​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទខ្សែក្រវាត់ និងផ្លូវ កម្ពុជាស្នើបង្កើត​គំនិតផ្តួចផ្តើមច្រករបៀង​នវានុវត្តន៍​​ ដើម្បី​កសាងអនាគតបច្ចេកវិទ្យា​រួមគ្នា

ខេត្តស៊ីឈួន,ចិន ៖ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទខ្សែក្រវាត់ និងផ្លូវលើកទី២ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧតុ្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើបង្កើតគំនិតផ្តួចផ្តើមថ្នាក់តំបន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ ដោយ​រំលេចគំនិតផ្តួចផ្តើម “ច្រករបៀងនវានុវត្តន៍មេគង្គ-ឡានឆាង ដើម្បីប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ទៅជាមជ្ឈមណ្ឌលសម្រាប់ការផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យា ។

ថ្លែងទៅកាន់អង្គសន្និសីទដែលរួមមានរដ្ឋមន្ត្រី និងអ្នកជំនាញមកពីបណ្តាប្រទេសដៃគូនៃគំនិតផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ ឯកឧតុ្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃនវានុវត្តន៍ប្រកបដោយក្រមសីលធម៌ និងបរិយាបន្ន។

ឯកឧតុ្តម​បាន​លើកឡើង​ថា​៖

«សម្រាប់​កម្ពុជា ​កិច្ច​សហប្រតិបត្តិការ​​នេះ​គឺជា​ការ​បោះ​ជំហាន​ដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្មឧស្សាហកម្ម ការអភិវឌ្ឍជំនាញ និងការបង្កើតអនាគតដ៏រឹងមាំមួយ»។

សន្និសីទខ្សែក្រវាត់ និងផ្លូវស្តីពីការផ្លាស់ប្តូរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលើកទី២ គឺជាវេទិកាជំរុញកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ ក្នុងចំណោមប្រទេសដែលចូលរួមអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ សន្និសីទឆ្នាំនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “រួមគ្នាដើម្បីនវានុវត្តន៍ ការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា” ដោយផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍សកលមួយប្រកបដោយបរិយាបន្ន។ កម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមនេះ។ ចាប់តាំងពីឆ្នាំ២០២២ មក កម្ពុជាបានចុះអនុស្សរណៈលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាច្រើន ជាមួយភាគីចិន ដោយបានអនុវត្តកម្មវិធីស្រាវជ្រាវរួមគ្នា ការផ្ទេរបច្ចេកវិទ្យា និងកម្មវិធីផ្លាស់ប្តូរការរៀនសូត្រពីគ្នាជាដើម។ វឌ្ឍនភាពសំខាន់មួយទៀតដែលនឹងលេចចេញក្នុងខែមិថុនាខាងនេះ គឺការចាប់ផ្តើមគម្រោងស្រាវ​ជ្រាវ កម្ពុជា-ចិន ក្នុងគោលបំណងពន្លឿនកិច្ចសហការផ្នែកវិទ្យាសាស្ត្រ។

នៅក្នុងសុន្ទរកថាជូនដល់អង្គសន្និសីទ ឯកឧតុ្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យបង្កើតគំនិតផ្តួចផ្តើមពីរទៀត គឺ ធនធានឌីជីថលរួមខ្សែក្រវាត់ និងផ្លូវ (Belt and Road Digital Commons) ដើម្បីផ្តល់លទ្ធភាពសម្រាប់ការចូលប្រើប្រាស់ទិន្នន័យ ឧបករណ៍ និងមូលនិធិ ព្រមទាំង ក្របខ័ណ្ឌអភិបាលកិច្ចបច្ចេកវិទ្យាប្រកបដោយបរិយាបន្ន ដើម្បីធានាថា អត្ថប្រយោជន៍នៃបច្ចេកវិទ្យាត្រូវបានចែករំលែកដោយសមធម៌ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ឯកឧត្តមបានបន្ថែមថា៖

«ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបច្ចេកវិទ្យារបស់ចិនមិនមែនសម្រាប់តែបម្រើប្រយោជន៍ប្រទេសចិនទេ ប៉ុន្តែក៏បាន និងកំពុងផ្តល់វិបុលភាពជាសកល។ កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូលរួមកសាង​វិបុលភាព​នេះសម្រាប់អនាគត»។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

Leave a Reply

Your email address will not be published. Required fields are marked *