​តំបន់​ខ្សាច់​កម្សាន្ត​សាធារណៈកម្រិតខ្ពស់​ ឆ្នេរព្រែកត្រែង​ ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់ជាមួយ​ក្តី​រំពឹង​អាចទាក់ទាញ​ទេសចរ​ និង​វិនិយោគិន​បន្ថែម

ព្រះសីហនុ ៖ ឆ្នេរ​ព្រែកត្រែង ត្រូវ​បាន​​អភិវឌ្ឍន៍​ទៅជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈកម្រិតខ្ពស់​ និងបានចាប់ផ្ដើម​បើក​ការដ្ឋានសាងសង់នៅ​ព្រឹកថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ត​ម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និង​សំណង់​ និង​ជា​ប្រធានគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ។ ការ​អភិវឌ្ឍ​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់ ឆ្នេរ​ព្រែកត្រែង​នេះ រំពឹងនឹងអាច​ស្រូបទាញ​ទេសចរ​ និង​វិនិយោគិន​មកកាន់​ខេត្តព្រះសីហនុ​បន្ថែម ។​

បើតាម​ក្រុមការងារផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា​ គម្រោងអ​​​ភិ​វ​ឌ្ឍ​រម​ណី​យដ្ឋា​ន​ឆ្នេរ​ខ្សា​​ច់ក​ម្សា​ន្ត​សាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ​ជា​គម្រោ​ង​ស្តារ និងលើ​​ក​ក​ម្ព​ស់​សោ​ភ័​ណ​ភា​ព​ឆ្នេ​រ​ព្រែ​ក​​ត្រែ​ង​ដោ​យ​រៀបចំកែលម្អ និងការពារឆ្នេរខ្សាច់សរធម្មជាតិប្រណិតកម្រិតខ្ពស់សម្រាប់សាធារណជន និងទេសចរ ,រៀបចំតំបន់សុវត្ថិភាពសម្រាប់លេងទឹកសមុទ្រកម្សាន្ត និងរៀបចំប៉មឆ្មាំសមុទ្រសម្រាប់ការពារសុវត្ថិភាព, រៀប​ចំ​សួន​ច្បា​រសាធារណៈ ដាំដើមឈើបណ្តាញបៃតង និងកន្លែងពិកនិកកម្សាន្ត នៅលើដីចំណី​ឆ្នេ​រ​​ស​មុទ្រ​​សម្រា​​ប់សា​ធារណជន និងទេសចរ ។

គម្រោងនេះ​ក៏នឹង​ត្រូវ​រៀបចំផ្លូ​វ​ថ្មើ​រ​ជើ​ង​ដោយ​មា​ន​ផ្លូ​វ​ស​ម្រា​ប់​ជ​ន​មា​នពិ​ការភាពនៅលើ​ដីចំ​ណី​ឆ្នេ​រ​​ស​មុទ្រ​ស្រ​ប​​តាម​​ប​ណ្តោ​យ​ឆ្នេរសមុទ្រ ព្រមជាមួយ​នឹ​ងការរៀបចំកន្លែងអង្គុយលម្ហែ កន្លែង​លេងកីឡា​ដែ​ល​មា​ន​ស្ត​ង់​ដា​អ​ន្តរ​ជាតិ សម្រាប់សាធារណជន និងទេសចរ។ គម្រោងនេះ​ក៏នឹង​មាន​រៀបចំ​ឱ្យមានបន្ទ​ប់​ទឹ​ក​សា​ធារ​ណៈ​ទូទៅ និងបន្ទប់ទឹកសម្រាប់ជនមានពិការភាព, ជួ​ស​ជុ​ល​កែ​ល​ម្អ​កញ្ចុះ​ចា​ស់​ៗ​ដែ​ល​មា​ន​ស្រា​ប់​ស​ម្រា​ប់សា​​ធា​រ​ណជន​​ និងទេសចរ , រៀបចំដំឡើងឆត្រ ប្រក់ស្បូវសម្រាប់សាធារណជន និងទេសចរ, មានចំណតរថយន្ត និងចំណតយានយន្ត​សាធា​រ​ណៈនៅក្នុងតំបន់រណប។

បន្ថែមពីនេះ នៅក្នុង​គម្រោង​ក៏​នឹង​រៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ​ស្រ​បតា​មបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក រៀប​ចំប្រ​ព័​ន្ធ​​គ្រ​ប់​គ្រ​ងសំ​ណល់រឹង និងបន្ទប់ស្តុកសំរាមស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរ​ស​មុ​ទ្រដែ​ល​ស្អាត​បំ​ផុត​លើ​​សក​ល​លោក ។

ក្រោយការសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” នេះរួចរាល់ ខេត្តព្រះសីហនុ នឹងកាន់តែមានភាពទាក់ទាញសំរាប់ភ្ញៀវទេសចរ និងអ្នក​វិនិយោ​គ​កាន់តែច្រើនបន្ថែមទៀត ។

គួរ​រម្លឹកថា រាជរដ្ឋាភិបាល​បាន ​និងកំពុង​រៀបចំអភិវឌ្ឍន៍ខេត្ត​នៅតំបន់ឆ្នេរ ដើម្បីទាក់ទាញ​ការ​វិនិយោគ ទេសចរ​ជាតិ ​និងអន្តរជាតិ​ មក​កម្សាន្ត​ លម្ហែនៅតំបន់ឆ្នេរ​កាន់តែច្រើន ក្នុងនោះខេត្តព្រះសីហនុ ក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់ជាតំបន់សេដ្ឋកិច្ចពិសេស​គំរូពហុ​បំណង​ និង​ជាមជ្ឈមណ្ឌលទេសចរ​ណ៍​ដ៏ពិសិដ្ឋ​ផងដែរ ដែលអាចទាក់ទាញ​ការ​វិនិយោគ​ឱ្យបានប្រមាណ២០ពាន់លានដុល្លារ​អាមេរិក​ក្នុង​រយៈពេល​១៥​ឆ្នាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

Leave a Reply

Your email address will not be published.Required fields are marked *