ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអំពីគោលបំណងក្នុងការដកវិធានការពាក់ម៉ាស់នៅតាមទីសាធារណៈក្នុងប្រទេសកម្ពុជា ប៉ុន្តែតម្រូវឱ្យពាក់នៅកន្លែងដែលមានបន្ទប់បិទជិតវិញ និងកន្លែងដែលមានម៉ាស៊ីនត្រជាក់។ យ៉ាងណាក៏ដោយ ការសម្រេចនេះនៅមិនទាន់កំណត់ជាគោលការណ៍នោះទេ ត្រូវរង់ចាំឆ្លងកិច្ចប្រជុំមួយ ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលជាមុនសិន។

មានប្រសាសន៍នៅក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលអ៊ីតាលី ចំនួន ១លាន ៥ម៉ឺន ៦ពាន់ដូស នៅវិមានសន្តិភាព
នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា ៖
“យើងមិនត្រូវមើលឃើញតែបញ្ហាសុខភាពមួយមុខនោះទេ ត្រូវមើលឱ្យឃើញផងដែរនូវបញ្ហាសេដ្ឋកិច្ច សង្គម។ ការពាក់ម៉ាស់គឺជាការតម្រូវឱ្យពលរដ្ឋយើងចំណាយយ៉ាងធំ ជួនកាលមិនហ៊ានទិញខោងាវឱ្យកូនចៅពាក់ទេ ប៉ុន្តែទុកលុយទិញម៉ាសឱ្យកូនចៅពាក់។ បើក្នុង១ថ្ងៃ យើងចាយត្រឹមតែ១០ម៉ឺនដុល្លារ អញ្ចឹងក្នុង១ខែ យើងចាយអស់៣លានដុល្លារ”

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ៖
“ប្រទេសមួយចំនួន បានដកចេញនូវកាតព្វកិច្ចពាក់ម៉ាសរួចទៅហើយ យើងក៏អាចធ្វើបាន ប៉ុន្តែខ្ញុំត្រូវរង់ចាំនូវការប្រជុំល្ងាចនេះ ដែលដឹកនាំដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង”
សម្តេចបន្តថា
“តើយើងគួរធ្វើយ៉ាងម៉េច បន្ថែមភូមិសាស្រ្ត (លើកលែងការពាក់ម៉ាស់) ហើយការថែមភូមិសាស្ត្រនេះជាគំនិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំត្រូវតែទទួលយកនូវគំនិតដែលនឹងចេញពីការប្រជុំនៅល្ងាចនេះ”
សម្តេចបានបន្ថែមថា
“អ្វីដែលជាគំនិតរបស់ខ្ញុំ គឺគ្រប់ភូមិសាស្រ្តទុកឱ្យប្រជាជនជាអ្នកសម្រេចពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ ក្នុងពេលដែលនៅក្រៅអគារ នៅទីកន្លែងសាធារណៈ ដូចជាការធ្វើដំណើរតាមផ្លូវសាធារណៈ ឬនៅទីកន្លែងសាធារណៈនៅខាងក្រៅ ប៉ុន្តែនៅពេលនៅកន្លែងបិទជិតដូចជានៅអគារដ្ឋាភិបាល នៅទីកន្លែងធ្វើការ តាមក្រុមហ៊ុនដែលមានម៉ាស៊ីនត្រជាក់ យើងគួរតម្រូវឱ្យមានការពាក់ម៉ាស់”
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អ្វីដែលរាជរដ្ឋាភិបាលចង់បានពេលនេះ គឺជំរុញការចាក់វ៉ាក់សាំងដូសទី៣ ដែលជាកាតព្វកិច្ច ដែលកូនសិស្សសាលាក៏អាចដកម៉ាស់ ប៉ុន្តែបន្តរក្សាគម្លាត ដែលការធ្វើដូច្នេះ នឹងជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។ ទោះជាយ៉ាងនេះក្តីសម្តេចបញ្ជាក់ថា ការពាក់ម៉ាសនឹងវិលត្រឡប់មកវិញ បើមានករណីឆ្លងកើនឡើងវិញ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
វៀតណាម និងជប៉ុនព្រមព្រៀងផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវរួមគ្នាចំនួន ១១ សម្រាប់បច្ចេកវិទ្យាឈីបក្រោមកម្មវិធី NEXUS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ប៉ះពាល់ដល់ទំនាក់ទំនងជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/11/2026
ការផ្លាស់ប្តូរបរិយាកាសនយោបាយនៅសហរដ្ឋអាម៉េរិក ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ បានបង្កើតភាពមិនច្បាស់លាស់ក្នុងការដឹកនាំប្រទេស និងអាចជះឥទ្ធិពលដល់ទិសដៅទំនាក់ទំនងការបរទេសជាមួយឥណ្ឌា





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content