ឥណ្ឌា ៖ អស់រយៈពេល២ឆ្នាំកន្លងមកនេះវិបតិ្តកូវីដបានធ្វើឲ្យពលរដ្ឋឥណ្ឌាច្រើនលាននាក់ធ្លាក់ចូលក្នុងបញ្ហាហិរញ្ញវត្ថុ ជាពិសេសយុវជនវ័យក្មេង ហេតុនេះហើយបានធ្វើឲ្យសកម្មភាពរៀនសូត្រតាមយូធូបពីរបៀបរកលុយ និងគ្រប់គ្រងលុយមានកំណើនយ៉ាងឆាប់រហ័ស។

ក្នុងឱកាសដែលតម្រូវការស្រាវជ្រាវផ្នែកហិរញ្ញវត្ថុមានការស្ទុះឡើងបែបនេះ បានធ្វើឲ្យបុរសជនជាតិឥណ្ឌាម្នាក់ និងស្ត្រីជនជាតិឥណ្ឌាម្នាក់ដែលជាអ្នកជំនាញបង្កើតមតិកាតាមយូធូបស្តីអំពីប្រធានបទពាក់ព័ន្ធនឹងហិរញ្ញវត្ថុនោះបានក្លាយទៅជាមនុស្សល្បីល្បាញ និងរកបានប្រាក់ចំណូលយ៉ាងច្រើនក្នុងពេលដំណាលគ្នាតែមួយ។
វិដេអូរបស់ពួកគេមានភាពសាមញ្ញ និងងាយស្រួលយល់បំផុត ជាពិសេសពួកគេបានបង្កើតជាវិដេអូដែលពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុជាមួយនឹងប្រធានបទយ៉ាងច្រើនសម្រាប់ជ្រើសរើស។

នាង Rachana Randae បានបង្កើតប៉ុស្តិ៍យូធូបដែលមានឈ្មោះថា CA Rachana Phadke Ranade ដោយបច្ចុប្បន្នមានអ្នកចុះឈ្មោះ (subscribe) រហូតទៅដល់៣,៧៤លាននាក់មកហើយ និងទើបតែបានផ្លាស់ចូលទៅធ្វើការនៅការិយាល័យថ្មីរបស់ខ្លួននៅភាគខាងលិចទីក្រុង Pune។ នាងចាប់ផ្តើមបង្ហោះវិដេអូដំបូងរបស់នាងកាលពីខែកុម្ភៈ ឆ្នាំ២០១៩ ហើយប្រើពេលត្រឹមតែ៥ខែប៉ុណ្ណោះនាងទទួលបានអ្នកចុះឈ្មោះដល់ទៅ១០ម៉ឺននាក់។
បន្ទាប់ពីមក នាង Rachana ក្រោយមកមានបុរសជាជនជាតិឥណ្ឌាម្នាក់ទៀតបានបង្កើតប៉ុស្តិ៍យូធូបផ្សេងទៀតដែលកំពុងជះឥទ្ធិពលដល់យុវជនវ័យក្មេងឥណ្ឌា និងក្រុមអ្នករកស៊ីតូចធំក្នុងប្រទេស គឺ លោក Ankur Warikoo ខណៈដែលប៉ុស្តិ៍យូធូបដែលលោកបង្កើតមានឈ្មោះថា Warikoo បច្ចុប្បន្នមានអ្នកចុះឈ្មោះប្រមាណជា១,៩៤លាននាក់។

លោក Ankur បាននិយាយថា បច្ចុប្បន្នយូធូបគឺជាសកលវិទ្យាល័យអនឡាញសម្រាប់ពលរដ្ឋវ័យក្មេង ឬក្រុមមនុស្ស Gen-Z និង millenialជាពិសេស ចំពោះអ្នកចាប់អារម្មណ៍ទៅលើមុខវិជ្ជាបែបហិរញ្ញវត្ថុទាំងផ្ទាល់ខ្លួន និងហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនអាជីវកម្ម។
ភាពល្បីល្បាញរបស់លោក Ankur នៅក្នុងវិស័យផលិតវិដេអូអំពីចំណេះដឹងហិរញ្ញវត្ថុខ្លីៗនេះបានធ្វើឲ្យលោកទទួលបានកុងត្រាជាច្រើន កាលពីឆ្នាំកន្លងទៅ ហើយលោកបានសរសេរសៀវភៅដំបូងមានឈ្មោះថា Do Epic Shit និងបានក្លាយជាសៀវភៅលក់ដាច់បំផុតប្រចាំឆ្នាំក្រោយពេលលោកដាក់លក់តាំងពីលើកដំបូង។
គួរឲ្យដឹងដែរថា បុគ្គលទាំងពីរនាក់នៅពេលនេះបានក្លាយទៅជាមនុស្សដែលមានទ្រព្យសម្បត្តិយ៉ាងច្រើនតាមរយៈចំណូលប្រចាំថ្ងៃពីយូធូបផង ការទទួលបានកុងត្រាផង និងការផ្សព្វផ្សាយពាណិជ្ជកម្មផង ដែលក្នុងនោះមានទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ហើយគេជឿជាក់ថា ក្នុងវិដេអូដែលពួកគេផលិតនីមួយៗដែលមានកុងត្រានឹងអាចទទួលបានប្រាក់កម្រៃរហូតទៅដល់ ២០ ០០០ដុល្លារដោយមិនគិតរាប់បញ្ចូលលទ្ធផលលក់ផលិតផលក្នុងនាមជាទូតសុឆន្ទៈតំណាងឲ្យក្រុមហ៊ុនទាំងនោះនៅឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content