ក្រុមហ៊ុនបណ្តាញសង្គមយក្សថ្មីរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃដើមសប្តាហ៍កន្លងទៅនេះថា ខ្លួនបានប្រមូលទុនវិនិយោគសរុបជាង ១ ០០០លានដុល្លារ មុនការដាក់បញ្ចូលឈ្មោះទៅក្នុងទីផ្សារភាគហ៊ុននៅពេលខាងមុខនេះ។

ក្រុមហ៊ុនថ្មីដែលមានឈ្មោះថា The Trump Media & Technology Group កំពុងធ្វើការយ៉ាងមមាញឹកក្នុងការដាក់ឲ្យដំណើរការនូវកម្មវិធីបណ្តាញសង្គមថ្មីរបស់ខ្លួនតាម App ឲ្យបានឆាប់បំផុតនៅដើមឆ្នាំក្រោយ ហើយ App នេះនឹងមានឈ្មោះថា Truth Social ។
ការសម្រេចចិត្តរបស់អតីតប្រធានាធិបតីទី៤៥ របស់អាមេរិក លោក Trump ទៅលើការបង្កើតអាជីវកម្មក្នុងបណ្តាញសង្គមនេះគឺធ្វើឡើងនៅក្រោយពេលដែលបណ្តាញសង្គមយក្សជាច្រើនដូចជា Twitter និង Facebook បានលុបចោលគណនេយ្យរបស់លោកទាំងអស់នៅក្នុងព្រឹត្តិការណ៍បាតុកម្មរបស់អ្នកគាំទ្រចូលទៅដល់អគាររដ្ឋាភិបាលកាលពីខែមករា កន្លងទៅ ដែលធ្វើឲ្យមានមនុស្សបាត់បង់ជីវិត និងរបួសជាច្រើននាក់ផងនោះ។

កាលពីពេលថ្មីៗនេះ លោក Trump ធ្លាប់បានថ្លែងបែបនេះថា ៖ ទំហំវិនិយោគដែលមានតម្លៃជាង ១ ០០០លានដុល្លារបានក្លាយទៅជាសារក្រើនរំលឹកដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗថា វិធីសាស្ត្រនៃការចាប់ជម្រិត និងការរើសអើងចំពោះបញ្ហានយោបាយ នឹងត្រូវឈានមកដល់ទីបញ្ចប់ហើយ។ Trump Media & Technology Group នឹងមានកម្លាំងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងតបតទៅនឹងក្រុមនៃក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះវិញជាមិនខាន។
គួរឲ្យដឹងដែរថា កាលពីគ្រាកន្លងមកនេះ លោក Trump គឺជាបុគ្គលដ៏មានឥទ្ធិពលម្នាក់នៅលើបណ្តាញសង្គមដោយក្នុងនោះលោកមានអ្នកតាមដាន (Follower) ដល់ទៅ ៨៩លាននាក់នៅលើបណ្តាញសង្គម Twitter និង ៣៣លាននាក់នៅលើបណ្តាញសង្គម Facebook ហើយក្រៅពីនេះនៅមានប្រមាណ ២៤,៥លាននាក់ផ្សេងទៀតនៅលើបណ្តាញសង្គម Instagram ប៉ុន្តែរហូតមកដល់ពេលនេះគណនេយ្យរបស់លោកដែលត្រូវបានលុបចោលនៅមិនទាន់អាចដំណើរការបានឡើងវិញនៅឡើយនោះទេ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content