កូរ៉េខាងត្បូង ពីប្រទេសក្រីក្រមួយក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ក្លាយជាខ្លាសេដ្ឋកិច្ចនៅអាស៊ី

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា កូរ៉េខាងត្បូងបានទទួលជោគជ័យក្នុងការក្លាយខ្លួនជាប្រទេសមានសេដ្ឋកិច្ចខ្លាំងមួយរបស់ពិភពលោកជាមួយនឹងបច្ចេកវិទ្យាទំនើបៗ ជាពិសេសតាមរយៈក្រុមហ៊ុនធំៗដែលផលិតកម្មវិធី និងការចាប់ផ្តើមអាជីវកម្មកំពុងកើនឡើងដ៏មានឥទ្ធិពល។

កូរ៉េខាងត្បូង ធ្លាប់តែជាប្រទេសក្រីក្រមួយក្នុងកំឡុងពេលសង្គ្រាមកូរ៉េក្នុងឆ្នាំ១៩៥០ ហើយប្រទេសនេះបានកសាងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញចាប់តាំងពីបាតដៃទទេ។ ទ្រព្យសម្បត្តិធនធានតែមួយគត់ដែលកូរ៉េត្រូវពឹងផ្អែកគឺប្រជាជនរបស់ខ្លួន ដែលបានដើរតួជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចដ៏អស្ចារ្យ ។ កូរ៉េខាងត្បូងផ្តោតសំខាន់ទៅលើការលើកកម្ពស់ការអប់រំ ហើយក្នុងរយៈពេលត្រឹមតែ ១០ ឆ្នាំ អនក្ខរភាពបានធ្លាក់ចុះពី ៧៨ ភាគរយទៅ ៤ ភាគរយ។

ស្របគ្នានោះ ប្រទេសនេះបានខិតខំបង្កើនផលិតផលនាំចេញ ដោយចាប់ផ្តើមពីទំនិញសាមញ្ញៗដូចជា សម្លៀកបំពាក់ សរសៃក្រណាត់ និងស្បែកជើង។ នៅពេលដែលការនាំចេញកើនឡើង រដ្ឋាភិបាលបានផ្តោតលើការកសាងផលិតផលអេឡិចត្រូនិកធំៗនិង ឧស្សាហកម្មផលិតកម្មធុនធ្ងន់ដូចជារថយន្ត ទូរទស្សន៍ ដែក ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ។ ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលបានពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីគាំទ្រអ្នកនៅជួរមុខមួយចំនួននៅក្នុងឧស្សាហកម្មទាំងនេះ ដែលនាំឱ្យមានភាពរីកចម្រើនទៅដល់ការបង្កើតជាគ្រួសារអ្នកមានតជំនាន់ ឬ  Chaeobols ដែលគ្រួសារទាំងនេះដឹកនាំក្រុមហ៊ុននៅក្នុងឧស្សាហកម្មធំៗ។

យោងទៅតាមប្រភពដដែល បានបង្ហាញថា កូរ៉េខាងត្បូងបានក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេទី ១១ និងជាប្រទេសនាំចេញទំនិញ និងសេវាកម្មធំជាងគេទី ៥ នៅទូទាំងពិភពលោក។
Samsung និង LG បានក្លាយជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកំពូលនៅទូទាំងពិភពលោក ខណៈដែលក្រុមហ៊ុនផលិតរថយន្ត Hyundai និង KIA រួមបញ្ចូលគ្នាជាលេខរៀងទី ៣ ក្នុងការផលិតរថយន្ត។ នៅខែកក្កដាឆ្នាំ ២០២១ សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បានដំឡើងស្ថានភាពរបស់កូរ៉េខាងត្បូងទៅជាប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ ខណៈដែល GDP ប្រជាពលរដ្ឋមានរហូតដល់ ៣៤ ៩៩៧ ដុល្លារ។

គួរឲ្យបញ្ជាក់ផងដែរថា កូរ៉េខាងត្បូង គឺជាខ្លាទាំង៤ នៅអាស៊ី ឬ Four Asian Tigers ជាមួយនឹងខ្លាសេដ្ឋកិច្ចកំពូលចំនួន ៣ ផ្សេងទៀត រួមមានដូចជា​ ក្រុងហុងកុង កោះតៃវ៉ាន់ និងប្រទេសសិង្ហបុរី ។ ប្រទេសនេះបានទទួលជោគជ័យក្នុងការក្លាយជាមហាអំណាចសេដ្ឋកិច្ចមួយនៅអាស៊ី ជាមួយនឹងផ្នែកបច្ចេកវិទ្យាក្នុងការផលិត និងបង្កើតឧស្សាហកម្មធុនធ្ងន់។ នៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ប្រទេសនេះបាន និងកំពុងព្យាយាមប្រើប្រាស់ការចាប់ផ្តើមអាជីវកម្មដើម្បីជំរុញការបង្កើតថ្មីៗ ដើម្បីធ្វើឱ្យមានតុល្យភាពរវាងក្រុមហ៊ុនឧស្សាហកម្ម និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការអភិវឌ្ឍន៍ថ្មីៗនេះកើតឡើងដោយសារគម្រោងគាំទ្ររបស់រដ្ឋាភិបាលទៅលើការចាប់ផ្តើមអាជីវកម្មដូចជា TIPS (Tech Incubator Program for Startups) ដែលជាកម្មវិធីបណ្ដុះបណ្ដាលដែលដឹកនាំដោយរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការចាប់ផ្ដើមអាជីវកម្មដោយជោគជ័យក្រោមការផ្តល់មូលនិធិរបស់រដ្ឋាភិបាល។ កាលពីឆ្នាំ២០១៧ កន្លងទៅនេះ កូរ៉េខាងត្បូងបានបង្កើត SMEs និង Startups ជាប្រព័ន្ធជំនួយមួយសម្រាប់ត្រួតពិនិត្យ និងគាំទ្រដល់ការចាប់ផ្ដើមអាជីវកម្មផ្សេងៗ ហើយការវិនិយោគបណ្តាក់ទុនក៏បានហូរចូលទៅក្នុងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មទាំងនោះផងដែរ។ ក្នងឆ្នាំ២០២១ ការវិនិយោគបណ្តាក់ទុនទាំងនោះបានកើនឡើង ៧៨ ភាគរយ ឬ ប្រហែល ៦,៤ ពាន់លានដុល្លារ។

ការផ្លាស់ប្តូរគំនិតរបស់ប្រជាជនក៏រួមចំណែកក្នុងការអភិវឌ្ឍន៍ផងដែរ ដោយភាគច្រើនយល់ឃើញថាការចាប់ផ្ដើមអាជីវកម្មគឺជាឱកាសដ៏ល្អមួយ។ មួយភាគបីនៃអ្នកបង្កើតអាជីវកម្មថ្មីៗបានចាកចេញពីការងារបស់ខ្លួននៅតាមក្រុមហ៊ុនធំៗដូចជា Samsung, LG និង Hyundai ។ គេមើលឃើញថា ការផ្លាស់ប្តូរផ្នត់គំនិតនេះភាគច្រើនកើតឡើងនៅលើក្មេងជំនាន់ក្រោយ Gen-Z ដោយសារការមានអាជីវកម្មផ្ទាល់ខ្លួនមានការបត់បែន និង ធ្វើឱ្យពួកគេមានឯករាជ្យភាព។

មិនត្រឹមតែប៉ុណ្ណោះ វិស័យសិល្បៈកូរ៉េ ដូចជា តន្ត្រី ភាពយន្ត និងកម្មវិធីទូរទស្សន៍របស់កូរ៉េខាងត្បូងបានសាយភាយពេញពិភពលោកទៅតាមបណ្តាប្រទេសជាច្រើន។ ប្រជាប្រិយភាពរបស់វាបានកើនឡើងក្នុងល្បឿនលឿន ជាពិសេសតន្ត្រី K-Pop បានជួយជំរុញកំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូង និងបានជួយសម្រាលភាពតានតឹងសេដ្ឋកិច្ចក្នុងកំឡុងពេលវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ ផងដែរ។ ក្នុងមួយឆ្នាំៗ សេដ្ធកិច្ចកូរ៉េខាងត្បូងរកចំណូលបានរាប់ពាន់លានដុល្លារពីវិស័យមួយនេះ ហើយកាលពីឆ្នាំ២០១៩ K-Pop បានជួយជំរុញសេដ្ឋកិច្ចកូរ៉េខ្ទង់ ១២,៣ ពាន់លានដុល្លារ។ ទេសចរណ៍ និងវប្បធម៌ គឺជាចំណុចសំខាន់នៃសេដ្ឋកិច្ចកូរ៉េខាងត្បូង ដោយសារត្រូវបានជំរុញយ៉ាងខ្លាំងពីវិស័យសិល្បៈ និងធ្វើការរួមគ្នាដើម្បីរកប្រាក់ចំណូលឲ្យសេដ្ឋកិច្ចកូរ៉េខាងត្បូង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី