ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ចំណុចសំខាន់ចំនួន៤ អាចប៉ះពាល់ដល់តម្លៃ និងជះឥទ្ធិពលដល់ការលក់អចលនវត្ថុរបស់អ្នក

ភ្នំពេញ ៖ ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាបជាងទីផ្សារផងដែរ។ ជាក់ស្ដែង កាលពីពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ន ចំនួននៃការប្រកាសលក់អចលនវត្ថុ មានចំនួនកើនឡើងខ្លាំងជាងធម្មតាធៀបទៅនឹងអត្រាដែលមានជារៀងរាល់ឆ្នាំ ប៉ុន្តែមិនអាចនិយាយបានទេថា ការប្រកាសលក់ទាំងអស់នោះសុទ្ធតែអាចលក់ចេញ និងទទួលបានតម្លៃដូចការគ្រោងទុកនោះទេ។

តាមរយៈការកត់ត្រានៅក្នុងតម្រាទិញ-លក់អចលនទ្រព្យមានប្រសិទ្ធភាពខ្ពស់ បានបញ្ជាក់ថា ការលក់អចលនវត្ថុដែលអាចទទួលបានតម្លៃថ្លៃលើទីផ្សារ ឬទាបជាងទីផ្សារ គឺអាស្រ័យទៅលើកត្តាសំខាន់ៗចំនួន៤ ដែលម្ចាស់អចលនវត្ថុប្រកាសលក់ត្រូវស្វែងយល់ឲ្យបានច្បាស់។ ចំណុចសំខាន់ទាំង៤នោះរួមមានដូចជា ៖

១.អាយុកាល ៖ រូបរាងពណ៌សម្បុរនៃតួរអគាររបស់អ្នកប្រៀបដូចពេលដែលអ្នកទៅជួបមនុស្សថ្មីជាលើកដំបូង ដែលគួរចាប់អារម្មណ៍ ឬគ្មានការចាប់អារម្មណ៍ ( Frist Impression) ដូចនេះ វាមានសារៈសំខាន់ណាស់ក្នុងការចរចាតម្លៃ។ កញ្ចក់ទ្វារប្រេះស្រាំ បង្អួចចាស់ ជញ្ជាំងផ្ទះមានស្នាមស្លែជាដើម វានឹងអាចប្រាប់ពីអាយុកាលរបស់អគារអ្នកទៅកាន់អតិថិជនជាក់ជាមិនខាន។

២.ការជួសជុល និងរចនាឡើងវិញ ៖ ការឌីសាញ ឬរចនាផ្នែកខាងក្នុងនៃអគារ ក៏ជាកូនសោរមួយដ៏សំខាន់ផងដែរ ដែលម្ចាស់សំណង់ ឬម្ចាស់អគារគួរតែពិចារណា ពីព្រោះថាវាអាចបញ្ជាក់ពីបរិយាកាសដែលមានតម្លៃសម្រាប់អ្នករស់នៅ ដូចនេះច្បាស់ណាស់វានឹងជះឥទ្ធិពលខ្លាំងដូចគ្នាជាមិនខានសម្រាប់ការផ្តល់នូវទំហំនៃតម្លៃចរចា។

៣.កេរ្តិ៍ឈ្មោះក្រុមហ៊ុនសាងសង់ ៖ តើអចលនវត្ថុរបស់អ្នកត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនណា និងអ្នកម៉ៅការណាមួយ។ កេរ្តិ៍ឈ្មោះក្រុមហ៊ុនសាងសង់ ក៏ជាកម្រិតនៃទំនុកចិត្តរបស់ពួកគេដែលវានឹងមានឥទ្ធិពលមកលើតម្លៃអចលនវត្ថុរបស់អ្នកមានផលប៉ះពាល់ដូចគ្នា។

៤.ទីតាំង ៖ បញ្ហាទាំង៣ចំណុចខាងលើនេះ ទោះជាបានប៉ះពាល់តិច ឬច្រើនក្តីទៅលើតម្លៃអចលនវត្ថុរបស់អ្នក ប៉ុន្តែបើទីតាំងរបស់អ្នកនៅតែមិនទាន់មានមនុស្សមករស់នៅច្រើន ឬមានសកម្មភាពពាណិជ្ជកម្មច្រើនទេនោះ ប្រាកដណាស់ថាតម្លៃរបស់វាក៏នឹងមិនងាយលក់ចេញបានខ្ពស់ដូចការគ្រោងទុករបស់អ្នកនោះដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចតេជោ ហ៊ុន សែន ស្នើជប៉ុន​បង្កើន​ការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យជប៉ុនបង្កើនការវិនិយោ​គ​​បន្ថែមទៀតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

កម្ពុជាទទួលបានទេសចរជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

កម្ពុជាទទួលបានទេសចរជាតិ និង អន្តរជាតិ ជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ គិតចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤

IMF បង្កើនការព្យាករណ៍កំណើន GDP របស់ចិន ខណៈកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

IMF បានបង្កើនការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប​ (GDP) របស់ចិនសម្រាប់ឆ្នាំនេះ ខណៈដែលព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចធ្លាក់ចុះនៅឆ្នាំក្រោយ

ADB ៖ ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកកើនដល់ ៥%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

ADB ព្យាករថាឆ្នាំ ២០២៤ កំណើនសេដ្ឋកិច្ចនៃ ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និង ប៉ាស៊ីហ្វិកនឹងកើនដល់៥% ដែលការព្យាករលើកមុនតែ ៤.៩ ភាគរយ

រដ្ឋាភិបាលចេញ​ប្រកាសលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

រាជរដ្ឋាភិបាល​ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្ដីពី ការណែនាំអនុវត្តអនុក្រឹត្យស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ប្រធានសហគមន៍ជីផាត ៖ ភ្ញៀវក្នុងស្រុកមានទំនោរទៅទស្សនាតំបន់ធម្មជាតិច្រើនជាងឆ្នាំមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សហគមន៍អេកូទេសចរណ៍ជីផាត ជាសហគមន៍ចំណាស់មួយ ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៧ នៅក្នុងស្រុកថ្មបាំងខេត្តកោះកុង

អាល្លឺម៉ង់ គ្រោងកាត់ផ្ដាច់ក្រុមហ៊ុនចិន Huawei ចេញពីបណ្តាញ 5G របស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

នៅក្រោមកិច្ចព្រមព្រៀងនេះ គ្រឿងបន្លាស់ដែលផលិតដោយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ 5G ឈានមុខគេរបស់ប្រទេសចិន នឹងត្រូវហាមឃាត់ពីហេដ្ឋារចនាសម្ព័ន្ធបណ្តាញស្នូលដែលរសើបរបស់អាល្លឺម៉ង់មុនចុងឆ្នាំ ២០២៦

៥ខែ ឆ្នាំ២០២៤ កម្ពុជា នាំចេញបង្កងប៉ាករស់ ២,៥តោន អន្ទង់០.២០តោន និងកំពិសបង្កកជាង៣៥តោនទៅទីផ្សារចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2024

៥ខែនៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញបង្កងប៉ាករស់ ២,៥តោន អន្ទង់០.២០តោន និង កំពិសបង្កកជាង​៣៥តោនទៅទីផ្សារប្រទេសចិន

ទីផ្សារហ៊ុននៅអាស៊ីកំពុងស្ថិតក្រោមស្រមោលនៃព្រឹត្តិការណ៍ប៉ុនប៉ងបាញ់សម្លាប់លោក Trump

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2024

គិតត្រឹមព្រឹកព្រលឹមថ្ងៃចន្ទសប្ដាហ៍នេះ សម្រាប់ទីផ្សារហ៊ុនរបស់លុយគ្រីបតូ Bitcoin បានហក់ឡើងទៅដល់ប្រមាណ ៦ម៉ឺនដុល្លារក្នុងមួយកាក់នៅក្នុងទីផ្សារលក់របស់សកល

សត្វចង្រៃ ដង្កូវ​ហ្វូង និង​រុយ​ស​ បំផ្លាញ​ស្រូវ​កសិករជាច្រើនហិកតា តែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2024

ឯកឧត្តម ងិន ឆាយ ប្រតិភូររាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ឱ្យដឹងថា ការខូចខាតដំណាំស្រូវ​ដោយសារសត្វល្អិតចង្រៃអាចគ្រប់គ្រងបាន