បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ការនាំចេញអង្គររបស់ប្រទេសថៃសម្រាប់រយៈ3ខែនៃត្រីមាសទី1ដើមឆ្នាំ2021 មានការធ្លាក់ចុះយ៉ាងខ្លាំងរហូតទៅដល់ជាង 23ភាគរយ ដែលជាលទ្ធផលនៃការនាំចេញនៅសល់ត្រឹមតែ 1.13លានតោនប៉ុណ្ណោះ។
ប្រធានសមាគមអ្នកនាំអង្ករចេញរបស់ប្រទេសថៃ លោក Charoen Laothammatas បានបញ្ជាក់ថា ៖
“ចំណូលដែលទទួលបានពីការនាំអង្ករចេញរបស់ថៃនៅក្នុងត្រីមាសទី1កន្លងទៅនេះមានចំនួន 21.8 ពាន់លានបាត ឬស្មើនឹងប្រមាណជា 703 លានដុល្លារ ធៀបទៅនឹងរយៈពេលវេលាដូចគ្នាកាលពីឆ្នាំ2020មានការធ្លាក់ចុះដល់ទៅ 23.6ភាគរយ។ លោកថាមូលហេតុចម្បងដែលធ្វើឱ្យការនាំចេញមានការធ្លាក់ចុះនេះដោយសារកត្តាតម្លៃនៃអង្ករសម្រាប់នាំចេញមានការកើន បន្ទាប់ពីតម្លៃនៃការដឹកជញ្ជូនកើនឡើង ហើយប្រភពនៃការផ្គត់ផ្គង់ក្នុងស្រុកមានការធ្លាក់ចុះ”
លោកបន្តថា ហេតុផលសំខាន់មួយទៀតដែលស្ថិតនៅពីក្រោយការធ្លាក់ចុះនូវបរិមាណនៃការនាំចេញនេះ ដោយសារតែប្រទេសចិនដែលជាទីផ្សារគោលដៅបានចាប់អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា និងប្រទេសប៉ាគីស្ថានក្នុងការគាំទ្រ និងបើកចំហរទីផ្សារអង្ករ។ ក្រៅពីទីផ្សារប្រទេសចិន ថៃនៅមានទីផ្សារគោលដៅរបស់ខ្លនមួយចំនួនទៀតដូចជា ជប៉ុន កាមេរូន និងប្រទេសម៉ាឡេស៊ី។
លោក Charoen បានបញ្ជាក់ថា ទោះជាលទ្ធផលនៃការនាំចេញអង្ករក្នុងត្រីមាសទី1មិនមានភាពល្អប្រសើរ ប៉ុន្តែនៅក្នុងត្រីមាសទី2ការនាំចេញអង្កររបស់ថៃអាចមានកំណើនឡើងវិញបន្តិច ជាក់ស្ដែងនៅក្នុងខែមេសាកន្លងទៅនេះអាចសម្រេចបានប្រមាណ 400,000 តោន ហើយនឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងត្រីមាសទី3 និងទី4 ដោយសារតែជារដូវធ្លាក់ភ្លៀងអាចអនុគ្រោះដល់ការបង្កបង្កើនផលល្អជាងកាលពីពេលកន្លងទៅដែលជួបគ្រោះរាំងស្ងួតប៉ះពាល់ដល់ប្រភពផ្គត់ផ្គង់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ



















Account
Security
Favourite Content