ស្វែងយល់ពីជ្រុងម្ខាងរបស់សហភាពអឺរ៉ុប និងកញ្ចប់ថវិកាដែលកំពុងប្រើប្រាស់ចំពោះកិច្ចការងារជនភៀសខ្លួននៅក្នុងប្រទេសតួគី

បរទេស ៖ ចាប់តាំងតែពីវិបត្តិជម្លោះនៅស៊ីរីឆ្នាំ២០១៥មក ប្រទេសតួគី បានក្លាយជាតួអង្គដ៏សំខាន់ក្នុងការទទួលយករំហូរនៃជនភៀសខ្លួនធំបំផុតនៅក្នុងតំបន់អឺរ៉ុប ហើយគិតត្រឹមសហភាពអឺរ៉ុបប៉ុណ្ណោះបានចាយលុយជាង១១ពាន់លានអឺរ៉ូរួចមកហើយដើម្បីស្វាគមន៍ជនអន្តោប្រវេសន៍រាប់សិបលាននាក់មកកាន់ប្រទេសអ៊ីស្លាមមួយនេះ។

យ៉ាងណាក៏ដោយ បើទោះបីជាបានបង្ហាញប្រាប់ពិភពលោកថាខ្លួនជាអ្នកព្យាយាមថែរក្សាសុវត្ថិភាព និងអាយុជីវិតរបស់ក្រុមជនអន្តោប្រវេសន៍ពីប្រទេសមានសង្គ្រាមក្តី ប៉ុន្តែក្រុមអ្នកកាសែត និងអ្នកវិភាគរបស់អន្តរជាតិមួយចំនួនបានស្រាវជ្រាវរកឃើញថា ភាគីទាំងតួគី និងអឺរ៉ុប ក៏ចាប់់ផ្តើមបង្ហាញរូបភាពមួយជ្រុងទៀតនៃគោលដៅរបស់ពួកគេនៅក្នុងកិច្ចការងារមួយនេះទៅវិញ។

ក្នុងកិច្ចការងារ​ពង្រឹង​សន្តិសុខ​ព្រំដែន​របស់​ខ្លួន​ដើម្បី​ការពារ​ការ​មក​ដល់​បន្ថែម​ទៀតនៃចំនួនជនអន្តោប្រវេសន៍ជិតមួយទសវត្សរ៍មកហើយដែលប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានប្រើប្រាស់តួនាទីរបស់ប្រទេសក្នុងការគ្រប់គ្រងវិបត្តិដើម្បីទាញយកសាច់ប្រាក់ និងថវិកាសម្បទានយ៉ាងច្រើន។

សម្រាប់តួគី កិច្ចការងារទទួលយកជនភៀសខ្លួនបានក្លាយទៅជាកូនអុករបស់ខ្លួនក្នុងការទាក់ទាញយកបានលុយជំនួយនានា។

កាសែត The Politico និងកាសែតជាច្រើនទៀតបានសរសេរថា ក្នុងពេលដែលកំពុង​ពង្រឹង​សន្តិសុខ​ព្រំដែន​របស់​ខ្លួន​ដើម្បី​ការពារ​ការ​មក​ដល់​បន្ថែម​ទៀតនោះ អស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ដែលប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានប្រើប្រាស់តួនាទីរបស់តួគីក្នុងការគ្រប់គ្រងវិបត្តិជនភៀសខ្លួនដើម្បីទាញយកសាច់ប្រាក់ និងសម្បទានពីសហភាពអឺរ៉ុប EU ដោយក្នុងនោះថែមទាំងមានម្តងម្កាល តួគី បានធ្វើជាបញ្ចេញជនចំណាកស្រុកមួយចំនួនធំទៅកាន់ប្លុកនេះដែលជាយុទ្ធសាស្ត្រចរចាកិច្ចព្រមព្រៀងទទួលយកថវិកាជំនួយជាដើមផងដែរ។

ដោយឡែក សម្រាប់ជំនួយរបស់អឺរ៉ុបមួយចំនួនធំបែរជាត្រូវបានប្រើប្រាស់ក្នុងគោលដៅគួរឲ្យសោកសៅទៅវិញ។ លុយរាប់ពាន់លានដុល្លារត្រូវបានបង្វែរទៅប្រើប្រាស់ដោយរដ្ឋាភិបាលតួគីក្នុងការរៀបចំដំណើរការនៃការបណ្តេញ និងនិរទេសជនភៀសខ្លួនទាំងនោះទៅស្រុកកំណើតវិញ ប៉ុន្តែក្នុងលក្ខខណ្ឌបង្ខិតបង្ខំ។

មជ្ឈមណ្ឌលដែលធ្លាប់បម្រើការងារជាអ្នករៀបចំឯកសារទទួលយកជនភៀសខ្លួនចំនួន៦កន្លែងរបស់អឺរ៉ុបត្រូវបានក្រុមអ្នកស្រាវជ្រាវព័ត៌មានរកឃើញថាបានប្តូរសេវាកម្មរបស់ខ្លួនទៅជាទីតាំងសម្រាប់លុបបំបាត់ជនភៀសខ្លួនទៅវិញ (Removal Centers)។

Politico ជឿជាក់ថា ជនភៀសខ្លួនដល់ទៅរាប់ពាន់នាក់ត្រូវបានអឺរ៉ុប និងតួគី បង្ខំឲ្យទទួលយកជម្រើសក្នុងវិលត្រឡប់ទាំងដែលពួកគេមិនចង់ ពីព្រោះក្រុមការងារបានរកឃើញថា អតីតអ្នកជាប់ឃុំជាច្រើននាក់ដែលឃុំខ្លួននៅក្នុងកន្លែងផ្តល់មូលនិធិដោយសហភាពអឺរ៉ុបចំនួន២២កន្លែងបានទទួលរងនូវការគាបសង្កត់តាមរយៈលក្ខខណ្ឌរស់នៅក្នុងមជ្ឈមណ្ឌលដែលវាត្រូវបានចាត់ទុកថាជារឿងដ៏អាក្រក់បំផុត។

អត្ថបទដែលត្រូវបានចេញផ្សាយដោយកាសែតដដែលបានអះអាងថា ជនចំណាកស្រុកត្រូវបានបដិសេធមិនផ្តល់អាហារ និងការព្យាបាលដោយវេជ្ជសាស្រ្ត ហើយមានពេលខ្លះ ពួកគេថែមទាំងទទួលរងការធ្វើទារុណកម្ម និងវាយដំរហូតដល់ពួកគេចុះហត្ថលេខាលើឯកសារស្នើសុំការនិរទេសដោយស្ម័គ្រចិត្តទៀតផង ។

យ់ាងណាក្តី រដ្ឋាភិបាល​តួ​​គី​បាន​បដិសេធ​រាល់​ការ​ប្រព្រឹត្ត​ខុស​ច្បាប់ ឬ​ការ​បង្ខិតបង្ខំ​ជន​ចំណាក​ស្រុកដោយគិតត្រឹមខែកញ្ញា ប្រជាជនស៊ីរីជាង ៧១៥ ០០០ នាក់បានត្រឡប់ទៅប្រទេសកំណើតវិញក្រោមគោលការណ៍ស្ម័គ្រចិត្ត សុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ។ នេះបើយោងតាមអគ្គនាយកដ្ឋានគ្រប់គ្រងចំណាកស្រុកនៅទីក្រុងអង់ការ៉ា៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិកអនុម័តឱ្យក្រុមហ៊ុន Nvidia លក់ឈីបទៅចិន បន្ទាប់ពីជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/05/2026

 អាម៉េរិកអនុម័តឱ្យក្រុមហ៊ុនបចេ្ចកវិទ្យា Nvidia លក់ឈីបប្រភេទ H200 ដល់ក្រុមហ៊ុនចិនធំៗចំនួន ១០ បន្ទាប់ពីជំនួបប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ

លោក ស៊ី ជីនពីង លើកឡើងពី “Thucydides Trap” និងការមិនប្តូរជំហលើកោះតៃវ៉ាន់ នៅចំពោះមុខលោក ដូណាល់ ត្រាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/05/2026

ជំនួបរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ មានបញ្ហាជាច្រើនដែលត្រូវបានលើកយកមកផ្សព្វផ្សាយ ប៉ុន្តែក្នុងនោះគួរឱ្យយចាប់អារម្មណ៍ផងដែរនូវពាក្យថា​ "Thucydides Trap"

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/05/2026

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

កម្ពុជា កំពុងប្រែក្លាយពីការដាំដុះដំឡូងមីខ្នាតតូច ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កម្ពុជា កំពុងប្រែក្លាយការដាំដុះដំឡូងមី ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ ដើម្បីការជំរុញសេដ្ឋកិច្ចជនបទ និងលើក​កម្ពស់វិស័យកសិកម្ម

វិស័យឯកជនគាំទ្រការចុះបញ្ជីវិនិយោគតាមរយៈការប្រើត្រា និងហត្ថលេខាអេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

បណ្តាអ្នកវិនិយោគក្នុងស្រុកដែលជាវិស័យឯកជន បានសម្តែងការសាទរ និងគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ជាសេនាធិការ ក្នុងការដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-stamp & e-signature)

អាម៉េរិក ត្រៀមសាកល្បងអាវុធឡាស៊ែរប្រឆាំងដ្រូន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក បានសម្រេចជ្រើសរើសមូលដ្ឋានទ័ពក្នុងស្រុកចំនួន ៥ ទីតាំង ដើម្បីអនុវត្តកម្មវិធីសាកល្បងបច្ចេកវិទ្យាប្រឆាំងដ្រូនកម្រិតខ្ពស់​សំដៅពង្រឹងសន្តិសុខមាតុភូមិ និងជាការទប់ទល់ទៅនឹងការគំរាមកំហែងតាមផ្លូវអាកាស

វិស័យកសិកម្មរំពឹងថានឹងមានកំណើន ១,៣% សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

វិស័យកសិកម្ម​នៅកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ១,៣ ភាគរយ សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ការបិទព្រំដែនកម្ពុជា-ថៃ ជំរុញទំហំពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី មានកំណើនជាង ២២០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី ​នៅក្នុងរយៈពេល ៤ ខែ ​(មករា-មេសា) ​ឆ្នាំ២០២៦ សម្រេច​បានជាង​ ៧៧៥ លានដុល្លារ ​កើនឡើងជាង ២២០% ​ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២៥

មានដីត្រឹមតែ៣០០០ម៉ែត្រការ៉េ កសិករ​មួយគ្រួសារ ដាំដុះ​បន្លែចម្រុះ និងចិញ្ចឹម​សត្វ អាច​រក​ចំណូលបានជិត​១ពាន់​ដុល្លារ​ក្នុងមួយខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កសិករ​មួយគ្រួសារ បានចែករំលែកពីបទពិសោធន៍នៃការ​ធ្វើកសិកម្ម​ចម្រុះ ( កសិអេកូឡូស៊ី ) នៅលើផ្ទៃដីសរុប​ត្រឹមតែ ០,៣ហិកតា​ ​អាចរកចំណូល​បាន​ជិត​ ​១០០០​ដុល្លារអាម៉េរិក សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ

តម្លៃប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីអាម៉េរិកអះអាងថា ចិនយល់ព្រមទិញប្រេងពីខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,៤៩% ឬ ១០៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,៥៥ ភាគរយ ឬ ១០២,៧៤ ដុល្លារក្នុងមួយបារ៉ែល

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]