ពិភពលោកខ្វាយខ្វល់ពីបញ្ហាជម្លោះយោធា ខណៈអាមេរិកបន្តកើបលុយពីការលក់សព្វាវុធជាង៣០០ពាន់លានដុល្លារ

ថ្វីត្បិតតែជម្លោះដោយយោធារបស់អ៊ុយក្រែន និងរុស្ស៊ីគឺជាប្រធានបទដែលបានចាក់ផ្សាយជាច្រើនលើបណ្តាសារព័ត៌មានអន្តរជាតិនានាអស់រយៈពេលជាងមួយឆ្នាំមកហើយក្តីប៉ុន្តែវាមិនមែនជាជម្លោះដោយយោធាតែមួយនោះទេដែលបានកើតឡើង និងកំពុងបន្តកើតឡើងនាពេលបច្ចុប្បន្ននៅលើពិភពលោកយើងនេះ។

The Geneva Academy បានបង្ហាញនូវរបាយការណ៍ស្រាវជ្រាវអំពីបញ្ហាជម្លោះយោធាដែលកំពុងកើតឡើងនៅតាមតំបន់នានាចាប់រាប់ពីអាស៊ីទៅដល់អឺរ៉ុបដែលចំនួនទាំងអស់មានរហូតទៅដល់ជាង១០០ ដោយក្នុងនោះខ្លះត្រូវបានចាក់ផ្សាយ ខ្លះទៀតមិនត្រូវបានផ្សព្វផ្សាយ ហើយខ្លះទៀតជាជម្លោះដែលមានអាយុកាលជាង៥០ឆ្នាំមកហើយ។

ក្នុងពេលដែលជម្លោះដោយយោធាទាំងតូចទាំងធំគឺជាបញ្ហាខ្វាយខ្វល់មួយសម្រាប់ពិភពលោកនោះ បណ្តាក្រុមហ៊ុនអ្នកផលិតអាវុធជាច្រើនកំពុងសំងំកើបលុយរាប់សិបពាន់លានដុល្លារ ហើយអាមេរិកនៅតែជាអ្នកឈរនៅកំពូលតារាងជាប្រទេសដែលអាចទាញរកប្រាក់ចំណូលពីវិបត្តប្រភេទនេះ។

របាយការណ៍ស្រាវជ្រាវដោយវិទ្យាស្ថាន SIPRI កាលពីដើមសប្តាហ៍កន្លងមកនេះបង្ហាញថា ទំហំនៃការលក់អាវុធ និងសេវាកម្មយោធានៅទូទាំងពិភពលោកដោយក្រុមហ៊ុនធំៗចំនួន១០០មានប្រមាណជា៥៩៧ពាន់លានដុល្លារគិតកាលពីឆ្នាំ២០២២។

ក្នុងចំណោមក្រុមហ៊ុនទាំង១០០នោះ ក្រុមហ៊ុនអាមេរិកចំនួន៤២អាចសម្រេចបាននូវការលក់សព្វាវុធសរុបដល់ទៅ៥១ភាគរយនៃចំណែកទាំងអស់ដែលធ្វើឲ្យអាមេរិកនៅតែឈរនៅបញ្ជីកំពូលប្រទេសរកបានចំណូលខ្លាំងជាងគេពីឧស្សាហកម្មផលិតអាវុធក្នុងទំហំសរុបប្រមាណជា៣០២ពាន់លានដុល្លារ។ ដោយឡែកក្រុមហ៊ុនផលិតអាវុធរបស់ប្លុកអឺរ៉ុបចំនួន២៦ក្នុងបញ្ជីទាំង១០០នោះគឺអាចរកចំណូលបានប្រមាណជា១២១ពាន់លានដុល្លារប៉ុណ្ណោះស្ថិតនៅក្នុអត្រាកំណើនប្រមាណជា០,៩ភាគរយធៀបទៅនឹងឆ្នាំចាស់។

យ៉ាងណាក៏ដោយ ថ្វីត្បិតតែឈរនៅកំពូលតារាងក្តី ប៉ុន្តែទំហំលក់អាវុធឆ្នាំ២០២២របស់អាមេរិកស្ថិតនៅក្នុងអត្រាធ្លាក់ចុះប្រមាណជា៧,៩ភាគរយដែលបញ្ហាចំបងមិនមានដោយខ្វះតំរូវការនោះទេ ពោលគឺដោយសារតែបញ្ហាវិបត្តិកូវីដផង និងការបញ្ហាក្នុងការរៀបចំសង្វាក់ផលិតកម្មផង ជាពិសេសអាមេរិកបានជួបនឹងបញ្ហាខ្វះខាតធនធានមនុស្សក្នុងវិស័យយោធាមួយនេះ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន២ប៉ុណ្ណោះរបស់រុស្សីដែលស្ថិតនៅក្នុងបញ្ជីទាំង១០០នោះគឺ Rostec និង United Shipbuilding Corporation ដែលពួកគេអាចរកប្រាក់ចំណូលសរុបដល់ទៅ២០,៨ពាន់លានដុល្លារកាលពីក្នុងឆ្នាំ២០២២៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/10/2024

ធនាគារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា

ការរៀបចំឥណទានឡើងវិញ នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/10/2024

ធនាគារជាតិនៃកម្ពុជា និងប្រតិបត្តិករហិរញ្ញវត្ថុ បានអះអាងថា ការរៀបចំឥណទានឡើងវិញ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ជាពិសេសនៅពេលប្រជាពលរដ្ឋជួបការលំបាកក្នុងការរកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ

កសិករគួរយល់ដឹងពីបច្ចេកទេសក្នុងការកាត់បន្ថយការបាត់បង់ស្រូវក្រោយពេលប្រមូលផល

ជំនួញ, ព្រឹត្តិការណ៍

• 10/10/2024

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ និងផ្សព្វផ្សាយនូវឯកសារស្ដីពីកិច្ចប្រតិបត្តិសំខាន់ៗ និងបញ្ហាពីការបាត់បង់ស្រូវក្រោយពេលប្រមូលផល

រាជរដ្ឋាភិបាល​បន្តលើកទឹកចិត្ត​ដល់​វិស័យ​អចលនទ្រព្យ​តាមរយៈការលើកលែងពន្ធចំនួន​៤​ប្រភេទ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/10/2024

រាជរដ្ឋាភិបាលកម្ពុជា​បានសម្រេច​ដាក់ចេញនូវ​វិធានការ​បន្ត​លើកទឹកចិត្ត​ដល់​វិស័យអចលនទ្រព្យតាមរយៈការលើកលែងពន្ធចំនួន​៤​ប្រភេទ​​រហូតដល់ដំណាច់ឆ្នាំ២០២៥ ។​

ចិន គ្រោងបញ្ចេញកញ្ចប់ថវិការដ្ឋាភិបាលរាប់ពាន់លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/10/2024

គណកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិរបស់ចិន (NDRC) បានលើកឡើងថា ទីក្រុងប៉េកាំងនឹងវិនិយោគ ១៤,១ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៥ ដើម្បីជួយរដ្ឋបាលក្នុងតំបន់ដែលកំពុងលំបាកលើគំនរបំណុល

បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញកើនឡើងជាង២៦ភាគរយក្នុងត្រីមាសទី៣ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/10/2024

ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ១៦១ ៣៧៣​ TEUs ។ចំនួននេះកើនឡើងជាង២៦​ភាគ​រយ​

NBC លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/10/2024

ធនាគារជាតិនៃកម្ពុជា (NBC) លើកទឹកចិត្តឱ្យក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ វិស័យឯកជននិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯងនិងសេដ្ឋកិច្ចជាតិ

សមាគមធំៗចំនួន៣ ជួបជុំគ្នាផ្គូផ្គងរវាងសហគ្រិនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ លើកទី៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/10/2024

ការលើកកម្ពស់ និងជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិន​ និងម្ចាស់អាជីវកម្មនៅកម្ពុជា គឺជាសកម្មភាពស្នូល និងអាទិភាពដែលសមាគមទាំងបី ផ្តោតជាសំខាន់សម្រាប់ អភិវឌ្ឍធុរកិច្ច និងសេដ្ឋកិច្ចនៅកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/10/2024

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា

ប៉ង់តាហ្គោន ផ្តល់កុងត្រាតម្លៃ២៥០លានដុល្លារឲ្យទៅ Anduril ទិញប្រព័ន្ធស្ទាក់ចាប់ដ្រូនរាប់រយគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/10/2024

Roadrunner ជាប្រព័ន្ធអាវុធអាចបំផ្ទុះបំផ្លាញដ្រូនគ្រប់ប្រភេទមានប្រសិទ្ធភាពខ្ពស់និងបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ Anduril ដែលទើបតែបានដាក់បង្ហាញខ្លួនជាផ្លុវការកាលពីខែធ្នូឆ្នាំទៅប៉ុណ្ណោះ