ភ្នំពេញ ៖ ទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែមានភាពល្អប្រសើរ ស្និទ្ធស្នាលក្នុងនាមជាមិត្តមហាដែកថែប និងបានជួយជ្រោមជ្រែងកម្ពុជា តាមរយៈការបណ្ដាក់ទុនវិនិយោគពីបណ្ដាក្រុមហ៊ុនធំៗរបស់ចិននៅកម្ពុជា ក៏ដូចជាមានគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលសកម្មភាពទាំងនេះបានរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជាមួយផ្នែកធំ។

ទន្ទឹមនឹងនេះ ផលប្រយោជន៍នៅតែដើរតួយ៉ាងសំខាន់ក្នុងកិច្ចការទំនាក់ទំនងនានារវាងប្រទេសមួយ និងប្រទេសមួយទៀត។ ជាក់ស្ដែងនៅក្នុងបរិបទនៃការសម្រេចចិត្តរបស់ចិនក្នុងការស្នើសុំចងសម្ព័ន្ធភាពជាមួយខេត្តប៉ូលទេសចរណ៍សំខាន់ទាំង ៣ របស់កម្ពុជាកាលពីពេលកន្លងទៅនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ជាការសម្រេចចិត្តដ៏វៃឆ្លាតមួយរបស់ចិន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាននៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ថា៖
«ខេត្តទាំង ៣ របស់យើងនេះជាខេត្តទេសចរណ៍ ចំណែកខេត្តរបស់ចិនជាខេត្តកសិកម្ម ដូច្នេះហើយការភ្ជាប់ទំនាក់ទំនងនេះចិនមានភាពវ័យឆ្លាត ដែលសម្រេចចិត្តភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជាដើម្បីបញ្ជូនកសិផលរបស់ខ្លួនដើម្បីបំពេញនូវសេចក្ដីត្រូវការរបស់ភ្ញៀវទេសចរ។ នេះមានន័យថា បន្ទាប់ពីខេត្តទេសចរណ៍របស់កម្ពុជា និងខេត្តកសិកម្មរបស់ចិន បានភ្ជាប់ទំនាក់ទំនងជាមួយគ្នាហើយ ចិននឹងមានទីផ្សារក្នុងការនាំចេញកសិផលរបស់ខ្លួនបន្ថែមពីលើការនាំចេញក្នុងតំបន់»

ការចាប់យកខេត្តគោលដៅទេសចរណ៍ទាំង ៣ របស់កម្ពុជាដែលរួមមាន ព្រះសីហនុ សៀមរាប និងកំពត របស់ចិននេះ ជាឱកាសល្អមួយរបស់ចិនដែលមិនត្រឹមតែអាចនាំចេញផលិតផលកសិផលរបស់ខ្លួនមកបំពេញតម្រូវការប្រជាជនកម្ពុជាក្នុងតំបន់តែប៉ុណ្ណោះទេ ប៉ុន្តែចិនក៏ថែមទាំងអាចផ្គត់ផ្គង់តម្រូវការដល់ភ្ញៀវទេសចរចម្រុះ ទាំងជាតិ និងអន្តរជាតិផងដែរ។ គួរបញ្ជាក់ថា សំណើរនៃការសុំចងសម្ព័ន្ធភាពរវាងខេត្ត ហ៊ូប៉ៃ នៃប្រទេសចិនជាមួយខេត្ត ព្រះសីហនុ កំពត និងសៀមរាបនេះធ្វើឡើងដោយលិខិតមួយច្បាប់តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជូនទៅដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។ គួរជម្រាបដែរថា ខេត្តហ៊ូប៉ៃជាមជ្ឈមណ្ឌលភូមិសាស្រ្តសេដ្ឋកិច្ច និងដឹកជញ្ជូនរបស់ចិន និងជាខេត្តស្ថិតក្នុងផែនការអភិវឌ្ឍន៍ខ្សែក្រវ៉ាត់ និងផ្លូវផងដែរ ចំណែកឯខេត្តទាំង៣របស់កម្ពុជា រួមមាន ព្រះសីហនុ សៀមរាប និងកំពត គឺជាខេត្តគោលដៅទេសចរណ៍ធំៗប្រចាំប្រទេសដែលមួយឆ្នាំៗទទួលបានភ្ញៀវជាតិ និងអន្តរជាតិរាប់លាននាក់៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

ចិន និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ក្នុងកិច្ចប្រជុំកំពូល SCO ឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ប្រទេសចិន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន បានព្រមព្រៀងគ្នាក្នុងការរុញច្រានវិស័យបច្ចេកវិទ្យាឱ្យកាន់តែជឿនលឿនរួមគ្នា ជាពិសេស វិស័យបញ្ញាសិប្បនិម្មិត AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 04/09/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការជួញដូរអាវុធរវាង អាល្លឺម៉ង់ ទៅឲ្យអ៊ីស្រាអែល កើនឡើងជិតដល់ ១០០០លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តលើការនាំចេញបរិក្ខារយោធាដែលមានតម្លៃជិត ៨០០ លានអឺរ៉ូ ឬប្រមាណជា ៩៣០ លានដុល្លារ ទៅឲ្យប្រទេសអ៊ីស្រាអែល ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 04/09/2026
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធលុយដុល្លារដែលមានអាយុកាលជិត ១ សតវត្សរ៍ ប្រឈមហានិភ័យ ខណៈបណ្តាធនាគារកណ្តាលងាកទៅរកទុនបម្រុងថ្មី
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 04/09/2026
នាគារកណ្តាលនៅជុំវិញពិភពលោកកំពុងកែប្រែយុទ្ធសាស្ត្របម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនជាបណ្តើរៗ ដោយកាត់បន្ថយការចាក់គ្រឹះលើប័ណ្ណបំណុលរដ្ឋាភិបាលអាមេរិក (U.S. Treasury bonds)ហើយងាកមកទិញមាសសុទ្ធជំនួសវិញ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content