តម្លៃដី​ធ្លី​នៅតំបន់ជាយក្រុងកំពុងកើនឡើងខ្ពស់ ខណៈដីនៅក្នុងទីក្រុង​ហាក់​ថមថយ

ភ្នំពេញ ៖ ស្ថិតក្នុងវិបត្តិ​សាកល​លោកដែលបណ្តាលមកពីសង្គ្រាម​រវាងរុស្ស៊ី​ និងអ៊ុយក្រែន ក៏ដូចជា​វិបត្តិ​កូវីដ​១៩ បានធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចប្រទេស​ជាច្រើនដោយ​ក្នុងនោះក៏មានកម្ពុជាផងដែរ ខណៈដែលវិស័យ​អចលនទ្រព្យ​ដែលជា​វិស័យ​ស្នូល​ក្នុងការ​ជំរុញកំណើន​សេដ្ឋកិច្ច​ក៏បានប៉ះពាល់ដែរ។ ប៉ុន្តែយ៉ាងណាក្ដី​ តាមកា​រកត់សម្គាល់​ ក្នុងអំឡុងពេលមានវិបត្តិ​ ​តម្លៃដីធ្លីនៅក្នុង​ក្រុង​ភ្នំពេញ ហាក់​មានកា​រថមថយ​​បន្តិច ដែលផ្ទុយពីតម្លៃដី​នៅតាមតំបន់ជាយក្រុង​បែរ​ជា​ឡើង​ថ្លៃគួរឱ្យកត់សម្គាល់។

លោកឧកញ៉ា សំ សុខនឿន អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ KW Sam SN បានមានប្រសាសន៍ឱ្យដឹងថា​ ជាការពិតណាស់​ សកម្មភាពនៃការទិញលក់អចលនទ្រព្យ​ក្នុ​ងប្រទេស​កម្ពុជា​បានធ្លាក់ចុះពិតមែន ប៉ុន្តែ​ជា​ទូទៅ​តម្លៃអចលនទ្រព្យ​មិនមានការធ្លាក់ចុះទេ។​ ​មានលក្ខខ័ណ្ឌមួយ​ដែលធ្វើឱ្យតម្លៃអចលនទ្រព្យនៅទីតាំងមួយចំនួនមើលទៅ​ដូចជាធ្លាក់ចុះ ​គឺ​អ្នកដែលកុនលុយ​ត្រូវការ​ទុន​បង្វិល​បន្ទាន់​បានលក់​អចលនទ្រព្យ​របស់ខ្លួន​ក្នុ​ងតម្លៃទាប​ជាង​ទីផ្សារ​ ២០ភាគរយ ទៅ ២៥ភាគរយ ឬ ​៣០ភាគរយ​ ហើយអាចឈានដល់​៥០ភាគរយ​​​​ក្នុងករណី​អ​ច​លន​ទ្រ​ព្យ​របស់ពួកគាត់​មិនមានតម្រូវការប្រើប្រាស់។

លោកឧកញ៉ា​បន្តថា ៖

“បើក្រលេកទៅមើល​ទីផ្សារអចលនទ្រព្យ ជាពិសេសដីធ្លី​នៅកណ្ដាលក្រុងភ្នំពេញ  ស​ម្រា​ប់​​អ្នកដែលចង់លក់​ដីធ្លីគឺពួកគាត់​ត្រូវ​លក់​ក្រោមទីផ្សារ​ដើម្បីឱ្យ​លក់​ដាច់ ប៉ុន្តែបើក្រលេកទៅមើល​តំបន់​នៅជា​យ​ក្រុង​ភ្នំពេញ ដូចជា​តំបន់អរិយក្សត្រ​ជាដើម អត់មានអ្នកលក់ក្រោម​ទីផ្សារទេ ផ្ទុយទៅវិញតម្លៃដី​មានបន្ត​កើ​ន​​ឡើង​ជាងមុន។ ឧទាហរណ៍​ថា​ពីមុន​តម្លៃ៣០ដុល្លារ​អាមេរិ​កក្នុងមួយម៉ែត្រការ៉េ​ ឥឡូវ​នេះ​អាច​ហក់ឡើង​ដល់​​​ទៅ​​៥០ដុល្លា​រអាមេរិកក្នុងមួយម៉ែត្រការ៉េ។​”

លោកឧកញ៉ាបន្ថែមថា​ ៖

“តំបន់​ជាយក្រុ​ងមួយចំនួន​ជាក់ស្ដែងអរិយក្សត្រ​ដូចដែលបានលើកឡើង​ គឺជា​តំបន់ដែល​មាន​កា​រអភិវឌ្ឍ​ថ្មី មានគម្រោង​សាងសង់ស្ពាន ជា​តំបន់​ដែលបង្កើតក្រុងថ្មី និង​មានកា​រចា​ប់​អា​រ​ម្ម​ណ៍​ខ្លាំ​ងពី​សំ​ណា​​ក់​​​វិនិយោគិនក្នុង​និង​ក្រៅប្រទេស ដូច្នេះហើយ​តម្រូវការ​នៃប្រើប្រាស់​ដី​នៅតំបន់នោះ មាន​ការកើនឡើង​ខ្ពស់ ដែលធ្វើឱ្យ​តម្លៃអចលនទ្រព្យ​កើនឡើង​ខ្ពស់​ជាង​ពីមុន។​”

គួរកត់សម្គាល់ថា តំបន់ជាយក្រុង​មួយរយៈចុងក្រោយ​នេះ មានការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធច្រើន ដែលធ្វើឱ្យតំបន់​កណ្ដាលក្រុងកាន់តែខិតជិត​តំបន់ជាយក្រុង ធ្វើឱ្យប្រជាពលរដ្ឋ​រស់​នៅកណ្ដាល​ក្រុង​ងាកទៅរស់​នៅតំបន់ជាយក្រុង​កាន់តែច្រើនមុន និងធ្វើការអភិវឌ្ឍនៅតំបន់ជាយក្រុង​កាន់តែ​មមាញឹ​កជា​ងមុនបើទោះបីជា​កម្ពុជា​បានជួបប្រទះនឹងវិបត្តិ​នានា​ក្ដី ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​