វេទិកាកេសរកូលជាតិ បន្តជំរុញការអភិវឌ្ឍ ការអភិរក្សជីវៈចម្រុះ និងធ្វើពិពិធកម្មសេដ្ឋកិច្ចតាមសហមគមន៍មូលដ្ឋាន

ភ្នំពេញ ៖ នៅក្នុងវេទិកាកេសរកូលជាតិលើកទី២ នៅកម្ពុជាបានធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅអគារ ខេមរានី នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើ​ក​ឡើងថា មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន គឺជាបំណែកមួយនៃការស្តារសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងជាយុទ្ធសាស្ត្រទាក់ទាញទេសចរខេត្តសៀមរាប ដែលជាការចូលរួមកសាងសេដ្ឋ​កិច្ចមូលដ្ឋានសម្រាប់អ្នកនៅគូលែន។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន មិនមែនត្រឹមតែជាមជ្ឈមណ្ឌល​ស្រាវ​ជ្រាវរក្សា និងស្ដារពូជកេសរកូលព្រៃក្នុងស្រុក ប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រានិងធ្វើសារពើភ័ណ្ឌប៉ុណ្ណោះទេ គឺបានផ្តល់អត្ថប្រយោជន៍ច្រើន និងមានន័យជ្រាលជ្រៅជាងនេះ មិនតែប៉ុណ្ណោះកេសកូល យើងអាចធ្វើពាណិជ្ជកម្មបានដែរ ក៏ដូចជាសំដៅធានាឱ្យបាននូវការគ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិឱ្យមានប្រសិទ្ធភាព ព្រមទាំងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា៖

«យើងនឹងប្រែក្លាយមជ្ឈមណ្ឌលនេះ​ ឱ្យទៅជាកន្លែងសម្រាប់បន្តការសិក្សាស្រាវជ្រាវបន្តអភិរក្ស និងចែរំលែកចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្តពីកេសរកូលព្រៃទៅដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនទូទាំងពិភពលោក។ គោលការណ៍មួយទៀតរបស់ក្រសួងបរិស្ថាន យើងមិនត្រឹមតែការពាររបស់ដែលយើងមានទេ គឺយើងចង់ការពារតាមការធ្វើពាណិជ្ជកម្ម ដោយយើងលំបាកក្នុងការហាមឃាត់ មិនចង់ឱ្យមនុស្សទៅបេះបោចពីក្នុងព្រៃ គឺយើងមានវិធីមួយគឺការបង្កាត់ពូជកេសរកូល។ បើយើងផលិតបានរាប់ម៉ឺនដើមតាមរយៈបច្ចេកវិទ្យា ដើម្បីលក់ នេះជាការកាត់បន្ថយការបេះបោចពីក្នុងព្រៃ និងជាផ្នែកមួយនៃការអភិរក្ស​១»

ព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយដែលសំបូរបែបនូវធនធានធម្មជាតិ និង​ជីវៈចម្រុះ ដោយក្នុងនោះ ពូជកេសរកូលព្រៃ (អ័រគីដេ) ​មានប្រមាណជាង ៥ ០០០ ហើយ​ពូជ​ខ្លះ​ក៏​ជា​ពូជ​កម្រផងដែរ។ ចំពោះប្រភេទដែលបានកំណត់អត្តសញ្ញាណរួចមានជាង២០០ប្រភេទ និងបានដាក់ស្លាកជាង១០៣១ស្លាក ហើយកេសរកូលទាំងនោះបានផ្ទៀងផ្ទាត់ដោយអ្នកជំនាញផ្នែកជីវៈចម្រុះជាតិ និងអន្តរជាតិ បានបញ្ចូលទិន្នន័យចំនួន១១៤ប្រភេទ និងនៅជាង១០០ប្រភេទទៀតកំពុងតែបន្តការកំណត់អត្តសញ្ញាណ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដែលមានទីតាំងស្របតាមផ្លូវឡើងលើភ្នំគូលែន នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយ​ស្រី ខេត្តសៀមរាប ក្នុងគោលបំណងធំសំខាន់ចំនួន៤គឺ៖១-ធ្វើការសិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណតាមបែបវិទ្យាសាស្ត្រទៅលើប្រភេទកេសរកូលព្រៃជារុក្ខជាតិសំខាន់ដែលមានវត្តមាននៅលើទឹកដីកម្ពុជា។​ ២-ប្រមូល និងអភិរក្សកេសកូលនិងនាំយកពូជមួមចំនួននៅក្នុងព្រៃដែលបានបាត់បង់នាំត្រឡប់ចូលទៅក្នុងព្រៃវិញ។៣- អប់រំផ្សព្វផ្សាយពីចំណេះដឹងពាក់ព័ន្ធជាមួយនឹការងារអភិរក្សជីវៈចម្រុះក៏ដូចជាការសិក្សាអំពីតម្លៃនៃ​កេសរកូល និងធនធានជីវៈចម្រុះនៅកម្ពុជា។ ៤-ទីតាំងទស្សនីយភាព កន្លែងកម្សាន្ត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលមកទស្សនាកម្ពុជា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)