មុខរបរផលិតសំបកណែមដែលជាអត្តសញ្ញាណអ្នកភូមិមួយក្នុងខេត្តបាត់ដំបង បានរារាំងអ្នកស្រុកមិនឱ្យធ្វើចំណាកស្រុក

បាត់ដំបង ៖ ភូមិដូនទាវ ស្ថិតនៅក្នុងស្រុកពាមឯក ខេត្តបាត់ដំបង ប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថាជាភូមិមួយល្បីល្បាញខាងផលិតសំបកណែមដែលមានគុណភាពខ្ពស់សម្រាប់ធ្វើណែមស្រស់ៗ និង​ណែមបំពង។ គ្រួសារជាច្រើនក្នុងភូមិមួយនេះ បានផលិតសំបកណែមពីអង្ករយ៉ាងល្អឥតខ្ចោះ ហើយបានយកវាធ្វើជាអាជីវកម្មគ្រួសារជាយូរណាស់មកហើយ។

អ្នកភូមិជាច្រើននាក់ដែលបានផ្តល់សម្ភាសន៍បាននិយាយថា មុខរបរធ្វើសំបកណែម គឺជាជម្រើសមួយសម្រាប់អ្នកភូមិនិងក្រុមគ្រួសាររបស់ពួកគេក្នុងការមិនធ្វើចំណាកស្រុក ដោយពួកគាត់បានសង្កត់ធ្ងន់ថាទោះបីជាអាជីវកម្មនេះមិនទទួលបានប្រាក់ចំណូលច្រើនក៏ដោយ ក៏គ្រប់គ្រាន់សម្រាប់ពួកគេដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ អ្នកស្រុកមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញអត្តសញ្ញាណរបស់ពួកគេតាមរយៈផលិតផលដែលពួកគេបានផលិត និងលក់ជូនភ្ញៀវទេសចរ ក្រៅពីលក់ជូនឈ្មួញដើម្បីបង្កើតប្រាក់ចំណូលបន្ថែម។

លោក រឿន ហ៊ិន ដែលជាមេភូមិដូនទាវបានមានប្រសាសន៍ឱ្យដឹងថា សព្វថ្ងៃនេះ លោកកំពុងព្យាយាមណែនាំអ្នកភូមិរួមគ្នាធ្វើសំបកណែមជាសកម្មភាពសហគមន៍ ដើម្បីលើកកម្ពស់អត្តសញ្ញាណរបស់ភូមិដូនទាវតាមរយៈផលិតផលសំបកណែម។

លោកបានបញ្ជាក់ថា ៖

“រយៈពេលជិត ១០០ ឆ្នាំមកហើយដែលប្រជាជនក្នុងភូមិនេះធ្វើការផលិតំបកណែម។ អ្វីដែលពិសេសនោះនៅក្នុងខេត្តបាត់ដំបងនេះមានតែភូមិនេះតែប៉ុណ្ណោះដែលផលិតសំបកណែម ហើយកាលពីឆ្នាំមុនសម័យប៉ុលពត មានថៅកែម្នាក់ជាអ្នកទទួលទិញសំបកណែមពីភូមិខ្ញុំ ហើយចែកចាយទៅកាន់ប្រទេសវៀតណាម ប្រទេសថៃ ជាដើម។ ក្រោយមកក្នុងសម័យប៉ុលពត ការផលិតត្រូវបានផ្អាកអស់មួយរយៈ និងចាប់ផ្តើមមកវិញនៅឆ្នាំ១៩៨០ ដែលមានជាង៨០គ្រួសារប្រកបរបរនេះដើម្បីគ្រួសារ”

ប្រធានភូមិរូបនេះបានបន្តថា ៖

“របរផលិតសំបកណែមគឺហត់ណាស់ ប្រជាជនត្រូវក្រោកតាំងពីម៉ោង ៤ឬ៥ព្រឹក នាំគ្នាផលិតសំបកណែមរហួតដល់ម៉ោង១០យប់ ទើបបានសម្រាក”

អ្នកស្រី ថ្លាង ឡ ដែលជាអ្នកផលិតសំបកណែមនៅក្នុងភូមិសាស្ត្រខាងលើនេះបានមានប្រសាសន៍ថា ៖

“ខ្ញុំប្រកបរបរមួយនេះតាំងពីជំនាន់ឪពុកម្តាយខ្ញុំមកម្ល៉េស ពេលនោះខ្ញុំនៅអាយុ ១៣ ឆ្នាំ។ ខ្ញុំអត់បានធ្វើសំបកណែមទេក្នុងសម័យ ប៉ុល ពត។ ខ្ញុំចាប់ផ្តើមម្តងទៀតបន្ទាប់ពីពួកយើងត្រូវបានរំដោះពីរបបខ្មែរក្រហម។ ខ្ញុំខិតខំធ្វើការងារមួយនេះដើម្បីគ្រួសារ។ មកដល់ពេលនេះខ្ញុំឈប់ធ្វើការងារនេះហើយ តែកូនប្រសារទាំង២ខ្ញុំជាអ្នកស្នងដំណែង”

អ្នកស្រីបន្តថា ៖

“សំបកណែមផលិតនៅក្នុងភូមិនេះ គឺងាយស្រួលក្នុងការផលិតជាណែម ប្រជានជននិយមទិញណាស់។ ប្រសិនជាយើងប្រៀបធៀមទៅនឹងសំបកណែមនាំចូលវីញ គឺគុណភាពយើងល្អជាង និងងាយស្រួលធ្វើជាង”

ដោយឡែក អ្នកស្រី អូន ស្រីមុំ ដែលជាអ្នកផលិតសំបកណែមម្នាក់ដែរនោះបានមានប្រសាសន៍ថា ៖

“យើងប្រកបរបរនេះគឺមានភាពងាយស្រួលណាស់ យើងមានអ្នកទទួលទិញ គេតែងតែមកយកពេលយើងផលិតបានច្រើន។ ពេលដែលខ្ញុំនៅប្រទេសថៃ ខ្ញុំរកមិនសូវបាននោះទេ នេះជាដើមហេតុខ្ញុំត្រលប់មកស្រុកកំណើតខ្ញុំវិញ។ ថ្ងៃខ្លះក៏ខ្ញុំលក់នៅផ្ទះផងដែរ នៅពេលដែលមានភ្ញៀវទេសចរណ៍មកទស្សនាម្តងៗ។ ខ្ញុំលក់បាន ៨០០០៛ (2$) ក្នុងចំនួន​ ១០០ សំបកណែម”

ជាមួយគ្នានេះ អ្នកស្រីក៏បានបញ្ជាក់ឱ្យដឹងថា ការងារផលិតសំបកណែមនេះត្រូវការគ្នាពីរនាក់ ប្រសិនជាល្អគឺត្រូវការគ្នា៣នាក់ ម្នាក់លាបម្ស៉ៅ ម្នាក់តម្រៀបសំបក និងម្នាក់ចាំប្រមូលពេលដែលសំបកណែមស្ងួត។ របរនេះខែភ្លៀងយើងមិនអាចផលិតបានទេ យើងធ្វើផលិតបាននៅខែប្រាំងតែប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ