ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញពីលទ្ធផលនៃការរកចំណូលបានជាង ១០០ លានដុល្លារអាមេរិកពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទក្នុងឆ្នាំ២០២២ ស្មើនឹង ១២៣% នៃផែនការ ដែលឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាព និងការបង្កភាពងាយស្រួលដល់អ្នកបង់ពន្ធក្នុងការធ្វើទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT) បានថ្លែងឱ្យដឹងថា
“ការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទនៅក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងឆ្នាំ២០២១ មានការកើនឡើង ហើយនៅក្នុងឆ្នាំនេះ ដោយសម្រេចបាន១២៣ភាគរយនៃផែនការស្មើប្រហែលជាង១០០លានដុល្លារ។ ចំណូលពន្ធមធ្យោបាយទាំងនេះមានការកើនឡើង លើសផែនការ ដោយសារវិធានការប្រមូលតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេសអគ្គនាយកដ្ឋានបានបង្កើតនូវកម្មវិធី GDTTaxpayer App សម្រាប់បង់ពន្ធ”
ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា ៖
“កម្មវិធី GDT Taxpayer App មានការកើនឡើងជាលំដាប់ ដោយសារតែមានកំណើនប្រើប្រាស់លើការបង់ពន្ធតាមរយៈពេល App នេះមានជាង៥០% បើធៀបនឹងឆ្នាំកន្លងទៅ។ កម្មវិធី GDT Taxpayer App គឺបានសម្រួលដល់ម្ចាស់យានយន្ដ ដែលត្រូវបង់ពន្ធប្រចាំឆ្នាំ មិនចាំបាច់ទៅធនាគារ និងអង្គភាពពន្ធដារ ដើម្បីបង់ពន្ធនោះទេ គឺអាចបង់តាមរយៈពេល App នេះ និងមានការដឹកជញ្ជូនសលាកបត្រពន្ធ ដល់ផ្ទះទៀតផង”
ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការកៀរគរចំណូលពន្ធជាង ២ ៩០០ លានដុល្លារកើន២៦ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅនេះ ដោយការប្រមូលពន្ធនេះសម្រេចបានជាង១០៤ភាគរយនៃផែនការដែលរដ្ឋាភិបាលបានកំណត់សម្រាប់ឆ្នាំ២០២២ នេះ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ធុរជនកាលបើនិយាយរឿងបង់ពន្ធតែងខ្លាចរអារដូចប្រជាពលរដ្ឋខ្មែរបារម្ភពីបំណុលដែរ។ ដូច្នេះ ការលាតត្រដាង ការបង្ហាញឱ្យច្បាស់ពីបំណុល រដ្ឋាភិបាលយើង ដោយធៀបនឹងផលិតផលសរុបក្នុងស្រុក GDP ប៉ុនណានោះ វាលែងទៅជាបញ្ហាហើយ។
លោកបណ្ឌិតបានគូសបញ្ជាក់ថា ៖
“យើងសង្កេតឃើញអំពីការបន្តកំណែទម្រង់ស៊ីជម្រៅនៅអគ្គនាយកដ្ឋានពន្ធដារ បន្តធ្វើទំនើបកម្ម ដើម្បីគ្រប់គ្រងការប្រមូលពន្ធបន្ថែម និងផ្តល់សេវាឱ្យបានល្អដល់អ្នកជាប់ពន្ធ នោះការភ្ញាក់រឭករបស់អ្នកជាប់ពន្ធលើកាតព្វកិច្ចពន្ធ និងតម្លាភាពក្នុងការបង់ពន្ធបានចូលរួមចំណែកធ្វើឱ្យមានការបន្តកើនឡើងចំណូលពន្ធរបស់កម្ពុជា”
សូមជម្រាបថា ចាប់ពីឆ្នាំ ២០១៤-២០២២ អគ្គនាយកដ្ឋានពន្ធដារបានបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបានចំនួន ៥២ ប្រព័ន្ធ និង១៩ កម្មវិធី ព្រមទាំងបាន និងកំពុងធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធនិងកម្មវិធីទាំងនោះជាបន្តបន្ទាប់។ ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺជាគោលការណ៍ស្នូលនៃកំណែទម្រង់ និងទំនើបកម្មនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីឈានទៅបង្កើតប្រព័ន្ធពន្ធដារដ៏រឹងមាំ និងបង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ ប៉ុន្តែពិបាកក្នុងការគេចវេះពន្ធ។
យោងតាមទិន្នន័យនៃការប្រើប្រាស់ E-filing ប្រមាណ 97% នៃអ្នកជាប់ពន្ធដែលបានធ្វើការប្រកាសពន្ធតាមប្រព័ន្ធអនឡាញ ដូច្នោះអគ្គនាយកដ្ឋានពន្ធដារនឹងបញ្ចប់ការដាក់ឯកសារលិខិតប្រកាសពន្ធតាម e-upload ចាប់ពីខែមករា ឆ្នាំ២០២៣ នេះតទៅ។ ម៉្យាងទៀត អគ្គនាយកដ្ឋានពន្ធដារក៏បានអភិវឌ្ឍ TOI E-Filing រួចរាល់ ហើយគ្រោងនឹងដាក់ឱ្យអនុវត្តសម្រាប់ការដាក់លិខិតប្រកាសបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំខាងមុខ។ ចាប់ពីខែមករា ឆ្នាំ២០២៣ នឹងមានការត្រួតពិនិត្យនៅតាមដងផ្លូវគ្រប់រាជធានី-ខេត្តទាំងអស់ ចំពោះអ្នកដែលមិនបានបង់ពន្ធលើមធ្យោបាយធ្វើដំណើរ ខណៈការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទបានបញ្ចប់តាំងពីចុងខែវិច្ឆិកាកន្លងទៅនេះ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content