយៈពេលដែលចិនចំណាយក្នុងការបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យា។ នៅពេលដែលចិនបដិសេធនូវឱកាសចូលរួមក្នុងកម្មវិធីរបស់ស្ថានីយ៍អវកាស នោះចិននឹងចាប់ផ្តើមគំនិតផ្តួចផ្តើមរបស់ខ្លួនដើម្បីទទួលបានជោគជ័យមួយចំនួន។ នៅពេលអនាគត មិនថាបីឆ្នាំ ប្រាំឆ្នាំ ឬប្រាំពីរ ឬប្រាំបី ឬប្រាំបួនឆ្នាំនោះទេ បច្ចេកវិទ្យាទាំងនេះនឹងស្ថិតនៅក្នុងសមត្ថភាពរបស់ជនជាតិចិន ពិភពវិទ្យាសាស្ត្រ និងវិស្វកម្មរបស់ចិន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas

អារ៉ាប៊ី​សាអូឌីត ​​ត្រៀម​បំពាក់​យន្តហោះ​​បំបាំង​កាយ​ F​-​35 ​ចំនួន​ ៤៨​គ្រឿង​ ​ក្រោយ​អាម៉េរិក​អនុម័ត​​លក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

អារ៉ាប៊ី​សាអូឌីត​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 ​Lightning ​II ​ចំនួន​ ៤៨​គ្រឿង​ពី​រដ្ឋាភិបាល​អាម៉េរិក​ ​ក្រោយ​ទីក្រុង​វ៉ាស៊ីនតោន​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ ២៤​,​៣​ពាន់​លាន​ដុល្លារ

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំថ្មី សម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន

អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារ គឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំងដែលអាចធ្វើឱ្យមានការរើរោងចក្រចេញពីកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលកម្មកររោងចក្រអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណា រួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។ លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា