បរទេស៖ យោងតាមការព្យាករណ៍មួយចុងក្រោយដោយទីភ្នាក់ងារផ្សព្វផ្សាយសារព័ត៌មាននៃប្រទេសថៃ ឬហៅកាត់ថា MI បានបញ្ជាក់ថា ដោយសារតែស្ថានភាពនៃវិបត្តិកូវីដរាលដាលនៅទូទាំងប្រទេសកាន់តែដុនដាបខ្លាំង ខ្ទង់ចំណាយដែលនឹងត្រូវធ្វើឡើងទៅលើប្រព័ន្ធផ្សព្វផ្សាយនានាទំនងជានឹងអាចធ្លាក់ចុះទៅដល់ ៤ ភាគរយធៀបទៅនឹងឆ្នាំ២០២០។

ប្រធានប្រតិបត្តិរបស់ MI លោក Pawat Ruangdejworachai បានថ្លែងថា ៖ ការដាក់ការរឹតត្បិតពីសំណាក់រដ្ឋាភិបាលថៃ និងការដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់វិបត្តិកូវីដ ប៉ុន្តែវាកំពុងតែជួយរុញកញ្ចប់លុយសម្រាប់ចំណាយទៅលើប្រព័ន្ធផ្សព្វផ្សាយធ្លុះធ្លាយខុសគោលដៅ។
ទោះបីជាយ៉ាងណាក្តីនៅក្នុងត្រីមាសដំបូងគេបានព្យាករណ៍ថាខ្ទង់ចំណាយទៅលើប្រព័ន្ធផ្សព្វផ្សាយនេះគឺនឹងអាចមានកំណើនទៅដល់ ៨ភាគរយ ប៉ុន្តែគិតត្រឹមខែមេសាគេបែរជាបានឃើញកំណើននេះមានការកើនឡើងត្រឹមតែ ១ភាគរយប៉ុណ្ណោះ ដោយសារតែប្រទេសថៃកំពុងទទួលរងនូវការវាយប្រហាររលកទី៣ នៃវិបត្តិកូវីដ។

ជាការវាយតម្លៃរួមនៅក្នុងខែកក្កដានេះ MI បានធ្វើការកែប្រែការព្យាករណ៍របស់ខ្លួនថា ខ្ទង់ចំណាយទៅលើប្រព័ន្ធផ្សព្វផ្សាយសរុបនៅក្នុងឆ្នាំ២០២១នេះនឹងមានការធ្លាក់ចុះខ្លាំងដល់ទៅ ៤ភាគរយធៀបទៅនឹងឆ្នាំចាស់ពោលគឺមកត្រឹមតែ ៧២,១ពាន់លានបាត ឬប្រមាណជា ២,១៩ ពាន់លានដុល្លារប៉ុណ្ណោះ។
គួររំលឹកដែរថាកាលពីឆ្នាំ២០២០ ការចំណាយទៅលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសថៃបានធ្លាក់ចុះខ្លាំងប្រមាណ ១៦,៧ភាគរយធៀបទៅនឹងឆ្នាំ២០១៩ ដែលគ្រានោះខ្លួនទទួលបានត្រឹមតែ ៧៥,២ ពាន់លានបាត ដែលជាអត្រាទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ។
លោក Pawat ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនអ្នកផ្សព្វផ្សាយធំៗលើពិភពលោកបានលុបចោលនូវយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់ពួកគេដើម្បីកាត់បន្ថយចំណាយ ពីព្រោះថាមិនសូវមានទំនុកចិត្តទៅលើកម្លាំងនៃការបញ្ជាទិញ ឬ Purchasing Power ពីសំណាក់អតិថិជនដែលទទួលបានការផ្សព្វផ្សាយរួចនោះទេប៉ុន្តែលើកលែងតែប្រភេទអាជីវកម្មធំៗដូចជាការបង្ហាញម៉ូឌែលរថយន្តថ្មីៗ ឬម៉ូតូថ្មីៗប៉ុណ្ណោះដែលនៅមានខ្ទង់ចំណាយច្រើនមកលើការផ្សព្វផ្សាយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំប៊ុលហ្គារី ៖ អឺរ៉ុបអាចរស់បានដោយគ្មានរុស្ស៊ី គ្រាន់តែលំបាកខ្លាំងបើធ្វើសត្រូវជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/09/2026
បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content