ក្រសួងពាណិជ្ជកម្ម ជំរុញការប្រកួតប្រជែងវិស័យចម្លាក់ប្រាក់-ស្ពាន់ ធានាទំនុកចិត្ត និងការទទួលស្គាល់ប្រភពដើមផលិតផល

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងកំពុងជំរុញវិស័យចម្លាក់ប្រាក់-ស្ពាន់ មានដំណើរការប្រកបដោយនិរន្តរភាព ធានាបាននូវគុណភាព សមត្ថភាពផ្គត់ផ្គង់ ផលិតផលមានម៉ាកសញ្ញាធានាទំនុកចិត្ត និងការទទួលស្គាល់ប្រភពដើមផលិតផលជូនពាណិជ្ជករ និងអ្នកប្រើប្រាស់។

ឯកឧត្តម រាជ រ៉ា បានថ្លែងដូចនេះក្នុងឱកាសដឹកនាំក្រុមការងារដែលមានសមាសភាពចូលរួមពី លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម លោកប្រធាន និងមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោ​បាយពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញា មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល អាជ្ញាធរមូលដ្ឋាន ប្រធាន-អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ដើម្បីចុះពិនិត្យការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ទីតាំងសម្រាប់ធ្វើជាទីស្នាក់ការរបស់សហព័ន្ធ និងសម្រាប់ដាក់តាំងស្នាដៃចម្លាក់ នៅឃុំកោះចិន  ស្រុកពញាឮ ខេត្តកណ្តាលកាលពីថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០២២នេះ។

ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គោលបំណងនៃការចុះពិនិត្យនេះគឺដើមី្បពិភាក្សាលើចំណុចសំខាន់ចំនួន ៣ រួមមាន ១- ពិនិត្យវឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ២-ការចុះបញ្ជីសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា និង៣- ការចុះបញ្ជីម៉ាកសមូហភាព។

ឯកឧត្តម រាជ រ៉ា បានមានប្រសាសន៍ថា ៖

“ដើមី្បឱ្យវិស័យចម្លាក់ប្រាក់-ស្ពាន់ មានដំណើរការប្រកប ដោយនិរន្តរភាព ធានាបាននូវគុណភាព សមត្ថភាពផ្គត់ផ្គង់ ផលិតផលមានម៉ាកសញ្ញា ការសម្គាល់អត្តសញ្ញាណភូមិសាស្ត្រដើមី្បជំរុញការប្រកួតប្រជែង ធានាទំនុកចិត្ត និងការទទួលស្គាល់ប្រភពដើមផលិតផលជូនពាណិជ្ជករ និងអ្នកប្រើប្រាស់”

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា  ចាំបាច់ត្រូវឱ្យតួអង្គពាក់ព័ន្ធជួយពន្លឿនការចុះបញ្ជីសមាគមសហព័ន្ធឱ្យបានឆាប់ ព្រោះក្រសួងពាណិជ្ជកម្មបានរៀបចំរួចជាស្រេចនូវម៉ាកសមូហភាព ដោយរងចាំការចុះបញ្ជីសមាគមសហព័ន្ធរួចរាល់ នឹងអាចឱ្យសមាជិកសមាគមសហព័ន្ធបានប្រើប្រាស់នូវម៉ាកសមូហភាពនេះ ដែលនឹងបម្រើផ្តល់ប្រយោជន៍ជូនសមាជិកសមាគមសហព័ន្ធ ។      

ឯកឧត្តមក៏បានស្នើសុំឱ្យសមាគមសហព័ន្ធពន្លឿនការសាងសង់ទីស្នាក់ការរបស់សមាគមសហព័ន្ធឱ្យបានឆាប់រហ័ស ដោយត្រូវសុំច្បាប់អនុញ្ញាតសាងសង់ពីស្ថាប័នពាក់ព័ន្ធ និងអជ្ញាធរដែនដី ជាពិសេស គួរសាងសង់តាមរចនាបទខ្មែរដើម្បីស្របទៅនឹងវិស័យចម្លាក់ប្រាក់-ស្ពាន់ ដែលជាកេរតំណែលវប្បធម៌ និងបញ្ជាក់ពីអត្តសញ្ញាណភូមិសាស្ត្រដែលមានប្រវត្តិយូរលង់ ព្រមជាមួយនឹងការទាក់ទាញទេសចរណ៍ និងបង្កើតបរិយាកាសពាណិជ្ជកម្មលើវិស័យចម្លាក់ប្រាក់-ស្ពាន់ថែមទៀតផង។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បាន កំណត់ទីតាំងដើម្បីរៀបចំ និងសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ជាមួយនឹងគោលបំណងបង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែមក្នុងវិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ពីការផលិតបែបគ្រួសារទៅជាមូលដ្ឋានផលិតកម្ម សម្រាប់បម្រើឱ្យការនាំចេញទាំងក្នុង និងក្រៅប្រទេស។ មជ្ឈមណ្ឌលនេះ បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ និងបង្កើតបរិយាកាសពាណិជ្ជកម្មលើវិស័យចម្លាក់ប្រាក់-ស្ពាន់ ទាក់ទាញវិស័យទេសចរណ៍ អភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណកេរដំណែលនៃផលិតផល និងភូមិសាស្ត្រ បង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ វីង បើកសម្ពោធសាខាថ្មីក្នុងក្រុងកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/06/2024

សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ

៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

រថយន្តអគ្គិសនីរបស់ចិន មិនប្រាកដថាអាថវាយឡុកទីផ្សារពិភពលោកបានជោគជ័យដូចជាទីផ្សារផលិតផល និងទំនិញរបស់ខ្លួនដែលធ្លាប់ធ្វើបានជាង៤០ឆ្នាំនោះឡើយ

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្ដូរមុខមាត់ និងមានដង្ហើមសេដ្ឋកិច្ចដូចព្រែកជីក Rhine–Main–Danube នៅអាល្លឺម៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្ដូរមុខមាត់កម្ពុជាថ្មី និងមានដង្ហើមសេដ្ឋកិច្ចដូចព្រែកជីក Rhine–Main–Danube នៅប្រទេសអាល្លឺម៉ង់ ក្រោយពេលស្ថាបនារួច

ពូជកូនឈើហូបផ្លែកាន់តែមានតម្រូវការទីផ្សារនារដូវវស្សា

ជំនួញ, ព្រឹត្តិការណ៍

• 14/06/2024

សម្រាប់រដូវវស្សាដែលមានភ្លៀងធ្លាក់ច្រើន និងមានប្រភពទឹកគ្រប់គ្រាន់ ជាអំណោយផលមួយសម្រាប់បងប្អូនប្រជាកសិករ ក៏ដូចជាអ្នកដែលចូលចិត្តដាំដំណាំ និងដើមឈើហូបផ្លែ

អ្នកជំនាញលើកទឹកចិត្តឱ្យគ្រឹះស្ថានផ្ដល់កម្ចី និងអតិថិជនបើកចិត្តជជែកគ្នា ដើម្បីចៀសវាងកើតមានបញ្ហាណាមួយ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/06/2024

បញ្ហាមួយអាចកើតឡើង ប្រសិនបើអតិថិជនមិនមានលទ្ធភាពសង ទៅកាន់គ្រឹះស្ថានផ្ដល់កម្ចីតាមកិច្ចសន្យា ហើយភាគីទាំងពីរមិនបានជជែកគ្នាដើម្បីរកដំណោះស្រាយ។

សកម្មភាពសាងសង់ផ្ទះរបស់ប្រជាពលរដ្ឋតាមបណ្ដាខេត្ត​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/06/2024

ប្រជាពលរដ្ឋ​ដែលសាងសង់ផ្ទះថ្មី​នៅក្នុង​ឆ្នាំ ២០២៤​នេះឃើញថា​មាន​ចំនួន​តិចជាង​ឆ្នាំ ២០២៣​ ដែលធ្វើឱ្យការលក់​គ្រឿងសំណង់​និងចំណូល​អ្នក​សាងសង់​ថយចុះ

តម្លៃប្រេងបន្តឡើងថ្លៃ ខណៈដែលការផ្គត់ផ្គង់អាចនឹងត្រូវបានរឹតបន្តឹងរហូតដល់ត្រីមាសទី៣ឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/06/2024

តម្លៃប្រេងម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៧៧ ភាគរយ ឬ ៧៨,៥០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងម៉ាក Brent ឡើងថ្លៃ ០,៨៣ ភាគរយ ឬ ៨២,៦០ ដុល្លារក្នុងមួយបារ៉ែល

វិស័យ SMEs ជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

សហគ្រាសធុនមីក្រូ តូច និងមធ្យមគឺជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ស្វែងយល់ពីសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/06/2024

ភ្នំពេញ ៖ ចំណេះដឹងហិរញ្ញវត្ថុគឺជាបំណិនជីវិតមួយ ដែលបុគ្គលគ្រប់រូបត្រូវការសម្រាប់ការរស់នៅប្រចាំថ្ងៃ ព្រោះវាជួយឱ្យបុគ្គលនីមួយៗគ្រប់គ្រងលុយកាក់បានល្អប្រសើរជាងមុន ជួយឱ្យសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ ...

Window to the World ផ្តល់ឱកាសដល់សិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្តតាកែវចំនួន២០នាក់ មកទស្សនកិច្ចសិក្សាអប់រំនៅរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/06/2024

Window to the World ផ្តល់ឱកាសដល់សិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្តតាកែវចំនួន២០នាក់ មកទស្សនកិច្ចសិក្សាអប់រំនៅរាជធានីភ្នំពេញ