ពោធិ៍សាត់ ៖ ក្រុមហ៊ុន TK&D Manufacturing ក្នុងខេត្តពោធិ៍សាត់ បានដាក់ចេញនូវដំណោះស្រាយដ៏ប៉ិនប្រសប់ ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក គឺ បំពង់បឺតផលិតពីអង្ករ។ បំពង់បឺតនេះផលិតចេញពីអង្ករធម្មជាតិ និងម្សៅផ្លែឈើទាំងស្រុង បំពង់បឺតផលិតពីអង្ករដែលផលិតដោយក្រុមហ៊ុន TK&D Manufacturing កំពុងធ្វើបដិវត្តន៍ឧស្សាហកម្ម ដោយសារវាផ្តល់នូវការជំនួសបំពង់បឺតប្លាស្ទិកដែលមានជាតិពុល។

ថ្មីៗនេះខាង UNDP បានធ្វើការសិក្សាស្រាវជ្រាវមួយអំពីការស្វែងរកផលិតផលមកជំនួសផលិតផលប្លាស្ទិច។ ចឹងយោងទៅតាមការស្រាវជ្រាវរបស់ខាង UNDP និងតាមការពិនិត្យជាក់ស្តែងគឺមានតែបំពង់បឺតផលិតពីអង្គរនេះទេដែលអាចមកជំនួយផលិតផលប្លាស្ទិចបាន ដែលផលិតផលមួយនេះមិនប៉ះពាល់ដល់សុខភាព និង បរិស្ថាន។

លោក ហួរ រិទ្ធី សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបាននិយាយថា ការសិក្សាដែលធ្វើឡើងដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានសន្និដ្ឋានថា មានតែបំពង់បឺតដែលផលិតពីអង្ករប៉ុណ្ណោះដែលអាចជំនួសបំពង់បឺតប្លាស្ទិកធម្មតាបាន ព្រោះវាជួយដល់បរិស្ថាន និងលើកកម្ពស់សុខភាព។

ចំពោះដំណើរការនៃការផលិតវិញត្រូវបានលោក រិទ្ធី បញ្ជាក់ថា ៖
“ការផលិតបំពង់បឺតសរីរាង្គនេះគឺយើងត្រូវការវត្ថុធាតុដើម២ប្រភេទដែលមានដូចជា ម្ស៉ៅអង្ករ និង សារធាតុបង្កើតពណ៌ ដែលក្នុងនោះយើងយកផ្លែឈើមួយចំនួនមកផលិតទៅជាម្ស៉ៅ ដែលមានដូចជា ផ្លែចេក ដំឡូង ផ្លែស្វាយ ត្រាវ និងគ្រាប់កាហ្វេ ខណៈដែលសព្វថ្ងៃនេះការប្រើប្រាស់បំពង់បឺតជ័រគឺរាប់លានក្នុងមួយថ្ងៃចឹងវាប៉ះពាល់ខ្លាំងដល់បរិស្ថាន ប៉ុន្តែប្រសិនអ្នកប្រើប្រាស់ផ្លាស់ប្តូរទម្លាប់មកប្រើបំពង់បឺតផលិតពីអង្ករវិញ នោះយើងអាចចូលរួមជួយដល់បរិស្ថានយើងពិតប្រាកដណាស់”
លោកបន្តថា ៖
“បច្ចុប្បន្នប្រជាជនខ្មែរពិតជាគិតគូរដល់សុខភាពណាស់ ព្រោះពេលដែលទទួលបានដំណឹងថាមានបំពង់បឺតដែលមិនប៉ះពាល់ដល់សុខភាពគឺពួកគាត់មានការចាប់អារម្មណ៍ណាស់។ ដោយសារតែសន្តិភាពនិងមានការអភិវឌ្ឍន៍ស្ទើរតែគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ដូច្នេះការយល់ដឹងរបស់ប្រជាជនក៏មានការកើនឡើងផងដែរ ដូច្នេះគាត់នឹងរីករាយគាំទ្រនូវផលិតផងរបស់សហគ្រាសយើង”
ដោយឡែកចំពោះការចែកចាយវិញ សព្វថ្ងៃទីផ្សាររបស់ផលិតផលបំពង់បឺតធម្មជាតិផលិតពីអង្ករគឺមានការពេញនិយមច្រើន ដោយបានចែកចាយស្ទើរតែគ្រប់តំបន់ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ហើយក៏មានការនាំចេញទៅបរទេសផងដែរ ដូចជាប្រទេស អូស្រ្តាលី អាមេរិច និងប្រទេសមួយចំនួននៅអឺរ៉ុបផងដែរ។
លោក ចេង ឡៃ អភិបាលរងខេត្តបានឲ្យដឹងថា បំពង់បឺតស្រូវមិនប៉ះពាល់ដល់បរិស្ថាន ព្រោះវាអាចបរិភោគបានបន្ទាប់ពីប្រើរួច ឬអាចក្លាយជាជីធម្មជាតិប្រសិនបើបោះចោលលើដី។ ការរកឃើញថ្មីនេះ គឺជាកម្លាំងចលករសម្រាប់ភាពប្រសើរឡើងនៃសេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់ជីវភាពកសិករនាពេលអនាគត ព្រោះវាអាចបង្កើតឱកាសការងារនៅក្នុងតំបន់។
លោកបានមានប្រសាសន៍ថា ៖
“ខ្ញំចាប់អារម្មណ៍ខ្លាំង ព្រោះថាយើងអាចញុំាបានបន្ទាប់ពីប្រើប្រាស់រួច ហើយកន្លងមកការប្រើប្រាស់បំពង់បឺតជ័រនៅពេលប្រើរួច អ្នកប្រើបោះចោល ចឹងវាបណ្តាលឱ្យប៉ះពាលដល់បរិស្ថាន ប៉ុន្តែសម្រាប់បំពង់បឺតនេះវាមិនប៉ះពាល់ដល់បរិស្ថាននោះទេ ប្រសិនជាយើងបោះចោល វាអាចក្លាយទៅជាជីធម្មជាតិថែមទៀត ហើយតាមសហគ្រាសនេះបានផ្តល់ការងារដល់ប្រជាជនក្នុងតំបន់យើងនេះជាង១០០គ្រួសារ ចឹងវាពិតជាមានប្រយោជន៍ណាស់សម្រាប់តំបន់ជនបទមួយនេះ”
យ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹងការផលិតក៏មានបញ្ហាប្រឈមផងដែរ ដូចជាបញ្ហាតម្លៃភ្លើងអគ្គិសនីជាដើម ដូច្នេះសហគ្រា TK&D បានស្នើសុំដល់រាជរដ្ឋាភិបាលមេត្តាជួយសម្រួលទម្លាក់តម្លៃអគ្គិសនីឱ្យមានតម្លៃទាបជាងពេលបច្ចុប្បន្នដើម្បីអាចអនុគ្រោះដល់ការផលិតបាននូវផលិតផលមួយដែលមានថ្លៃដើមទាប នោះនឹងងាយស្រួលប្រកួតប្រជែងជាមួយផលិតផលប្លាស្ទិច៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/10/2026
រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 24/10/2026
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content