វីដេអូហ្គេម ផ្តល់ចំណូលឲ្យចិនជាង៤៤ពាន់លានដុល្លារក្នុងឆ្នាំនេះ ខណៈអាជ្ញាបណ្ណថ្មីមានចំនួនជាង១៤០០ហ្គេម

បរទេស ៖ គិតត្រឹមខែធ្នូនេះប៉ុណ្ណោះ អាជ្ញាធរនៃប្រទេសចិនបានអនុម័តផ្តល់អាជ្ញាបណ្ណអាជីវកម្មទៅឲ្យវីដេអូហ្គេមដែលផលិតក្នុងស្រុកបន្ថែមចំនួន១២២ និងក្រៅស្រុកប្រមាណជា ១៣ ដែលធ្វើឲ្យចំនួនសរុបសម្រាប់ឆ្នាំ២០២៤ មានរហូតទៅដល់ ១ ៤០០វីដេអូហ្គេមថ្មីៗដាក់ចូលក្នុងទីផ្សារ។

ទីភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារគ្រប់គ្រង និងផ្តល់អាជ្ញាបណ្ណវីដេអូហ្កេមរបស់ប្រទេសចិន the National Press and Publication Administration (NPPA) នៅសប្តាហ៍នេះបានថ្លែងថា ហ្គេមថ្មីជាង ១ ៤០០នៅក្នុងឆ្នាំនេះគឺជាចំនួនហ្គេមដែលត្រូវបានអនុញ្ញាតក្នុងកំណត់ត្រាខ្ពស់ជាងគេបំផុតជាងឆ្នាំណាណាទាំងអស់គិតចាប់តាំងតែពីឆ្នាំ២០១៩មក។

មជ្ឈដ្ឋាននៃការតាក់តែងច្បាប់គ្រប់គ្រងឧស្សាហកម្មវីដេអូហ្កេមនៅក្នុងប្រទេសចិនហាក់មានសភាពល្អប្រសើរច្រើននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីព្រឹត្តិការណ៍ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំទៅលើវីដេអូហ្គេមខុសច្បាប់ និងការប្រើប្រាស់វីដេអូហ្គេមមិនត្រឹមត្រូវកាលពីឆ្នាំ២០២១ ដែលវាបានបណ្តាលឲ្យមានការជាប់គាំងក្នុងការបញ្ចូលហ្គេមថ្មីៗនៅក្នុងទីផ្សាររហូតទៅដល់រយៈពេល៨ខែជាប់គ្នាកាលពីគ្រានោះ។

កន្លងមករដ្ឋាភិបាលចិនបានចេញវិធានការតឹងរឹងចំពោះអ្នកលេងហ្គេមដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងក្រុមអ្នកដែលអាចលេងហ្គេមបានត្រឹមតែរយៈពេលមួយម៉ោងគឺពីចន្លោះម៉ោង៨យប់ដល់៩យប់សម្រាប់តែនៅថ្ងៃចុងសប្តាហ៍ គឺចាប់ថ្ងៃសុក្រ សៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាកប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា សរុបវីដេអូហ្គេមថ្មីៗដែលបានទទួលអាជ្ញាបណ្ណក្នុងឆ្នាំនេះមានប្រមាណជា ១៣០៦ជាហ្គេមផលិតក្នុងស្រុក និង ១១០ហ្គេមផលិតនៅក្រៅប្រទេសធៀបទៅនឹងតួលេខកាលពីឆ្នាំទៅដែលមានត្រឹមតែ ៩៧៧ហ្គេមក្នុងស្រុក និង ៩៨ហ្គេមក្រៅស្រុក ហើយកាលពីឆ្នាំ២០២២ មាន ៤៦៨ហ្គេមក្នុងស្រុក និងនាំចូល៤៤ហ្កេម។

ទីផ្សារហ្គេមក្នុងប្រទេសចិនគឺជាទីផ្សារដែលមានទំហំធំជាងគេបំផុតទី២របស់ពិភពលោក និងមានអត្រាកំណើនដល់ទៅ ៧,៥ភាគរយនៅក្នុងឆ្នាំ២០២៤ នេះ ខណៈដែលចំណូលមានចំនួនដល់ទៅ ៣២៥,៨ពាន់លានយ័ន ឬត្រូវជា ៤៤,៦ពាន់លានដុល្លារ ខណៈដែលចំនួនអ្នកប្រើប្រាស់ហ្កេមនៅទូទាំងប្រទេសមានកំណើន១ភាគរយទៅដល់៦៧៤លាននាក់នៅក្នុងឆ្នាំ២០២៤នេះដែរ។

មិនត្រឹមតែប៉ុណ្ណោះក្រុមអ្នកអភិវឌ្ឍ និងផលិតហ្គេមក្នុងស្រុកចិនក៏អាចទាញយកចំណូលពីអ្នកលេងហ្គេមនៅក្រៅប្រទេសប្រមាណជា ១៨,៦ពាន់លានដុល្លារផងដែរនៅក្នុងឆ្នាំនេះ ពោលគឺស្ថិតនៅក្នុងអត្រាកំណើនប្រមាណជា១៣,៤ភាគរយធៀបទៅនឹងឆ្នាំ២០២៣៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

Leave a Reply

Your email address will not be published. Required fields are marked *