វត្តមានព្រៃឈើ គឺជាដំណោះស្រាយដ៏សំខាន់បំផុតមួយក្នុងការទាប់ស្កាត់ និងប្រឆាំងទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុដែលជាក្តីបារម្ភរបស់ពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់រដ្ឋាភិបាល ក៏ដូចជាពលរដ្ឋមួយចំនួនទៅលើកិច្ចការដាំដើមឈើឡើងវិញយ៉ាងណាក្តី ប៉ុន្តែអ្នកជំនាញធ្លាប់បានលើកឡើងថា វាហាក់ដូចជានៅមិនទាន់គ្រប់គ្រាន់នោះឡើយក្នុងការធ្វើឲ្យភពផែនដីមួយនេះត្រឡប់ទៅរកភាពល្អប្រសើរដែលពោរពេញទៅដោយភាពបៃតងទាន់ពេលដែលអាកាសធាតុជាសកលឡើងកំដៅខ្លាំងនោះទេ។

ដោយឡែកពេលនេះ អាចនិយាយបានថាជាដំណឹងដ៏ល្អមួយ ដោយសារតែក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមមានប្រភពមកពី Dendra Systems សហរដ្ឋអាមេរិកទើបតែបានស្រាវជ្រាវរកឃើញនូវបច្ចេកវិទ្យាម្យ៉ាងដែលអាចជួយឲ្យការដាំដុះដើមឈើមានល្បឿនលឿនខ្លាំងជាងមុន និងកាន់តែមានប្រសិទ្ធភាពជាងមុន។
Dendra Systems បានកែច្នៃយកយន្តហោះដ្រូនធ្វើជាជំនួយក្នុងការដាំដើមឈើបានរហូតទៅដល់១៥០ដង ច្រើនជាងវិធីសាស្ត្របុរាណ ឬស្មើទៅនឹងរាប់រយពាន់ដើមក្នុងមួយថ្ងៃតាមរយៈវិធីសាស្ត្រក្នុងការទំលាក់គ្រាប់ពូជឈើស្របទៅតាមទីតាំង និងប្រភេទដើមឈើដែលគេចង់បាន។
ក្រុមការងាររបស់ Dendra Systems បានបញ្ជាក់ថា ក្រៅតែពីអាចធ្វើការដាំដើមឈើបានលឿនហើយនោះ គ្រាប់ពូជឈើទាំងឡាយដែលត្រូវបានជ្រើសរើសគឺត្រូវបានរៀបចំបានយ៉ាងល្អនៅក្នុងប្រអប់វិទ្យាសាស្ត្រម្យ៉ាងមានរូបរាងមូលតូចអាចបែកបានយ៉ាងងាយពេលដែលវាត្រូវបានទម្លាក់ដុះពីដ្រូន ហើយប្រអប់នេះមានសារជាតិចិញ្ចឹមគ្រប់គ្រាន់អាចជួយឲ្យគ្រាប់ពូជឈើទាំងនោះធ្វើការលូតលាស់បានយ៉ាងល្អបំផុត។
ក្រៅពីនោះដ្រូនរបស់ Dendra Systems ក៏មានមុខងារដ៏សំខាន់មួយទៀតក្នុងការធ្វើការងារដោយខ្លួនឯងទៅតាមដែលគេបានកំណត់ដើម្បីទម្លាក់គ្រាប់ពូជឈើទៅតាមជម្រើសប្រភេទ និងទីតាំងនៃការដាំដើមឈើបានយ៉ាងលឿន និងត្រឹមត្រូវបំផុតចំពោះអ្វីដែលអ្នកបញ្ជាបានរៀបចំទុកជាមុន។
ប្រធានប្រតិបត្តិរបស់ Dendra Systems លោកស្រី Susan Graham បានអះអាងថា នាពេលអនាគតក្រុមការងារមានគម្រោងក្នុងការដាំដើមឈើឡើងវិញឲ្យបានរហូតទៅដល់៥០០ពាន់លានដើម ខណៈដែលបច្ចុប្បន្ននេះសកលលោកមានផ្ទៃដីសម្រាប់ដាំដើមឈើឡើងវិញប្រមាណជាជាង ១ ០០០លានហិកតា៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content