ក្រសួងរៀបចំដែនដី រួមជាមួយ​ក្រសួង​ចំនួនពីរ​ផ្សេងទៀត​ ពិភាក្សាគ្នា​​ដើម្បី​ស្វែង​រ​ក​ការឯកភាពលើការសា​ងស​ង់​ ថែ​ទាំ និងជួសជុលសំណង់សាសនា

ភ្នំពេញ ៖ ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ រួ​មជាមួយ​នឹង​ក្រសួង​ធម្ម​ការ និង​សាសនា និង​ក្រសួង​ វប្បធម៌ និងវិចិត្រ​សិល្បៈ បាន​ប្រជុំ​ពិភាក្សា​ដើម្បី​ស្វែងរក​ការ​ឯកភាពគ្នាលើការ​សាងសង់​ ថែទាំ និងជួសជុល​សំណង់សាសនា​ សំដៅធានា​បាននូវ​គុណភាព សុវត្ថិភាព​ និងភាព​សម​ស្រ​ប​នៃរចនា​បទ​សំណង់ សាសនា និងការ​ជួស​ជុល អភិរក្ស​សំណង់​បេតិកភណ្ឌ ។​

នៅក្នុង​កិច្ច​ប្រជុំ​ដែលធ្វើឡើង​កាលពីថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ​សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំមតិយោ​បល់​ពីក្រសួ​ងវប្ប​ធ​ម៌​ និង​វិ​ចិត្រសិ​ល្បៈ និងក្រសួងធម្មការ និងសាសនា គណៈវិស្វករ គណៈស្ថាប​ត្យក​រ​ និ​ងប​ញ្ញ​វ​ន្ត​ខ្មែ​រទាំ​ង​អ​ស់ ដើ​ម្បី​ស្វែ​ង​រ​កកា​រឯកភាពគ្នាទាក់ទិននឹងការសាងសង់ ថែទាំ​ និងការជួសជុលសំណង់វត្តអារាម និងសំ​ណ​ង់​សា​ស​នា ធ្វើ​យ៉ា​ងណាដើម្បីកុំឱ្យមានការប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ សំដៅធា​នា​បា​ន​​នូ​វ​គុ​ណ​ភា​ព​ សុវត្ថិភាព និងភាពសម​ស្រប​នៃរចនាបទសំណង់សាសនា និងការជួសជុលអភិរក្សសំណង់បេតិកភណ្ឌ ។

ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖

«កិច្ចការជាអាទិភាពមួយដ៏ធំរបស់ក្រសួង គឺការរៀបចំដែនដី និងនគរូបនីយកម្ម ដែល​​ក្នុងកិច្ចការនោះមានការបែងចែកជាតំបន់នានានៅក្នុងប្រទេសកម្ពុជាដែលក្នុងនោះ​មានតំបន់អភិរក្ស តំបន់កសិ​កម្ម តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ទីប្រជុំជន និងក្រុង ហើយនៅ​ក្នុងតំ​ប​ន់ទី​​ប្រជុំ​​ជន និងក្រុង គឺយើងមានប្លង់គោលប្រើប្រាស់ដី​ថ្នាក់រាជ​ធា​នីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ដែល​បា​ន​ និង​កំ​ពុង​រៀបចំជាបណ្ដើរៗនៅតាមបណ្ដារាជធានី/ខេត្តមួយចំនួនរួចហើយ»។

ឯកឧត្តមបានបន្តទៀតថា ៖

«ដោយសារវត្តអារាមជាអត្តសញ្ញាណជាតិខ្មែរ ព្រះពុទ្ធសាសនា​ ជាសា​ស​នារប​ស់​រ​ដ្ឋ ​ហើ​យប្រ​ជាពល​រ​ដ្ឋខ្មែ​រ​ភា​គច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា ដូច្នេះ ការជួបជុំគ្នា​នាពេ​លនេះ​គឺ​ដើ​ម្បី​ស្នើ​​សុំ​មតិ​យោ​ប​ល់ពី​ក្រ​​សួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា គណៈវិស្វករ គណៈស្ថា​ប​ត្យ​ក​រ​ និ​ង​​ប​ញ្ញវន្តខ្មែរទាំងអស់ដើម្បីស្វែងរកការឯកភាពគ្នាទាក់ទិននឹងការសាងសង់ ថែទាំ និងកា​រ​ជួ​សជុល​សំណ​ង់​វ​ត្ត​អា​រាម​ និងសំណង់សាសនាធ្វើយ៉ាងណាដើម្បីកុំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ សំដៅ​ធា​នាបាននូវគុណភាព សុ​វត្ថិ​ភាព និងភាពសមស្របនៃរចនាបទសំណង់សាសនា និងកា​រ​ជួស​ជុល​អភិ​រក្សសំណង់បេតិកភណ្ឌ»។ 

បន្ទាប់ពីទទួលបានការឯកភាពគ្នាហើយនោះ ស្ថាប័នទាំងបី នឹងនាំយក​លទ្ធ​ផ​លក្រា​ប​ប​ង្គំទូ​ល​ថ្វា​យគ​ណៈ​ស​ង្ឃ​​នាយ​កនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីក្រាបបង្គំស្នើសុំ និងស្នើសុំអនុ​សាស​ន៍​ស​ម្រា​ប់ការអនុវត្ត។  

ឯកឧត្តមឧ​បនាយករដ្ឋមន្ត្រី បានសង្កេតឃើញថា បច្ចុប្បន្ន​ មាន​វ​ត្ត​អា​រា​មមួ​យ​ចំ​នួ​ន​ដែ​ល​បា​ន​ចំ​ណាយ​មិ​​ន​ចាំបា​ច់​លើ​សំ​ណង់​ច្រើន​លើសលប់ ដូច្នេះ ឯកឧត្តមបា​នលើកជាគ​តិ​ពិចា​​រ​ណាស​ម្រា​ប់​​អង្គ​ប្រ​ជុំ​ពិ​និត្យ​ថា ​តើ​​​គួ​រ​បន្ត​រៀបចំសាងសង់ចេតិយ រឺកុដិ តាមទម្លាប់ដែលមានពីមុនមករឺយ៉ាងណា?

«ដោយសារយើងឃើញថា កុដិ សា​លាឆាន់ ​និង​អគារ​ផ្សេង​ៗ​ បម្រើ​ឲ្យ​វិស័យ​ពុទ្ធច​ក្រដែ​ល​បា​នសា​ង​ស​ង់​តា​ម​ទ​ម្លាប់​ពី​មុ​ន​ម​ក​នោះគឺ​ចំណាយ​ក្នុ​ង​ការសាងសង់ខ្ពស់ និងពិបាកក្នុងការថែទាំ មានសភាពងងឹត គ្មានខ្យ​ល់​អា​កា​ស ​និង​ពន្លឺចេ​ញ​ចូ​ល​គ្រ​ប់​គ្រាន់​ ដូច្នេះខ្ញុំមានបំណងចង់ឲ្យមានការរៀបចំវត្តអារាម ឬសំណង់សាសនាផ្សេងៗឱ្យបានត្រឹមត្រូវ ដើម្បី​កែប្រែផ្នត់គំនិតរបស់ប្រជាជនក្នុងការរស់នៅ និងប្រើប្រាស់វត្តអារាម ឬសំណង់សាស​នា​ទាំង​នោះ​តា​មបែ​ប​​បទថ្មីក្នុងសហសម័យ ដោយគិតអំពីលំហសាធារណៈ លំហបៃតង មានខ្យល់អាកា​ស ​និ​ងព​​ន្លឺ​ចេ​ញ​ចូ​លគ្រ​ប់គ្រាន់ ផ្ដល់គុណប្រយោជន៍ដល់សុខភាព មានមនោសញ្ចេតនា និងលើក​ក​ម្ពស់​គុណ​ភា​ពជីវិ​ត​រ​ប​ស់​ប្រ​ជា​ពល​រដ្ឋ»។ នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំខាងលើនេះ។

ឯកឧត្តម សាយ សំអាល់ បានយល់ឃើញថា សម្ដេ​ចម​ហា​បវ​​រ​ធិប​តី​​ ហ៊ុន ម៉ាណែត​ នាយករ​ដ្ឋមន្ត្រី គឺ​ជា​ថ្នា​ក់​ដឹកនាំ​កំ​ពូលមួយរូបរបស់កម្ពុជានាជំនាន់ថ្មីនេះដែលមានទស្សនៈវិស័យវែងឆ្ងាយ និងជាក់លាក់ក្នុងការប្រែក្លាយកម្ពុជា​ឱ្យមានការអភិវឌ្ឍន៍រីកចម្រើន ក្លាយជាប្រទេសដែលមានចំណូលខ្ពស់នាឆ្នាំ២០៥០។ ដូច្នេះ​ ក្នុ​ង​នាម​ក្រ​​សួង​រៀ​បចំដែ​ន​ដី​ នគរូបនីយកម្ម និងសំណង់ ឯក​ឧត្ត​ម​ឧបនាយករដ្ឋមន្ត្រី រួមនឹងសហការី នឹងខិ​តខំ​ប្រឹ​ង​ប្រែ​ងធ្វើយ៉ាងណាឆ្លើយតបឱ្យបានជោគជ័យទៅនឹងទស្សនៈវិស័យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

ទាក់ទិននឹងការសាងសង់ និងការជួសជុលសំណង់វត្តអារាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំ​ឱ្យ​មា​ន​ជា​​គោ​លការណ៍ និងទស្សនៈវិស័យពីក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាបញ្ញវន្តខ្មែរទាំងអស់ និង​ត្រូវ​មានការឯកភាពគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួង​វ​ប្ប​ធ​ម៌ និ​ង​វិចិត្រ​សិ​​ល្បៈ​​​ លើ​កិ​ច្ចការសំណង់បេតិកភណ្ឌ និងមាន​កា​រ​ឯ​ក​ភាព​​គ្នាជា​មួ​យក្រ​សួ​ង​ធ​ម្ម​កា​រ​ និ​ង​សាសនា​ ដើ​ម្បី​ធ្វើ​យ៉ាង​ណា​ឱ្យទី​វ​ត្ត​អា​រាម ស័ក្ដិសមជាទីសក្ការៈបូជា មានលំហបៃតង មានខ្យល់អាកា​ស និង​ពន្លឺ​ចេញ​ចូល​គ្រប់​គ្រា​ន់​ មានភាពស្ងប់ស្ងាត់ មានសន្តិ​ភា​ព​ផ្លូ​វ​ចិត្ត​ និង​ផ្ដល់គុណ​ប្រយោជ​ន៍ទាំ​ង​​សុខ​ភា​ព​​ផ្លូវកា​យ ​និ​ង​ផ្លូ​វ​ចិ​ត្ត​​ ស​ម្រា​​ប់​​​ពុ​ទ្ធបរិស័ទគ្រប់រូបដែលបានចូលទៅកាន់ទីវត្តអារាម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥

កម្ពុជា​ លើកទឹកចិត្តវិនិយោគិន​​អាស៊ែបៃហ្សង់ ​​មក​បំពេញទស្សនកិច្ច​​នៅកម្ពុជា​ ដើម្បី​​ឈ្វេង​យល់​ពីសក្ដា​នុពល​វិនិយោគ​ និងឱកាស​ធ្វើធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រោយ​ដំណើរទស្សនកិច្ច​របស់​សម្ដេចធិបតីហ៊ុន ម៉ាណែត​នៅប្រទេស​អាស៊ែ​បៃហ្សង់​ កម្ពុជារំពឹងថា​នឹងទទួលបាន​វិនិយោគិន​និងទេសច​រពីអាស៊ែបៃហ្សង់ចូលមក​​វិនិយោគនិងទស្សនា​

IMF បង្កើនការព្យាករសេដ្ឋកិច្ចពិភពលោក មានកំណើន ៣.១% ប៉ុន្តែព្រមានពីហានិភ័យវិនិយោគលើ AI និងកំណើនបំណុលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើន ៣,១ ភាគរយនៅក្នុងឆ្នាំនេះ ដែលកើនឡើងពីព្យាករណ៍លើកមុន ៣ ភាគរយ។ អតិផរណាត្រូវបានរក្សាការព្យាករណ៍នៅកម្រិតដដែល ៤,៧ ភាគរយ

អាម៉េរិក ជប៉ុន និងរុស្ស៊ី ប្រជែងគ្នាវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី កំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រដែលមានផលចំណេញខ្ពស់

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។


Leave a Reply

Your email address will not be published.Required fields are marked *