បច្ចុប្បន្ននេះ នៅលើពិភពលោកមានមនុស្សរាប់រយលាននាក់កំពុងស្ថិតនៅក្នុងភាពអត់ឃ្លាន ហើយវិបត្តិសន្ដិសុខស្បៀងអាហារក៏ខិតជិតមកដល់ផងដែរ ដោយសារកត្តាជាច្រើន ដូចជា វិបត្តិកូវីដ-១៩ វិបត្តិពាណិជ្ជកម្មរវាងចិន និងអាមេរិក ក៏ដូចជាបញ្ហាជម្លោះយោធានៅអ៊ុយក្រែនជាមួយនឹងរុស្ស៊ីជាដើម។

កម្មវិធីស្បៀងអាហាររបស់យូអិនបានព្យាករណ៍ថាមនុស្សដល់ទៅប្រមាណ៨០០លាននាក់កំពុងអត់ឃ្លាន ប៉ុន្តែកាកកសំណល់អាហារដែលត្រូវបានបោះបង់ចោលមានរហូតទៅដល់៩៣១លានតោនជារៀងរាល់ឆ្នាំទៅវិញ ដែលវាបានបង្កភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធចំណីអាហារ និងសេដ្ឋកិច្ចរបស់ពិភពលោក។

ក្រោយមើលឃើញនូវចំណុចខ្វះខាតមួយនេះ អាជីវកម្មប្លែកទើបកើតថ្មីមួយដែលមានឈ្មោះថា Too Good To Go ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសដាណឺម៉ាកកាលពីឆ្នាំ២០១៥ ដោយសង្ឃឹមថាអាចជួយដោះស្រាយបញ្ហាដ៏ធំមួយនេះបានមួយចំណែកធំ ហើយជាលទ្ធផលនៅពេលបច្ចុប្បន្ននេះ Too Good To Go បាន និងកំពុងបម្រើសេវាកម្មរបស់ខ្លួនបានយ៉ាងល្អប្រសើរនៅក្នុងបណ្តាទីក្រុង និងប្រទេសជាច្រើននៅប៉ែកអឺរ៉ុប និងអាមេរិកខាងជើង ជាមួយនឹងបុគ្គលិកធ្វើការពេញម៉ោងរហូតទៅដល់ ១ ២៥០នាក់។
មុខនាទីសំខាន់របស់ Mobile App មួយនេះគឺជាកម្មវិធីដែលអាចតភ្ជាប់រវាងអតិថិជនជាមួយនឹងភោជនីយដ្ឋាន និងហាងលក់អាហារនានានៅគ្រប់តំបន់។ នៅពេលដែលទំនិញ និងចំណីអាហារទាំងឡាយណាដែលមិនត្រូវបានលក់ដាច់ ឬលក់នៅសល់ចំនួនច្រើន និងជិតដល់ថ្ងៃផុតកំណត់ម្ចាស់ហាងទាំងនោះអាចធ្វើការដាក់បង្ហោះលក់ទំនិញរបស់ខ្លួននៅទីនេះបានជាមួយនឹងតម្លៃទាប ឬបញ្ចុះតម្លៃ។ Too Good To Go បានប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះក្តីសុបិនរបស់ភពផែនដីក្នុងការក្លាយខ្លួនទៅជាទីកន្លែងរស់នៅដែលមានចំនួនកាកសំណល់អាហារតិចតួចបំផុតតាមរយៈមុខងារសំខាន់ៗដែលមាននៅលើ App ។ Too Good To Go ជឿជាក់ថា អតិថិជននឹងអាចស្វែងរកអាហារដែលស័ក្ដិសមបំផុត និងអាចជួយដល់ការសន្សំសំចៃថវិកាក្នុងការទិញចំណីអាហារប្រចាំថ្ងៃផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content