ពលករខ្មែរនៅក្រៅប្រទេសជាង ១,៣លាននាក់ ផ្ញើប្រាក់ជាង ១ ០០០លានដុល្លាររៀងរាល់ឆ្នាំចូលក្នុងសេដ្ឋកិច្ចប្រទេស

ភ្នំពេញ ៖ ថ្មីៗនេះ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានបញ្ចេញរបាយការណ៍ស្តីពីទេសន្តរប្រវេសន៍ពិភពលោកឆ្នាំ២០២២ ដោយក្នុងនោះកត់សម្គាល់ថា នៅតំបន់អាស៊ានមានប្រទេសចំនួន៤ដែលបានបញ្ជូនពលករទៅបរទេសច្រើនជាងគេ ដែលប្រទេសទី១- ហ្វីលីពីន ទី២-ឥណ្ឌូនេស៊ី ទី៣-មីយ៉ាន់ម៉ា និងទី ៤វៀណាម ដោយឡែកប្រទេសផ្សេងទៀតបញ្ជូនពលករក្នុងរង្វង់ត្រឹមជាង ១លាននាក់ចុះក្រោម។

ក្នុងក្របខ័ណ្ឌនេះ ប្រទេសកម្ពុជា ក៏មានពលករជាង ១,៣លាននាក់ កំពុងធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន និងបណ្តាប្រទេសរីកចម្រើនផ្សេងទៀត ហើយពលករទាំងនោះបានបញ្ជូនប្រាក់បញ្ញើប្រមាណជាង ១ពាន់លានដុល្លារក្នុងរយៈពេល១ឆ្នាំៗ ដែលថវិកានេះបានហូរចូលក្នុងប្រទេសដើម្បីបម្រើសេដ្ឋកិច្ចជាតិ ។

គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជា មានពលករកំពុងបម្រើការងារក្រៅប្រទេសប្រមាណ ១,៣លាននាក់ ក្នុងនោះ ថៃមានប្រមាណ ១,២លាននាក់, កូរ៉េខាងត្បូង៥ម៉ឺននាក់, ម៉ាឡេស៊ី ជាង២ម៉ឺននាក់ និងប្រទេសជប៉ុន ប្រមាណ២ម៉ឺននាក់ និងបណ្តាប្រទេសនិងដែនដីផ្សេងៗទៀត។

ប្រទេសគោលដៅដែលពលករអាស៊ានធ្វើចំណាក់ស្រុកច្រើនជាងគេ គឺអាមេរិកខាងជើង អឺរ៉ុប និងប្រទេសធំៗក្នុងតំបន់មជ្ឈឹមបូព៌ា ដូចអារ៉ាបីសាអូឌិត និងអារ៉ាប់រួម ព្រមទាំងបណ្តាប្រទេសរីកចម្រើនក្នុងតំបន់អាស៊ី។

យោងតាមរបាយការណ៍ក្នុងទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិ IOM បានបង្ហាញថា ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា មានជនចំណាកស្រុកច្រើនជាងគេនៅអាស៊ាន។ ហ្វីលីពីន មានចំនួនជាង ៦,១លាននាក់ ខណៈដែលឥណ្ឌូនេស៊ី មានជិត ៥លាននាក់ ហើយមីយ៉ាន់ម៉ា មានជាង ៣.៧លាននាក់។

ក្នុងទិន្នន័យដដែលនេះបានបង្ហា្ពញថា ពលករចំណាកស្រុករបស់វៀតណាម មានជាង ៣,៤លាននាក់ ក្នុងពេលដែលឡាវ និងកម្ពុជា មានជាង ១,៣លាននាក់ប្រហាក់ប្រហែលគ្នា។  ទន្ទឹមនឹងនោះ ថៃមានពលករចំណាកស្រុកជាង ១,១លាននាក់ ដោយឡែក ម៉ាឡេស៊ី និងសិង្ហបូរី ប៉ុណ្ណោះ ដែលមានចំនួនពលករតិចជាងគេក្នុងរង្វង់តិចជាង ១លាននាក់។ នេះបើតាមការបញ្ជាក់របស់អង្គការ IOM ។

អង្គការអន្តរជាតិ IOM បានបញ្ជាក់ថា ពលករចំណាកស្រុក ធ្វើការងារដូចជា ការងារបម្រើតាមផ្ទះ សំណង់ កសិ​កម្ម ឧស្សហកម្ម និងបដិសណ្ឋារកិច្ចជាដើម។ តែមិនមានការវាយតម្លៃគណនាពីចំណូលជាក់លាក់របស់ប្រទេសនីមួយៗនៃបណ្តាប្រទេសអាស៊ាន ដែលពលករទាំងអស់បានបញ្ជូនមកប្រទេសដើមវិញនោះទេ។ ប៉ុន្តែអង្គការ IOM នេះ បានប៉ានស្មានថា ជារួមលើពិភពលោកចំនួនទឹកប្រាក់ប្រមាណ ៥០៤ពាន់លានដុល្លារ គឺជាទឹកប្រាក់ដែលហូរចូលទៅប្រទេសក្រីក្រ និងចំណូលកម្រិតទាប ខណៈពលករចំណាកស្រុកទូទាំងពិភពលោកមានប្រមាណ ១៦៩ លាននាក់។

អង្គការទេសន្តរប្រវេសអន្តរជាតិបានលើកឡើងថា ពលរដ្ឋទាំងអស់មានសិទ្ធិស្វ័យសម្រេច ដែលខ្លួនចង់បានដោយមាន​​​សិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសកន្លែងធ្វើការ ហើយការស្វែងរកការងារធ្វើដែលភាគច្រើនបំផុតទៅកាន់ប្រទេសរីកចម្រើននេះ គឺជាឱកាសស្វែងរកប្រាក់ចំណូលខ្ពស់ ជំនាញ វិជ្ជាជីវៈនៅកន្លែងធ្វើការថ្មី ហើយវាជាការចូលរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងអភិវឌ្ឍសង្គម។

នៅក្នុងពិភពលោក សម្រាប់ប្រទេសដែលមានពលករចំណាកស្រុកច្រើនជាងគេ គឺប្រទេសឥណ្ឌាដែលមានប្រជាជនជាង១៨លាននាក់ បានធ្វើដំណើរទៅបរទេសដើម្បីស្វែងរកការងារធ្វើដែលតាមពីក្រោយដោយប្រទេសម៉ិចស៊ិក ចិន និង  រុស្ស៊ីជាដើម។

គួរ​បញ្ជាក់​ថា កម្ពុជាក្រៅពីពលករបម្រើការងារនៅក្រៅស្រុក ក៏មានកម្មករ-និយោជិត ក្នុងស្រុកសរុប​ចំនួន​ជិត ១,៥ លាន​នាក់ ដែលធ្វើការតាម​រោងចក្រ​សហគ្រាស​ចំនួន ១៧ ២៥១ រោងចក្រ ​សហគ្រាស​ក្នុង​វិស័យ​វាយនភណ្ឌ​,​កាត់ដេរ​,​ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប មាន​ចំនួន ១ ៣៣២ រោងចក្រ មាន​កម្មករ​និយោជិត​សរុប​ប្រមាណ ៨៤ ម៉ឺន​នាក់ ដោយ​ទទួល​បាន​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ប្រមាណ​ជិត ៣០០០​លាន​ដុល្លារ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/09/2026

បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមកភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។ សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ ការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូន ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយភាពថ្លៃថ្នូរនៅក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

(បាត់ដំបង/ប៉ៃលិន)៖ ក្នុងគោលបំណងបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានបងប្អូនជាង ១ពាន់នាក់ នៅបរិវេណអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែភ្នំសំពៅ ក្នុងស្រុកបាណន់

ចិន-កម្ពុជា ពួតដៃគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

 ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារការងារ។

ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/09/2026

បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។ សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន

សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក និងចិន នេះបើយោងតាមការរាយការណ៍ពី DW។ បច្ចុប្បន្ននេះ សហភាពអឺរ៉ុបមានកិច្ចព្រមព្រៀងមួយចំនួន និងកំពុងស្ថិតនៅក្នុងដំណាក់កាលចរចាជាមួយសមាជិកអាស៊ានចំនួន ៦ ក្នុងចំណោម ១១ ប្រទេស ហើយក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសសិង្ហបុរី និងវៀតណាម

ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។​ យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០

ការនាំចេញទំនិញពីតំបន់សដ្ឋកិច្ចពិសេស​ចំនួន២ របស់ ​រ៉ូយ៉ាល់គ្រុប ​សម្រេច​បានជិត​២ពាន់​លានដុល្លារ​ បង្ហាញពីភាពធន់នៃឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែមករា​ ដល់​ដំណាច់ខែសីហា ឆ្នាំ២០២៦ តំបន់​សេដ្ឋកិច្ចពិសេស​របស់ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​​ចំនួន​ពីរ រួមមានតំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​គ្រុបកណ្ដាល​ បានសម្រេច​ការនាំចេញទំនិញសរុប​ចំនួន ១ ៩០៧លានដុល្លារអាម៉េរិក​ បើធៀបនឹង​រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ​កន្លងទៅ ​មានកំណើន ​៤៥ភាគរយ ។​ យោងតាមរបាយការណ៍របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បានឱ្យដឹងថា ទន្ទឹមនឹង​កំណើននៃការ​ចេញ​ពីតំបន់​សេដ្ឋកិច្ចពិសេស​ទាំងពីរ​មានកំណើន​ប្រមាណ៤៥​ភាគរយនេះ ជាការ​កត់សម្គាល់​

តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិច បន្ទាប់ពីមានកិច្ចចរចារវាងអាម៉េរិក និងអុីរ៉ង រឿងច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៨២ ភាគរយនៅត្រឹម ១០៥,៧៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៦៥ ភាគរយនៅត្រឹម ៩៣,០៥ ដុល្លារក្នុងមួយបារ៉ែល

រុស្ស៊ី ទទួលបានជោគជ័យលើផែនការងាកចេញពីទីផ្សារអាម៉េរិក និងអឺរ៉ុប ខណៈទំហំពាណិជ្ជកម្មកើនជិតដល់ ៣០០ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

បរទេស ៖ ក្រោយពេលមានជម្លោះផ្ទុះឡើងជាមួយនឹងអ៊ុយក្រែន រុស្ស៊ី បានទទួលរងនូវសម្ពាធពាណិជ្ជកម្មពីបណ្តាប្រទេសធំៗមួយចំនួនដែលជាដៃគូអភិវឌ្ឍន៍ជាមួយសហរដ្ឋអាម៉េរិក ក៏ដូចជាសមាជិក និងសម្ព័ន្ធមិត្តរបស់ណាតូ ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្ម។ យ៉ាងណាក៏ដោយ រុស្ស៊ី មិនបាននៅស្ងៀមនោះទេ ផ្ទុយទៅវិញ ថែមទាំងបានជំនះលើគោលបំណងរបស់អាម៉េរិក ដោយបង្វែរគោដៅទីផ្សារនាំចេញរបស់ខ្លួនចេញពីអាម៉េរិក និងអឺរ៉ុប ស្ទើរទាំងស្រុង ពោល គឺងាកទៅកាន់ទីផ្សារថ្មីនៅ Global South