បើទោះជាមាន ការបើកឱ្យមានចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដោយអនុលោមទៅតាមការកំណត់នៃតំបន់ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាលក្នុងជំហានដំបូងបន្ទាប់ពីបញ្ចប់ការបិទខ្ទប់អស់រយៈពេល21ថ្ងៃកន្លងទៅនេះក៏ដោយ ប៉ុន្តែសម្រាប់បណ្តាផ្សាររដ្ឋ ក៏ដូចជាផ្សារមិនរៀបរយទាំងអស់ដែលបានផ្អាកបណ្តោះអាសន្នក្នុងរាជធានីភ្នំពេញនោះមិនទាន់បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនោះទេ។
នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការដាក់ចេញវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19 ដោយបែងចែកតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម នៅព្រឹកថ្ងៃទី6 ខែឧសភា ឆ្នាំ2021 នេះ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែង ថាទោះជាមានការបើកឱ្យមានចរាចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក៏ដោយ ប៉ុន្តែសម្រាប់បណ្តាផ្សារនានាដែលត្រូវបានផ្អាកជាបណ្តោះអាសន្ននៅមិនទាន់អនុញ្ញាតឱ្យបើកដំណើរការឡើងវិញទេ។
ឯកឧត្តម កើត ឆែ បានមានប្រសាសន៍ថា ៖
“រឿងទីផ្សារនេះគឺសូមអធ្យាស្រ័យមិនអនុញ្ញាតឱ្យបើកបាននៅឡើយទេលើកលែងតែទីផ្សារលក់ដូរនោះអនុវត្តតាមវិធានការសុខាភិបាល និងមានសុវត្ថិភាពទើបអនុញ្ញាតទៅបាន ព្រោះថាបើកហើយនៅមានហានិភ័យឆ្លងជំងឺកូវីដនោះតើយើងបើកធ្វើអ្វី?”
ឯកឧត្តមបានបន្តថា ៖
“ទីប្រជុំជននៃតំបន់ផ្សារ គឺប្រឈមនឹងការឆ្លងខ្ពស់ យើងឃើញរួចមកហើយថា មិនថាអ្នកលក់ អ្នកទិញ និងអ្នករស់នៅក្បែរៗផ្សារ មានការឆ្លងរួចមកហើយ។ ជាក់ស្ដែងដូចជានៅជុំវិញមន្ទីរពេទ្យកាល់ម៉ែត ដែលជាផ្សារមិនរៀបរយ ភាគច្រើនឆ្លងទាំងអស់។ ដោយឡែកអ្នកលក់នៅផ្សារច្បារអំពៅ ដំបូងមិនទាន់ដឹងថាមានអ្នកឆ្លងនោះទេ ប៉ុន្តែក្រោយពេលយកសំណាកទៅធ្វើតេស្ត ស្រាប់តែមានអ្នកឆ្លង ហើយឆ្លងច្រើនទៀត។ ដូច្នេះ ទីប្រជុំជននៃតំបន់ផ្សារពេលនេះនៅតែមិនទាន់មានសុវត្ថិភាពដែលអាចបើកឱ្យដំណើរការឡើងវិញនោះទេ ព្រោះវាពិបាកក្នុងការគ្រប់គ្រងនៅឡើយ”
ជាការបញ្ជាក់ទៅលើមូលហេតុ ដែលនៅមិនទាន់អាចអនុញ្ញាត ឱ្យមានការបើកដំណើរការផ្សារ ដែលផ្អាកបណ្តោះអាសន្នទាំងនេះ លោកអភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា ដោយសារតែផ្សារទាំងនោះមានមនុស្សចេញចូលច្រើន ទីតាំងលក់ តូបលក់ដូរនានាសុទ្ធតែស្ថិតនៅជិតគ្នា គ្មានគម្លាត ដែលមានភាពប្រឈមខ្ពស់ ដូច្នេះលុះត្រាតែការឆ្លងរាលដាលត្រូវបានទប់ស្កាត់បានក្នុងកម្រិតខ្ពស់ និងមានសុវត្ថិភាព ទើបអាចពិភាក្សាពីការបើកដំណើរការឡើងវិញ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content