កប៉ាល់ដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនចេញទៅស្ទើរគ្រប់កន្លែង ប៉ុន្តែបែរជាអត់មានអាហ្វ្រិក

បរទេស ៖ ទោះបីជាអាជ្ញាធរក្រុងគៀវបានប្រកាសពីការភ្គត់ផ្គង់ស្បៀងទៅប៉ែកមជ្ឈិមបូព៌ា អាហ្រ្វិក និងអាស៊ីក៏ដោយ ជាលទ្ធផល នៅត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ មិនមានកប៉ាល់ដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនណាមួយបានចាកចេញពីកំពង់ផែឆ្ពោះទៅកាន់បណ្តាប្រទេសដែលស្ថិតនៅប៉ែកអាហ្វ្រិកនៅឡើយទេ​ ខណៈដែលប្រទេសជាច្រើនកំពុងប្រឈមនឹងការអត់ឃ្លានបំផុត។

ចាប់តាំងពីកិច្ចព្រមព្រៀងគ្នាបានចូលជាធរមាននៅថ្ងៃទី ១​ ខែសីហា ឆ្នាំ២០២២ នាវាចំនួន ១០ បានចាកចេញពីកំពង់ផែអ៊ុយក្រែន ដោយដឹកធញ្ញជាតិ និងចំណីសត្វទៅកាន់ប្រទេសគោលដៅ ដូចជា អង់គ្លេស ​អៀរឡង់ ​តួកគី អ៊ីតាលី និង​ចិន ប៉ុន្តែក្នុងនោះគេមើលឃើញថាគឺមិនមានកប៉ាល់ណាមួយដែលចាកចេញទៅកាន់ប្រទេសយេម៉ែន សូម៉ាលី ឬ ប្រទេសផ្សេងទៀតដែលស្ថិតនៅប៉ែកអាហ្វ្រិកនោះឡើយ។

កប៉ាល់ទីមួយដែលទៅដល់គោលដៅ គឺប្រទេសតួកគី ដែលបានចូលចតនៅកំពង់ផែ Derince កាលពីថ្ងៃច័ន្ទ មានផ្ទុកពោតចំនួន ១២ ០០០ តោន ហើយជាអបអរសាទរនៃការមកដលកប៉ាល់លើកដំបូង រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយថា អ៊ុយក្រែននៅជាតែជាអ្នកផ្គត់ផ្គង់សន្តិស្បៀង ហើយអ៊ុយក្រែនក៏មិនបោះបង់ចោលអ្នកទាំងអស់នោះទេ។ គួរបញ្ជាក់ថា ភាគច្រើននៃគ្រាប់ធញ្ញជាតិប្រមាណ ២០ លានតោនដែលផ្ទុកនៅក្នុងកំពង់ផែអ៊ុយក្រែនក្នុងរយៈពេលជាច្រើនខែកន្លងមកសុទ្ធតែជាចំណីសត្វ និងទើបតែបានធ្វើការនាំចេញ ស្របពេលដែលកប៉ាលដឹកគ្រាប់ធញ្ញជាតិចាក់ចេញទៅតាមប្រទេសគោលដៅ។ ទន្ទឹមនឹងនេះដែរ​ អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលនៃប្រទេសតួកគីបានសម្រុះសម្រួលកិច្ចព្រមព្រៀងមួយដើម្បីរៀបចំការឆ្លងកាត់ប្រកបដោយសុវត្ថិភាពដល់កប៉ាល់ដែលចេញចូលកំពង់ផែអ៊ុយក្រែន។ កប៉ាល់​ដែល​ចេញ​មក​ក្រៅ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដើម្បី​ធានា​ថា​ពួក​គេ​ដឹក​គ្រាប់​ធញ្ញជាតិ ជី និង​អាហារ ខណៈ​ដែល​កប៉ាល់​ចូល​ត្រូវ​ពិនិត្យ​រក​អាវុធ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)