នៅក្នុងសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើការប្រកាសអំពាវនាវសុំឲ្យមានការរឹតបន្តឹងច្បាប់គ្រប់គ្រងអាវុធប្រភេទប្រយុទ្ធ ឬ assault weapon នៅក្រោយពេលហេតុការណ៍បាញ់រះទ្រង់ទ្រាយធំបានកើតឡើងដល់ទៅ២ដងក្នុងរយៈតែប៉ុន្មានថ្ងៃចុងក្រោយប៉ុណ្ណោះ។

ក្នុងចំណោមនោះហេតុការណ៍បាញ់ប្រហារនៅក្លឹបរាត្រីក្នុងរដ្ឋ Colorado កាលពីចុងសប្តាហ៍ខ្មាន់កាំភ្លើងម្នាក់ឯងបំពាក់ជាមួយនឹងកាំភ្លើងវែងប្រភេទ AR-15 បានសម្លាប់មនុស្សអស់៥នាក់ និងរបួសដល់ទៅ១៩នាក់ដែលវាបានធ្វើឲ្យករណីបាញ់ប្រហារនៅទូទាំងប្រទេសអាមេរិកបានកើនឡើងទៅដល់ជាង៦០០ដងមកហើយគិតនៅក្នុងឆ្នាំនេះ។
តួលេខកាលពីឆ្នាំ២០២១ អាមេរិកមានករណីបាញ់ប្រហារដល់ទៅជាង៦៩០ដង ពោលគឺកើនឡើងពីឆ្នាំ២០២០ខ្លាំងដែលមានត្រឹមតែ៦១០ករណី ខណៈដែលកាលពីឆ្នាំ២០១៩មានករណីបាញ់ប្រហារត្រឹមតែ៤១៧ករណីប៉ុណ្ណោះ។

ក្នុងពេលជាមួយគ្នានេះអង្គភាពប៉ូលីសរបស់ទីក្រុង San Francisco បានកំពុងដាក់លិខិតស្នើសុំសិទ្ធិក្នុងការប្រើប្រាស់ និងដាក់ពង្រាយ មនុស្សយន្តរ៉ូបូតដើម្បីអាចបំពាក់សព្វាវុធទំនើប និងទទួលបានសិទ្ធិក្នុងការប្រើប្រាស់ ឬបាញ់តបសម្លាប់ឧក្រិដ្ឋជននៅក្នុងករណីដែលអាចគ្រោះថ្នាក់ដល់អាយុជីវិត។
រ៉ូបូតដែលក្រុមប៉ូលីសរបស់ទីក្រុង San Francisco ធ្លាប់ប្រើប្រាស់កន្លងមកគឺជារ៉ូបូតដែលទុកបំពេញបេសកកម្មដោះគ្រាប់បែក ឬដើម្បី ស៊ើបកាណ៍ប៉ុណ្ណោះ។ នៅក្នុងលិខិតស្នើសុំជាផ្លូវការរបស់ប៉ូលីសបានបញ្ជាក់ថា រ៉ូបូតដែលនឹងត្រូវប្រើប្រាស់សម្រាប់តែករណីដែលគ្រោះថ្នាក់ដល់អាយុជីវិតប៉ុណ្ណោះ ពីព្រោះមិនចង់បាត់បង់សមាជិកប៉ូលីស ឬជនស៊ីវិលណាម្នាក់ឡើយនៅក្នុងហេតុការណ៍បាញ់ប្រហារទាំងនោះទេ។ គួរឲ្យដឹងដែរថា បច្ចុប្បន្នអង្គភាពប៉ូលីសសរបស់ទីក្រុង San Francisco មានរ៉ូបូតដែលអាចប្រើប្រាស់ក្នុងប្រតិបត្តិការបង្រ្កាបឧក្រិដ្ឋជនដល់ទៅ១៧គ្រឿង ប៉ុន្តែមិនមានរ៉ូបូតណាមួយដែលអាចប្រើប្រាស់សម្រាប់យុទ្ធនាការបាញ់សម្លាប់ឧក្រិដ្ឋជនបាននៅឡើយទេ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content